Uncategorized

អាណិតជួយស៊ែរម្នាក់មួយក៏បាន ព្រោះមានរបស់លក់ហើយតែអត់ទីផ្សារ ជួយម្នាក់តិចតាមលទ្ធភាពទៅ គាត់ត្រូវខ្ចីលុយធានារគារមករកសុី ជួលដី កម្មករ និង កំលាំងពលកម្ម ចុងក្រោយអត់មានអ្នកទិញ

កាលពីម្សិលមិញនេះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បុរសម្នាក់ ដែលមានមិត្ដភក្ដិជាអ្នកចំការ ស្ថិតនៅក្នុងខេត្ដសៀមរាប បានបង្ហាញពីអារម្មណ៏អាណិតអាសូរជាខ្លាំង ព្រោះតែដំណាំត្រសក់ស្រូវរបស់មិត្ដភក្ដិគាត់ ដាំបានផលទៅហើយ តែបែរជាគ្មានទីផ្សារលក់ចេញទៅវិញ (បានតម្លៃថោក)។ ក្នុងនោះដែរ បើតាមរយៈសំណេរ ដែលបង្ហោះឡើង ដោយបុរសរូបនេះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sothea Chay បានសរសេរប្រាប់ឱ្យមហាជនបានដឹងថា៖”សុំទោសផងមិត្តៗដែល Tagged អាណិតជួយទិញម្នាក់តិចក៏បាន ព្រោះមានរបស់លក់ហើយតែអត់ទីផ្សារ ត្រសក់ឆ្នាំមុនធ្វើអត់បានផល ខាតច្រើន ឆ្នាំនេះបានផល៣០តោន ទើបលក់បាន១តោន មិនបានលក់ចំនេញអីទេគឺជួយគាត់ មនុស្សរាប់អានគ្នាពេលឃើញគាត់ចឹងខ្លោចចិត្តណាស់ តំលៃក្រោមទីផ្សារ លក់ត្រឹមតែ ៤០០០រៀលក្នុង១គីឡូ លក់ជូនបងប្អូននឹងមិត្តៗទាំងអស់អរគុណច្រើន ជួយម្នាក់តិចតាមលទ្ធភាព […]

news

ភ្ញាក់ព្រើត! ក្រោយដឹងតម្លៃពិតរបស់ចិញ្ចៀនថៅកែស្រីទ្រី ដាណា កំពុងពាក់ តម្លៃស្មើនឹងរថយន្តLexus 570 មួយគ្រឿងទៅហើយ….

កាលពីម្សិលមិញនេះថៅកែស្រី ហាងពេជ្រ ទ្រី ដាណា បានបង្ហោះរូបចិញ្ចៀន និងបានឲ្យបងប្អូនក្នុងបណ្ដាញសង្គមហ្វេសប៊ុកធ្វើការទាយទៅមេីលថាចិញ្ចៀននៅនិងដៃថៅកែស្រីកំពុងពាក់នេះតំលៃប៉ុន្មាន?? បេីទាយត្រូវគាត់នឹងជូននរង្វាន់ម៉ូតូមួយគ្រឿងណាណប់ៗទុកជាការដូរថ្ងៃនៃក្តីស្រលាញ់​ ថែមទៀត។ ក្រោយមកឃើញអ្នកលេងហ្វេសប៊ុកជាច្រើន បានចូលទៅខមិន ទៅតាមតម្លៃផ្សេងៗគ្នា ជាច្រើន។ ជាលទ្ធផលនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ថៅកែស្រី បានទម្លាយតម្លៃពិតរបស់ចិញ្ចៀននោះហើយ គឺ 214,631$ ដែលធ្វើឲ្យមហាជនបើកភ្នែកធំៗ ព្រោះតែតម្លៃមិនធម្មតាមែន។ នេះបើយោងតាមហ្វេសប៊ុកថៅកែស្រីទ្រី ដាណា បានបង្ហោះថា «ចំលេីយត្រឹមត្រូវនៅហាងពេជ្រដាណា​គឺ​ ចិញ្ជៀនពេជ្រនេះគឺតំលៃ​ 214,631$(ម្ភីមួយមុីនបួនពាន់ប្រាំមួយរយសាមសិនមួយដុល្លា) តេីនរណាជាម្ចាស់ចំលេីយនេះ?ឈ្នះម៉ូតូមួយគ្រឿង »

news

ញាក់សាច់ តារាចម្រៀង រ៉ាប៊ី ត្រូវគេជិះ Rolls Royce មក Surprise បាច់ផ្កាមួយយ៉ាងធំ ធ្វើអោយកញ្ញារំភើបចិត្តជាខ្លាំង (មានវីដេអូ)

ថ្ងៃបុណ្យនៃសេចក្ដី​ស្រលាញ់​ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤​ កុម្ភៈ​ ជារៀងរាល់ឆ្នាំ​ ហេីយចំពោះថ្ងៃ​បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រលាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះទេ​ ដោយយេីងអាច​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​គ្រួសារ​ មិត្តភ័ក្ដិ​ បងប្អូន​សាច់​ញាតិ​ ជា​ពិសេស​ចំពោះឪពុក​ម្ដាយ​ជាដេីមនោះ​។ ដោយឡែក​ ក្រឡេក​មកមេីល​ពី​អតីតពិធីការិនី ប្រចាំទូរទស្សន៏រស្មី ហង្សមាស និងបច្ចុប្បន្ននេះ ក្លាយជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មថោន កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី ដែលនៅថ្ងៃ​ទិវាបុណ្យនៃក្តីស្រលាញ់នេះ​ រូបនាងត្រូវបាន​ក្រុម​ហ៊ុន​មួយ​ បាន​ធ្វេីការ​ Surprise ជាបាច់ផ្កា​កូឡាប​យ៉ាង​ស្រស់​ស្អាត ធ្វើ​ឲ្យ​តារាស្រី​រូបនេះ​មានការរំភេីបនិង​ពេញ​ចិត្ត​ជាខ្លាំង​។ ក្នុង​នោះ​ដែរ​ កញ្ញា​ រ៉ាប៊ី​ ក៏បាន​មាន​ការ​លើក​ឡើង​ដែរថា៖«លើកទីមួយក្នុងឆាកជីវិតនាងខ្ញុំ ដែលត្រូវគេ Surprise […]

news

អីយ៉ា ក្នងថ្ងៃទិវានៃក្តីស្រលាញ់ អ្នកនាង Love Riya បានទិញបាច់ផ្កាយ៉ាងធំ Surprise អ្នកនាង Siv mey ដែលជាអ្នកលក់គ្រឿងសំអាងដ៏ល្បីដូចគ្នា (មានរូបភាព)

ប្រិយមិត្ដអ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ នៅតារាដ៏មានប្រជាប្រិយភាព នោះគឺ អ្នកនាង Siv Mey Online Shop ដែលគាត់ គឺជាថៅកែលក់ឡេ ដ៏មានឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម បូករួមនឹងភាពបុិនប្រសប់ខាងវោហាស័ព្ទទៀតផង។ យ៉ាងណាមិញ ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវ អ្នកនាង Siv Mey រួមជាមួយអ្នកនាង Love Riya ដែលអ្នកទាំងពីរធ្លាប់មានការឈ្លោះទាស់ទែងគ្នា កាលពីគ្រាកន្លង ឡើងផ្អើលពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ប៉ុន្ដែរឿងមួយនេះ ក៏ត្រូវបានរលត់ស្ងាប់ទៅវិញ កាលពីពេលថ្មីៗនេះ។ ដោយឡែក […]

Uncategorized

ប្រពៃណាស់!! បងប្រុសម្នាកថា ថ្ងៃ១៤ កុម្ភៈ អត់បានទៅផ្ទះសំណាក់អីទេ រវល់មកចែកបាយដល់ប្អូនប្អូន និងអ៊ំពូមីង នៅកន្លែងចោលសំរាម នៅ​ម្តុំ…(មានវិដេអូ)

​នៅថ្ងៃទី១៤ ខែកុម្ភៈ នេះ គឺជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលមានមនុស្សច្រើនកំពុងតែទិញ​បាច់ផ្កា ឬសំភារៈផ្សេងៗ ចែកជូនដល់ ក្រុមគ្រួសារ ឬមិត្តភក្តិ ដើម្បីជាការចែករំលែកនៃក្តីស្រលាញ់​ ទៅកាន់គ្នានិងគ្នា​។ ដោយឡែកបើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Long Rakya បានបង្ហោះសារពីសកម្មភាព​ ដែលក្រុមរបស់ពួកគាត់ កំពុងតែ ចែកអាហារ ក្មេងៗ និងចាស់ជរា មានអាហារដល់ពួកគាត់ នៅកន្លែងគេចោលសំរាមនៅម្ដុំស្ទឹងមានជ័យ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា “ថ្ងៃនេះ14កុម្ភះ អត់បានទៅផ្ទះសំណាក់អីទេ រវល់មកចែកបាយដល់ប្អូនប្អូននិងអ៊ំពូមីង ដែររស់នៅកន្លែងគេចោលសំរាមនៅម្ដុំស្ទឹងមានជ័យ, បើអ្នកមួយចំនួនថាជីវិតអ្នកវេទនា សុំគិតថាអ្នកទាំងអស់គ្នាពេលខ្លះជីវិតល្អជាងគេផង, ជ្រុងមួយនៃជីវិត”។ យ៉ាងណាមិញ ក៏មានបងប្អូនមហាជន ក៏ដូចជា អ្នកដែលស្គាល់រូបលោក […]

Uncategorized

ទឹកចិត្តល្អប្រពៃមែន!!! ថ្ងៃទិវានៃក្ដីស្រលាញ់ ក្រុមកំប្លែង រតនៈ វិបុល ប្រើប្រាស់ថវិការផ្ទាល់ខ្លួនជួយការងារសង្គម ក្នុងនោះគឺ….

(បាត់ដំបង)៖ បើនិយាយពីក្រុមកំប្លែង រតនៈ វិបុល ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តាមរយៈ វីដេអូកំប្លែងនានារបស់ក្រុមនេះ ដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដែលមានអ្នកគាំទ្រចូលទស្សនាមិនចេះតិច ដោយសារការសម្ដែងរបស់ប្អូនៗ មានភាពប៉ិនប្រសប់ កំប្លែងគួរឲ្យចង់ទប់សំណើចមិនបានម្យ៉ាងវិញទៀតគេសង្កេតឃើញថា បើទោះបីជាក្រុមកំប្លែងនេះ សុទ្ធតែជាកុមារដែលមានអាយុនៅតិច ពិតមែន ប៉ុន្ដែតាមរយៈវីដេអូកំប្លែងនីមួយៗ គឺសុទ្ធសឹងតែបង្កប់នូវអត្ថន័យអប់រំជាច្រើនផងដែរ។ ទន្ទឹមនឹងនេះផងដែរ នាព្រឹកថ្ងៃទី ១៤កុម្ភៈនេះ ដែលជាថ្ងៃទិវានៃក្ដីស្រលាញ់ ក្រុម រតនៈ វិបុល បានធ្វើទង្វើដ៏ល្អមួយគួរឲ្យសរសើរ គឺពួកគាត់បានយកប្រាក់ចំណូលផ្ទាល់ខ្លួន ដែលបានពីការផលិតវីដេអូផុសក្នុងយូធូប ទៅទិញសម្ភារៈសិក្សា និង របស់របរមួយចំនួន ចុះទៅចែកជូនសិស្សានុសិស្ស​ និងលោកគ្រូអ្នកគ្រូ នៅសាលារៀនដែលពួកប្អូនៗបានរៀនផងដែរ។ គួរបញ្ជាក់ផងដែរថា […]

news

លាកម្ពុជាទៅទាំងស្នាមញញឹមបិទមាត់មិនជិតទេគ្រប់ៗគ្នា! អ្នកទេសចរលើនាវា Westerdam បានហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញហើយ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ព្រមទាំងអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីទទួលស្វាគមន៍ និងជូនដំណើរក្រុមភ្ញៀវទេសចរទាំង ១៤១នាក់ នៅលើកប៉ាល់ Westerdam ដែលជាក្រុមជើងទី២។​ សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនាវា Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១ បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩៖២០នាទីព្រឹកមិញ ហើយនៅរសៀលថ្ងៃដដែលនេះ ក្រុមទី២ ដែលមានជាង […]

news

ប្រពៃណាស់!! ពេជ្រ សោភា ថា រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់ អរគុណម៉ែ ម៉ែជាមនុស្សស្រីដ៏អស្ចារ្យបំផុត…

តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា ពេជ្រ សោភា បានរៀបចំបាច់ផ្កាយ៉ាងធំ ជូនអ្នកមានគុណ ក្នុងថ្ងៃទី១៤ ខែ កុម្ភៈ ព្រមជាមួយឃ្លាឃ្លោង នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ។ នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ ពេជ្រ សោភា បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយតារាស្រីស្រស់ស្អាតណាស់ បានបង្ហោះសារថា “រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់ អរគុណម៉ែ ម៉ែជាមនុស្សស្រីដ៏អស្ចារ្យបំផុត love you Mom❤️💜”។ ជាការពិតណាស់ ការស្រលាញ់ពិតជាទូលំទូលាយណាស់ ក្តីស្រលាញ់ បង្ហាញទៅលើការស្រលាញ់ពុក ម្តាយ បង ប្អូន កូន ក្មួយ សង្សារ ដែលមានប្តីប្រពន្ធ។ […]

news

កូរ៉ូណា ថយឲ្យឆ្ងាយ ! សម្តេច យកថ្ងៃ ១៤ កុម្ភៈ ផ្តល់នូវក្តីស្រឡាញ់ដល់អ្នកទេសចរណ៍ចម្រុះជាតិសាសន៍ យ៉ាងជឿរជាក់ ទោះ កូរ៉ូណា ក៏សម្តេច មិនខ្លាចដែរ…(មានវិដេអូ)

សារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់សម្តេចយ៉ាងដូច្នេះថា ៖ អរគុណសន្តិភាពជូនពរក្នុងថ្ងៃនៃក្តីស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ទី ១៤ កុម្ភះ ២០២០ ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទទួលស្វាគមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះដូងដល់បងប្អូនអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ជាងពីរពាន់នាក់ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិកដែលមិនត្រូវបានស្វាគន៍អោយចុះចតនៅតាមប្រទេសនិងកោះចំនួន៦រួចមកហើយនោះ ប៉ុន្តែនៅថ្ងៃនេះគឺព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ទទួលពួកគេដោយក្តីរាក់ទាក់រីករាយ ស្និទស្នាល កក់ក្តៅ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតក្រោមការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន។នៅថ្ងៃដ៏ពិសេសនេះ សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕

news

មោទនភាពជាតិខ្មែរយើង!! អ្នកទេសចរម្នាក់លើនាវា Westerdam បង្ហាញពីសេចក្ដីត្រេកអរ និងជ្រួលជ្រាបពីទឹកចិត្តរបស់ប្រជាជនខ្មែរ ដែលបានទទួលយកពួកគេយ៉ាងកក់ក្ដៅ!! តោះស៊ែរអោយពីភពលោកបានឃើញ!

កាលពីព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ នាវាទេសចរណ៍ Westerdam បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុជាផ្លូវការ។ គួរឱ្យដឹងដែរថា នាវាទេសចរណ៍ខ្នាតយក្សមួយនេះជានាវា ហូឡង់-អាមេរិកាំង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយនាវាគឺមានផ្ទុកអ្នកដំណើរ និងនាវិកជាងចំនួនជាង ២,០០០នាក់។ មុនពេលដែលនាវានេះបានមកចតក្នុងប្រទេសកម្ពុជា វាត្រូវបានប្រទេស និងដែនកោះចំនួន ៦ ដូចជា៖ ហ្វីលីពីន កោះតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន ថៃ និងកោះហ្គាំ បានបដិសេធមិនឱ្យចូលចតនោះទេ ព្រោះថាពួកគេភ័យខ្លាចពីវីរុលកូរ៉ូណា COVID-19 ។ ការភ័យខ្លាចនេះក៏ព្រោះថា មាននាវាមួយផ្សេងទៀតដែលកំពុងចតនៅប្រទេសជប៉ុនឈ្មោះថា Diamond Princess មានការឆ្លងវីរុសកូរ៉ូណានេះ។ យ៉ាងណាក៏ដោយប្រទេសកម្ពុជាបានទទួលយកនាវានោះ […]