កន្ទ្រែតៗអើយដូចកូនតាវ៉ៅ អូនសបងខ្មៅសមគ្នាសឹងអីស្គាល់គ្នាប៉ុន្មានថ្ងៃលួចម៉ូតូឯបាត់ដោយប្រើវិធីមួយគឺ……

កាលពីថ្មីៗនេះមានរឿងរ៉ាវហួសចិត្តមួយកើតឡើង ដោយសារតែនារីរូបស្រស់ដែលរងការចោទប្រកាន់ស៊ីដាច់ម៉ូតូប្រុសស្នេហ៍ មានឈ្មោះស្រីយ៉ា អាយុ២៤ឆ្នាំ។ ចំណែក ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឌឿន ឃីម អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ រីឯម៉ូតូ

ដែលខាងស្រីស៊ីដាច់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-5325។យោងតាមពាក្យបណ្តឹងរបស់បុរសជាម្ចាស់ម៉ូតូ ដែលបានប្តឹងសមត្ថកិច្ចតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ដែលបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន មានខ្លឹមសារថា “សុំប្តឹងពីឈ្មោះយ៉ា ភេទស្រី អាយុ២៤ឆ្នាំ ដែលបានខ្ចីម៉ូតូរបស់ខ្ញុំ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-5325 យកទៅបាត់ និងអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំផងដែរ”។

នៅក្នុងពាក្យបណ្តឹងបន្តថា “កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក មុនពេលកើតហេតុ ខ្ញុំនិងឈ្មោះយ៉ា ជាសង្សារនឹងគ្នា រយៈពេល៦ខែមកហើយ ហើយបាននាំគ្នាមកជួលបន្ទប់ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ស្រាប់តែថ្ងៃទី១០ ខែ០២ ឆ្នាំ២០១៩ ឈ្មោះយ៉ា បានខ្ចីម៉ូតូរបស់ខ្ញុំ ហើយតាំងពីថ្ងៃនោះមក ទូរស័ព្ទ និងហ្វេសប៊ុករបស់នាងបិទរហូត មិនអាចទាក់ទងបានរហូត…”។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Be the first to comment

Leave a Reply

Your email address will not be published.


*