បែកធ្លាយទៀតហើយ! លោកអាចារ្យធំ ចូលក្លឹបផឹកសុីមានទាំងស្រីស្នេហ៍ រាំបែបសុីអារម្មណ៍ ឃើញហើយចង់លើសជាតិស្ករ….(មានវីដេអូ)

បន្ទាប់ពីរូបភាពរបស់លោក អាចារ្យធំ ត្រូវបានបង្ហោះឡើង ដោយលោក តាំង គីមសួរ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ដែលនៅក្នុងទិដ្ឋភាពនោះ គេឃើញលោកអាចារ្យធំ បានស្លៀកពាក់ចងពុង ដោយក្រមា ហើយមានពាក់មួកការពារ លាយឡំជាមួយដៃរបស់លោក មានអោបកេះស្រាបៀរថែមទៀតផង។

ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ រូបរបស់លោក អាចារ្យធំ ត្រូវបាននារីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុក ឈ្មោះ Sothea Lun បានបង្ហោះរូបខ្លួនថតជាមួយលោក អាចារ្យធំជាច្រើនសន្លឹក នៅក្នុង Bar មួយកន្លែង មានទាំងការអោបថែមទៀតផង។ យ៉ាងណាមិញ នារីដែលបានបង្ហោះនោះគាត់បានសរសេរសារមួយឃ្លាភ្ជាប់ជាមួយរូបថតទាំងនោះថា៖”អរគុណបងប្រុស ដែលបានមកលេងហាងប្អូនស្រី សំខាន់ពួកយើងស្រលាញ់ដូចបងប្រុស និងប្អូនស្រី។ កូរអូនណាស់បងអែង យប់នេះខ្ជល់និយាយ។”

ដោយឡែកទាក់ទងចំពោះរឿងនេះ ក៏ស្រាប់តែមានគណនី ហ្វេសប៊ុក មួយទៀត មានឈ្មោះថា Khemrak Love Khmer ក៏បានបង្ហោះរូបលោកអាចារ្យធំ ក្នុងស្ថានភាពពេលកំពុងតែសប្បាយ ហើយបានធ្វើឲ្យមហាជនជាអ្នកនិយមលេងបណ្ដាញសង្គម ហ្វេសប៊ុក មានការស៊ែរចែករំឡែកពីម្នាក់ទៅកាន់ម្នាក់ទៀតយ៉ាងច្រើនតែម្ដង។

ក្នុងនោះលោកក៏ភ្ជាប់សារមួយចំនួន ចំពោះរឿងមួយនេះ ដោយលោកបានសរសេរថា៖”មេីលចរឹតអ្នកថែវប្បធម៍​ ជេរគេឡេីងហុយសុទ្ធថាគេបែកស្លុយ​។ លាងក្ដិតអាចម៍ខ្លួនឯងអោយជ្រះសិនទៅចាំថាអោយគេណាលោក​អាចារ្យផ្លោកធំ។ នេះហេីយឈ្លេីងវប្បធម៍​ យកវប្បធម៍មកបិទមុខដេីម្បីរកស៉ី​លក់​ កាហ្វេវប្បធម៍”៕

សូមទស្សនាវិដេអូខាងក្រោម

Be the first to comment

Leave a Reply

Your email address will not be published.


*