ដឹងការពិតហេីយ! មូលហេតុ​ដែល​ឃាតក​រ​ បានបាញ់​សម្លាប់​លោកគ្រូ​បង្រៀន​ម្នាក់​ បណ្តាលឲ្យ​ស្លាប់​ក្នុងថ្លុកឈាមនោះ​ ព្រោះដោយសារតែ​…

មានហេតុការណ៏​ផ្ទុះ​អាវុធ​មួយ​ដ៏កក្រេីក​ ដែលជា​ករណី​ឃាតកម្ម​ដ៏​សាហាវ​ បានបង្កឡេីយដោយជនសង្ស័យម្នាក់​ ដែលជា​ខ្មាំង​កាំភ្លើង​បានបាញ់ទៅលេី​បុរសម្នាក់​ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កេីតហេតុ​ ក្រោយមកឃាតករ​ក៏មានបំណងចង់រត់គេចខ្លួន​ ប៉ុន្តែត្រូវ​បាន​កម្លាំង​នគរ​បាល​សហការ​​ជាមួយ​​​អាវុធ​ហត្ថស្រុក​ចាប់បាន។​

ចំពោះ​ករណី​បាញ់​សម្លាប់​ជនរងគ្រោះ​ខាងលេី​នេះ​ បានបង្កឲ្យមានការ​ភ្ញាក់ផ្អើល​ កាលពី​ម៉ោង ១២​រសៀល ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩​នេះ​ នៅ​​ចំណុចអនុវិទ្យាល័យ​តាំងរបង ស្ថិតក្នុង​ឃុំហោង​សំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់​ស្ពឺ។ ជន​សង្ស័យ​មានឈ្មោះថា​ រាសី ​អាយុ៣០ឆ្នាំ មកពី​ខេត្តបន្ទាយ​មានជ័យ​ ចំណែក​ជនរង គ្រោះជា​គ្រូកីឡា​មាន​ឈ្មោះ​ តូច​ វាសនា។

បេីតាម​ប្រភព​ព័ត៌មាន​ពី​អង្គភាព​ Fresh News បានឲ្យដឹងថា​​ ពាក់ព័ន្ធ​នឹង​ករណី​ខាងលេីនេះ​ ត្រូវ​បាន​សមត្ថកិច្ច​បាន​ធ្វើការ​អះអាង​ថា​ ផ្ដើមចេញពីរឿងប្រចណ្ឌ បន្ទាប់ពីអតីតប្រពន្ធរបស់ខ្លួន លួចមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ។​ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថា ចម្លើយសារភាពរបស់ជនសង្ស័យ ធ្លាប់មានគំនុំជាមួយជនរងគ្រោះយូរហើយ ដោយសារតែជនរងគ្រោះលួចទំនាក់ទំនងស្នេហា ជាមួយអតីតប្រពន្ធរបស់ខ្លួន ដែលបានលែងលះគ្នាអស់រយៈពេលប្រមាណ៥ខែមកនេះ។

លោកបន្ដថា បច្ចុប្បន្ន​ជនសង្ស័យ​មាន​មុខរបរ​ធ្វើជាជាងមាស នៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ហើយកាលពីព្រឹកមិញ បានជិះម៉ូតូ គុបជ្រុងមួយគ្រឿង ជាមួយកាំភ្លើងខ្លីម៉ាក K54 មកកាន់ខេត្តកំពង់ស្ពឺ។ ពេលមកដល់ខេត្តកំពង់ស្ពឺ ជនសង្ស័យក៏បានទូរស័ព្ទទៅជនរងគ្រោះ ថាបង្រៀននៅសាលាណា

រួចរូបគេក៏បានឆែកមើលផែនទី​ តាមទូរស័ព្ទ ក៏ជិះម៉ូតូទៅដល់អនុវិទ្យាល័យតាំងរបង ហើយដើរចូលទៅក៏បាញ់ជនរងគ្រោះ​ នៅចម្ងាយប្រហែល២ម៉ែត្រ បណ្ដាលឲ្យត្រូវមួយគ្រាប់ ស្លាប់ភ្លាមៗតែម្ដង ខណៈដែលជនរងគ្រោះ​ កំពុង​តែហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗនៅក្នុងសាលានោះផ្សេងទៀត។​ ក្នុង​នោះដែរ​

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យហាក់ជាមនុស្សម្នាក់ធ្លាប់ប្រើប្រាស់កាំភ្លើង ពីព្រោះរូបគេបានបញ្ចូលគ្រាប់រួចជាស្រេច និងនៅក្នុងបង់​ ៨គ្រាប់ទៀត បាញ់ជនរងគ្រោះ ប៉ុន្ដែផ្ទុះតែមួយគ្រាប់ កុំអីគ្រូបង្រៀនផ្សេងទៀត ក៏អាចរងគ្រោះថ្នាក់​ ដល់អាយុជីវិតទៀតផង។ បេីតាមចម្លើយជនសង្ស័យ រូបគេថា​ នឹងបាញ់អតីតប្រពន្ធរបស់ខ្លួនចោលទៀត បើឃើញនៅជាមួយគ្នា។

Be the first to comment

Leave a Reply

Your email address will not be published.


*