សូមចូលរួមរំលែកទុក្ខផង!!ធ្លាប់អស់សំណើចដោយសារការតែងខ្លួនរបស់គាត់ទេ? ពេលនេះគាត់ទៅឆ្ងាយហើយ!!

ភ្នំពេញ ៖ ស្ត្រីចំណាស់ចាស់វ័យ៥៨ឆ្នាំ តែងបង្កសំណើចសើចកំដអារម្មណ៍ល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក តុបតែងកាយដូចជាសិស្សក្មេងសំឡេងពិរោះ បានស្លាប់បាត់បងជីវិតកាលពីម្សិលមិញនេះ ដោយរោគាពាធប្រចាំកាយ ។ តាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Mazer Toch បានបង្ហោះរៀបរាប់ភ្ជាប់អារម្មណ៍សោកស្ដាយជាពន់ពេក ដោយរំលេចសំណេរថា៖

«នៅចាំគាត់ទេ បងប្អូន? ពេលនេះគាត់បានស្លាប់ហើយ 12/08/2019 អាយុ58ឆ្នាំ អាណិតគាត់ណាស់ គាត់ជាមនុស្សល្អម្នាក់ ចូលចិត្តលេងសើចច្រើន គាត់គ្មានអ្វីទេក្រណាស់ នៅលើដីគេទៀត ពេលនេះគាត់បានស្លាប់ហើយ ដើម្បីជាដំណឹងដល់បងប្អូនជិតឆ្ងាយ សុំបងប្អូនជួយរំលែកទុក្ខគ្រួសារគាត់ តាមសទ្ធាផងចុះ» ជាមួយគ្នានោះ មហាជនជាច្រើនកើតក្ដីសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ផងដែរ ៕

Be the first to comment

Leave a Reply

Your email address will not be published.


*