ខ្លាំងមែន… ពីរនាក់បងប្អូន ជិះម៉ូតូមកឌុបប្រពន្ធគេ យកទៅស៊ី ចុកហើយ ពេលប្តីគេទាន់ ស្រាប់តែស្ទុះទៅទាញយកដំបងវាយចំក្បាលបុរសជាប្តី បណ្តាលឲ្យរងរបួសទៀត

កំពង់ឆ្នាំង៖ បុរសជាជនជាតិវៀតណាមម្នាក់ ត្រូវបានជនដៃដល់ដែលជាសាហាយស្មន់​ បានវាយ និងយកដំបងដែកមកវាយក្បាលបណ្តាលឲ្យឈាមហូរស្រោចពេញខ្លួន បន្ទាប់ពីបានឃើញប្រពន្ធខ្លួនកំពុងដេកជាមួយគ្នានិងសាហាយ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះបណ្តែតទឹកស្ថិតក្នុងភូមិចុងសង្កាត់ផ្សារឆ្នាំងក្រុង-ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ឡេ យ៉ាំងជី ភេទប្រុស អាយុ ៣១ឆ្នាំ ប្រពន្ធឈ្មោះ ង្វៀង ធីកុក អាយុ ២៦ឆ្នាំ មានមុខរបរនេសាទរស់នៅក្នុងភូមិសង្កាត់ក្រុងខាងលើ។

ចំណែកជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះថា លីន និងឈ្មោះ យឿង ជនជាតិវៀតណាម រស់នៅក្នុងផ្ទះបណ្តែតទឹកដូចគ្នា ក្នុងភូមិសង្កាត់ជាមួយគ្នា។

នៅមុនពេលកើតហេតុ ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ខ្លួនបានទៅរាយសន្ទូច ពេលមកដល់ផ្ទះវិញ មិនឃើញប្រពន្ធ ក៏កើតក្តីបារម្ភ ហើយក៏សួរទៅអ្នកជិតខាងថា មានឃើញប្រពន្ធខ្លួនទេ ពេលនោះអ្នកជិតខាងបានប្រាប់ថា ប្រពន្ធខ្លួនទៅជាមួយសាហាយបាត់ហើយ។ ពេលនោះបុរសជាប្តីក៏បានទៅតាមប្រពន្ធឲ្យត្រឡប់មកផ្ទះវិញ ទើបឈានដល់ការឈ្លោះប្រកែកគ្នា និងឈានដល់ការប្រើអំពើហិង្សាតែម្តង ដោយជនសង្ស័យទាំងពីរនាក់បានព្រួតគ្នាយកដំបងដែក មកវាយជនរងគ្រោះចំក្បាល បណ្តាលឲ្យឈាមហូរពេញខ្លួន។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីយកទៅសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

Be the first to comment

Leave a Reply

Your email address will not be published.


*