សូម្បីតែគ្រូបង្រៀនភាសាបរទេសនៅសាលា ACE ក៏ចាប់អារម្មណ៍នឹងវីដេអូរបស់សំណព្វចិត្តដែរ តោះមើលគាត់ធ្វើ Reaction ទាំងអស់គ្នា!

ស្របពេលដែលថ្មីៗវីដេអូដ៏ផ្អែមល្ហែមរបស់គូស្នេហ៍មួយគូដែលនិយាយគ្នាយ៉ាងផ្អែមស្រទន់ត្រូវបានចែករំលែកពេញបណ្តាញសង្គម និងក្លាយជាប្រធានបទដ៏ក្តៅគគុក ព្រោះតែបានប្រើប្រាស់ពាក្យសំណព្វចិត្ត និងភាសានិយាយប្រៀបដូចជាក្នុងល្ខោនភាពយន្ត។

មហាជនជាច្រើនបានចែករំលែកពីគណនីមួយទៅគណនីមួយទៀត ក្នុងនោះក៏មានវីដេអូធ្វើត្រាប់តាមពីសំណាក់បងប្អូនដែលនិយមលេង Tik Tok ព្រមទាំងក្រុមសិល្បករល្បីឈ្មោះផងដែរ។ ក្នុងនោះជនជាតិបរទេសមួយរូបមានគណនីហ្វេសប៊ុកឈ្មោះថា Michael-Patrick Strahan ដែលជាគ្រូបង្រៀនភាសាបរទេសនៅសាលា ACE ក៏បានចេញវីដេអូ Reaction ចំពោះគូស្នេហ៍មួយនេះដូចគ្នា

ព្រោះតែភាពងឿងឆ្ងល់​ និងចង់ដឹងរបស់លោក ជាមួយកាយវិការការនិយាយលាយកំប្លែងរបស់លោកធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

Be the first to comment

Leave a Reply

Your email address will not be published.


*