នេះជាទឹកចិត្តឪពុក គាត់ខំស្កាត់មកទិញម៉ូតូដើម្បី SURPRISE កូនរបស់គាត់ដែលប្រលងជាប់បាក់ឌុប សុខចិត្តប្រើរបស់ចាស់ មិនហ៊ានប្រើរបស់ថ្មីទេ តែដើម្បីលើកទឹកចិត្តកូន មានរូបភាព

ដូចដែលប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលលទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​រួចរាល់អស់ហើយ ព្រមទាំងការ​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ផេកក្រសួង របស់ក្រសួងអប់រំយុវជន និងកីឡាថែមទៀតផង។ ក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង​

សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

យ៉ាងណាមិញ សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ (បាក់ឌុប) មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧,០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤,៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩,០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់។

ដោយឡែក នាមុននេះបន្ដិច ទិដ្ឋភាពរូបថតប៉ុន្មានសន្លឹក បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញ សង្គមហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឈ្មោះ Honda Sok Kea Page បានសរសេរប្រាប់ឱ្យដឹងថា៖”នេះជាទឹកចិត្តឪពុក គាត់ខំស្កាត់មកទិញម៉ូតូដើម្បី Surprise កូនរបស់គាត់ដែលប្រលងជាប់បាក់ឌុប។ អរគុណធំធេង នេះហើយទឹកចិត្តឪពុក សុខចិត្តប្រើរបស់ចាស់ មិនហ៊ានប្រើរបស់ថ្មីទេ តែដើម្បីលើកទឹកចិត្តកូន”៕

Be the first to comment

Leave a Reply

Your email address will not be published.


*