ពិចារណាទាំងអស់គ្នា តោះមកស្តាប់ការបកស្រាយទាំងសងខាង ក្រោយពីផ្ទុះរឿងប្តីចោទប្រកាន់ប្រពន្ធ ជិះម៉ូតូអោបចង្កេះមនុស្សប្រុស

បន្ទាប់ពីមានផ្ទុះរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៏ កាលពីម្សិលមិញនេះ ក្រោយពេលម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ChYa StepPrô បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ បង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុកព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ដែលការស្របច្បាប់ បែរជាក្បត់ចិត្ដរបស់ខ្លួន ដោយទៅលួចទាក់ទងជាមួយអ្នកថ្មី។

យ៉ាងណាមិញ ក្នុងខណៈពេលកាលពីម្សិលមិញ នារីជាប្រពន្ធបុរសខាងលើ ដែលគាត់មានគណនី ហ្វេសប៊ុកមានឈ្មោះ រត្ន័ សុធារី ហើយត្រូវបានម្ចាស់គណនីខាងលើត្រូវជាអតីតប្ដី ចោទថាបានផឹតក្បត់ខ្លួននោះ ក៏បានចេញមុខ Live Video ដើម្បីធ្វើការបកស្រាយជូនទៅដល់សាធារណជនរួចហើយដែរ។

ទន្ទឹមនឹងនេះ ទៅមិនទាន់ឆ្ងាយពីរឿងអំពីរឿងខាងលើ ស្រាប់តែកាលពីព្រឹកមិញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នារីជាប្រពន្ធដែលរងការចោទប្រកាន់ថា បានផឹតក្បត់នោះ ក៏បានបង្ហោះសារមួយឃ្លាថា៖”ស្រីណាក៏ស្រលាញ់ប្ដីដែរ ពេលខ្លះប្ដីគិតថាខ្លួនត្រូវរហូត បែរជាថាប្រពន្ធអ្នកខុស បើគាត់មិនស្រលាញ់ប្ដីគាត់មិនមែនរៀបការជាមួយទេ មុខមាត់ប៉ុណ្ណឹង មិនខ្វះអ្នកយកគាត់ទេ គាត់ព្រមរៀបការក៏ព្រោះតែស្រលាញ់ មិនមែនស្អប់មិនចង់ក្បត់ អ្នកសាកគិតទៅ ហេតុអី្វគាត់ព្រមយកអ្នកក្រ ទាំងគាត់ជាកូនអ្នកមាន ប្ដីជាច្រើនដែលមិនងាកមកពីកំហុកខ្លួនឯងម៉ែក្មេក មិនល្អក៏ហើយចុះ សូមអោយតែប្ដីល្អ ប្ដីខ្លះកំហុកខ្លួនឯងមួយលានដងតែប្រពន្ធខុសម្ដងហែកកេរ្ដិ៍ប្រពន្ធខ្លួនឯង”។

ចុះត្រង់ដែរខ្ញុំទុកឱកាសអោយនាងកែខ្លួន នាងនៅតែលួចទាក់ទង់គ្នានឹងយ៉ាងមិចវិញ​ ដេញខ្ញុំចេញពីផ្ទះនឹងយ៉ាងមិចវិញ​? ចុះត្រង់សម្តីទាំងប៉ុន្មានដែរ​ និយាយដាក់ខ្ញុំ​ថា​ ប្រុសស្អីគេធ្វេីដាក់ប៉ុណ្ណឹងហេីយ នៅមុខក្រាស់មករួមរស់ជាមួយគេទៀត ហេីយបេីអ្នកប្រកែកថាមិនបាននិយាយខ្ញុំនឹងដាក់សំលេងអោយស្តាប់។ មុននេះអ្នកខ្លាំងណាស់ចុះពេលនេះមិចអ្នកខំនិយាយអោយគេអាណិត ខ្ញុំនិយាយហេីយខ្ញុំចង់ចេញទល់មុខបំភ្លឺគ្រប់បែបយ៉ាង តែគេបានដាក់ពាក្យបណ្តឹងខ្ញុំហេីយ​ ខ្ញុំក៏ចាំទទួល”៕

Be the first to comment

Leave a Reply

Your email address will not be published.


*