កូនក្រុម សុគន្ធកញ្ញា បេក្ខភាព សំ សុវណ្ណារ៉ាក លុតជង្គង់អរគុណនាងកណ្តាលឆាក ពេលជាប់បានទៅវគ្គបន្ត! (មានវីដេអូ)

ភ្នំពេញ៖ ទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃបែបណាក្តី ក៏ប៉ុន្តែតារាស្រីអ្នកនាងឱក សុគន្ធកញ្ញា នៅតែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ខណៈពោះកាន់តែធំឡើង តែនាងនៅតែចេញទៅធ្វើគណកម្មការX Factor យ៉ាងរលូន និងរឹងមាំយ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងកម្មវិធីសប្តាហ៍នេះ តារាស្រីរូបនេះមានកូនក្រុមប៉ុន្មានរូបដែលនាងបានកាន់ដៃ បង្រៀនណែនាំ ដើម្បីទៅកាន់វគ្គបន្ត ដោយក្នុងនោះក៏មានបេក្ខភាពលោក សំ សុវណ្ណារ៉ាក បានបង្ហាញនូវសមត្ថភាពយ៉ាងល្អ នៅក្នុងសប្តាហ៍នេះ។​ដោយសារតែមានការពេញចិត្តពីអ្នកគាំទ្រ បេក្ខភាពរូបនេះក៏ទទួលបានការផ្ញើសារច្រើន រហូតបានទៅវគ្គបន្តនៅសប្តាហ៍ក្រោយ។

តាមរយៈសកម្មភាពភាពពេលហៅឈ្មោះអ្នកជាប់ បេក្ខភាពរូបនេះបានបង្ហាញក្តីរំភើបយ៉ាងខ្លាំងនៅលើកណ្តាលឆាក ដោយបានលុតជង្គង់អរគុណដល់មេក្រុមរបស់ខ្លួន ដែលលោកបានហៅថាជាម្តាយទី២ ដោយនាងបានបង្រៀន និងណែនាំរហូតបានជាប់ទៅវគ្គបន្ត។ ដោយក្នុងនោះលោកបានបង្ហាញអារម្មណ៍យ៉ាងដូច្នោះថា៖

«រូបភាពមួយនេះគឺខ្ញុំពិតជារកអ្វីមកប្រៀបផ្ទឹមជាមួយនឹងអារម្មណ៏ខ្ញុំពុំបាន អរគុណខ្លាំងណាស់ បងគឺជាបងស្រីជាទីគោរពរបស់ប្អូន ជាអ្នកគ្រូដ៏ពូកែរបស់ប្អូន ក៏ដូចជាម្តាយទី២របស់ប្អូន អរគុណសម្រាប់ការផ្តល់នូវភាពកក់ក្តៅ ស្នាមញញឹម ក្តីស្រាលាញ់ បទពិសោធន៏ក្នុងការច្រៀងដ៏ល្អៗមកអោយប្អូន នឹងមិត្តរួមក្រុម៣នាក់ទៀត ជាពិសេសអរគុណសម្រាប់ យាយតា អ៊ុំពូមីងបងប្រុសបងស្រីនឹងមិត្តយុវវ័យទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួនផ្ញើរសា គាំទ្រដល់រូបខ្ញុំបាទ សំ សុវណ្ណារ៉ាក់ អរគុណខ្លាំងណាស់សម្រាប់ទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូន»៕

Be the first to comment

Leave a Reply

Your email address will not be published.


*