ក្រោយពី​យុវជន​ម្នាក់​ ដែលទេីប​តែ​ប្រលង​ជា​ប់​បាក់ឌុប​ តែត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ ដោយសារលង់ទឹក​ ស្រាប់តែសង្សារបស់យុវជននោះ បាន​បង្ហោះ​សារ​ដ៏សែន​ក្ដុកក្ដួល​ថា

ដូចដែលប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលលទ្ធផល​ប្រឡង​តាម​បណ្ដា​ខេត្ត​ត្រូវ​បាន​​បិទផ្សាយ​រួចរាល់អស់ហើយ ព្រមទាំងការ​ប្រកាស​លើ​​ទំព័រ​ហ្វេកប៊ុក​​ផេកក្រសួង របស់ក្រសួងអប់រំយុវជន និងកីឡាថែមទៀតផង។ ក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី/​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង​

សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩ ដែល​នេះ​​បញ្ជាក់​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

ដោយឡែក​ អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​ និង​រន្ធត់ជាខ្លាំង​ នោះ​ យុវជន​ម្នាក់​ ឈ្មោះ​ ថៃ​ ដែល​ទេីប​តែ​ប្រលង​ជា​ប់សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩​ បាន​ទទួល​មរណភាព​ដោយសារ​លង់ទឹក​ ដែលនេះពិតជា​រឿងមួយ​ដ៏​ក្រៀមក្រំ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​សព​ ដែលបាន​បាត់​បង់​កូនជាទី​ស្រឡាញ់​ទាំងនៅ​វ័យក្មេង​បែបនេះ​។

ក្នុង​នោះដែរ​ បុរសម្នាក់​ដែលត្រូវ​ជា​មិត្តភ័ក្ដិ​របស់​សព​ជន​រងគ្រោះ​រូប​នេះ​ និង​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Bong Rak Akb​ បានបង្ហោះសាររៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា៖​«R I P មិត្តហា៎ពួកហែងទៅឲ្យបានសុខណា អញនឹកពួកហែងណាស់មិត្ត យើងធ្លាប់និយាយមួយគ្នាថា

ដឹងលទ្ធផងហើយយើងទៅធ្វើការងារនៅភ្នំពេញមួយគ្នា ចុះលូវហែងទៅចោលអញហើយ មិត្តហា៎យើងប្រឡងជាប់ហើយណា​ ហែងក៏ជាប់អញក៏ជាប់ដែរ គ្រួសារឯង សង្សារឯង និងមិត្តគ្រប់គ្នាគេនឹកឯង ជាតិនេះជួបគ្នាបានប៉ុណ្ណឹង ជាតិក្រោយយើងនិងជាមិត្តនឹងគ្នាទៀតណាសម្លាញ់

ហែងចាំថ្ងៃយើងទៅប្រឡងជាមួយគ្នាទេ​ ឲ្យតែជួបគ្នាសួរគ្នារហូតថា​ បាយនៅពេលថ្មាលហ្នឹង បានអីសុី ចុះលូវហែងសុីបាយនៅរងារ​ទេ ជាតិក្រោយយើងជាមិត្តនិងគ្នាទៀតណាមិត្តសម្លាញ់ ល្ងាចៗយើងជិះទៅវត្តមួយគ្នាលូវហែងទៅវត្តទៀតទេ I Miss You Pml»។ ជាមួយ​គ្នា​នេះ​ដែរ​ ក៏មាន​នារី​ម្នាក់​ ​ត្រូវ​ជា​សង្សារ​សព​ជន​រងគ្រោះ​ និង​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vy Vy បានមានការ​លេីកឡេីង​ទាំង​អារម្មណ៍​សោកស្ដាយ​ និង​ក្រៀមក្រំ​បំផុត​យ៉ាង​ដូច្នេះ​ថា៖

«ចិត្តដាច់ខ្លាំងណាស់ថៃ សូម្បីតែពាក្យលាមួយម៉ាត់គ្មានផង ឯណាស្នាមញញឹម ឯណាពាក្យថាបងស្រលាញ់អូន ឯណាពាក្យខ្វះអូនមិនបាន ឯណាពាក្យចង់ក្បែរអូន ឯណាពាក្យថែកខ៊ែរខ្លួនផងពេលបងទៅណាម្តងៗ ពាក្យទាំងនេះទៅណាអស់ហើយ ហេតុអ្វីគ្រួសារខ្ញុំស្គាល់បងរយះពេលខ្លីម៉េស ក្រែងថាចង់ធ្វើការជាមួយបងប្រុសអូន​ 23102017/09092019»។

Be the first to comment

Leave a Reply

Your email address will not be published.


*