ព្រឺរោមតែម្ដង មួយឃ្លានេះ!! ក្រោយចប់ការប្រកួត Honda ប្រាប់កីឡាករ ឲ្យធ្វើដូច្នេះ ដាក់អ្នកគាំទ្រ

ភ្នំពេញ៖ ក្រោយចប់ការប្រកួតកាលពីម្សិលមិញ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានដើរជុំវិញទីលានជាមួយកីឡាករ ដើម្បីអរគុណទៅដល់អ្នកគាំទ្រ ដែលនេះជាលើកដំបូងហើយសម្រាប់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុនរូបនេះតាំងពីចូលមកដឹកនាំក្រុមគោព្រៃកម្ពុជា។

អំឡុងពេលដើរអរគុណដល់អ្នកគាំទ្រនោះ Honda បានប្រាប់ទៅកីឡាករទាំងអស់ឲ្យសប្បាយចិត្តនឹងអ្វីបានធ្វើ និងសម្ដែងការអរគុណដល់អ្នកគាំទ្រ។ Honda បាននិយាយយ៉ាងដូច្នេះថា៖

“យើងត្រូវតែខំប្រឹង និងគោរពទៅដល់អ្នកគាំទ្រ យើងត្រូវបង្ហាញពីសុបិនរបស់ពួកយើង យើងធ្វើបានល្អសម្រាប់ការប្រកួតនេះ ខ្ញុំមិនបន្ទោសទេ។ យើងគួរសប្បាយចិត្តនូវអ្វីដែលយើងបានធ្វើ យើងត្រូវអរគុណអ្នកគាំទ្រ។”

គួរបញ្ជាក់ផងដែរថា កម្ពុជា បានភ្លាត់ស្នៀតបាតបង់ ៣ពិន្ទុក្នុងការប្រកួតទីពីរក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្រោយប្រកួតចាញ់ បារ៉ែន ក្នុងលទ្ធផល ១ទល់នឹង០៕

Be the first to comment

Leave a Reply

Your email address will not be published.


*