ពុទ្ធោអើយ!! ផ្លូវជាតិលេខ៤យើងហ្នឹង ឡានដឹកជ្រូក និងឡានដឹកស៊ីម៉ង់ ឈ្លោះវ៉ាជែង កៀរគ្នាទម្លាក់ផ្លូវ (មានវីដេអូ)

បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ។ ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិដ៏សំខាន់មួយនេះកំពុងតែកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំភ័យខ្លាចក្នុងការធ្វើដំណើរម្តងៗ។

ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ មានការបង្ហោះវីដេអូទិដ្ឋភាពស្តែងៗដែលរថយន្តដឹកជ្រូក និងរថយន្តដឹកស៊ីម៉ង់ បានបើកបរដោយគ្មានការគោរពជីវិតអ្នកដទៃ ដោយតៃកុងឡានទាំង២បានបើកវ៉ាជែងយកតែឈ្នះរៀងៗខ្លួន។ ដោយមានបងប្អូនប្រជាពលរដ្ឋដែលលេងបណ្តាញសង្គមបានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ “គ្រោះថ្នាក់សព្វថ្ងៃនេះកេីតឡេីងដោយសារកត្តាអ្វីខ្លះបានជាបណ្តាលអោយមនុស្សស្លាប់រាល់ថ្ងៃ? គួរនិយាយបែបណាទៅ? បេីសត្វជាអ្នកបេីកបរមិនមែនមនុស្សបេីកផងហ្នឹង”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

Be the first to comment

Leave a Reply

Your email address will not be published.


*