មនុស្សស្រីសម័យឥឡូវ គេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែលគេខ្លាចគឺ ឃុំខ្លួនឯងជាមួយភាពឈឺចាប់

មនុស្សស្រីភាគច្រើនតែងតែមានការផ្លាស់ប្តូរទម្លាប់ ការរស់នៅ នៅពេលដែលមានគ្រួសារ ដោយសារតែត្រូវបែងចែកពេលវេលាសម្រាប់ស្វាមី និងការមើលថែផ្ទះសំបែងផ្សេងៗ ជាពិសេសស្រ្តីក៏ស្ទើរតែផ្លាស់ប្តូររូបសម្រស់ទាំងស្រុង បន្ទាប់ពីមានកូនរួច​ ។ ជាក់ស្តែង ស្ត្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Try Soksokunthary បានរៀបរាប់ពីជីវិតជាប្រពន្ធ ក៏ដូចជាបង្ហាញរូបសម្រស់ខ្លួន កាលពីនៅមានគ្រួសារ និងពេលបែកគ្នា ដោយក្នុងខ្លឹមសារចង់ឱ្យស្រ្តីគ្រប់រូបចេះស្រលាញ់មើលថែរក្សាខ្លួនឯងឱ្យបានច្រើន ទោះបីជាមានគ្រួសារហើយក៏ដោយ ។

“ឃើញរូបខ្លួនឯងកាលមុនចង់ខ្លាច ជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲគេ ក្នុងនាមខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឱ្យតម្លៃ ហើយថែមទាំងមើលងាយខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន ។ មនុស្សស្រីសម័យឥឡូវ គេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែលគេខ្លាចគឺឃុំខ្លួនឯងជាមួយភាពឈឺចាប់ ។ ត្រូវចាំ គ្មានមនុស្សស្រីចង់លែងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេបើសិនជាប្ដីនឹងល្អ មានការទទួលខុសត្រូវលើគ្រួសារនោះ” ៕

Be the first to comment

Leave a Reply

Your email address will not be published.


*