មិនធម្មតាទេ ! រ៉េត សូហ្សាណា តែម្នាក់គត់ត្រូវសម្តែងរួមជាមួយតារាចិនល្បីៗជាច្រើននាក់ នៅកំពង់សោម…

ប្រិយមិត្តមួយចំនួនធំ ប្រាកដជាស្គាល់ហើយ អតីតបេក្ខនារីក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា ដែលនាងមិនត្រឹមតែមានសម្រស់ស្អាតវ័យក្មេង មានចំណេះដឹងនោះទេ ប៉ុន្តែនាងថែមទាំងបកស្រាយចម្រៀងជាបរទេស បានយ៉ាងល្អថែមទៀតផង។

ដោយសម្រែករបស់នាងបានឆក់យកបេះដូង ទស្សនិកជនរាប់មុឺននាក់ទូទាំងប្រទេស ចាប់ពីពេលនោះមក នាងក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បី និងលេចធ្លោជាងគេ ក្នុងចំណោមបេក្ខជនដែលប្រលងទាំងអស់។ លើសពីនេះ ត្រឹមតែរយៈពេលមួយយប់តែប៉ុណ្ណោះ ហ្វេសប៊ុករបស់នាង មានមហាជនចុច Like រហូតដល់រាប់មុឺននាក់ឯណោះ។

ដោយលែកកាលពីពេលថ្មីៗនេះតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស រ៉េត ស៊ូហ្សាណា បានបង្ហាញមុខនៅលើការប្រគុំតន្រ្តីធំមួយរបស់ចិន នៅខាង កំពង់សោមផងដែរ ដែលនាងជាតារាចម្រៀងខ្មែរតែម្នាក់គត់ ក្រៅពីនោះ សុទ្ធតែជាតារាមកពីប្រទេសចិន ល្បីៗផងដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*