ប្រពន្ធសម្រាលកូនលើកដំបូង ប្ដីឆ្លេឆ្លារពេក មិនដឹងទៅច្រឡំពាក់ស្បែកជើងតូចញិប តាំងពីពេលណា!

​ប្ដី​គំរូ​ម្នាក់​ ​រំភើបចិត្ត​ ​ប្រពន្ធ​សម្រាលកូន​លើកដំបូង​ ​ខំ​ខ្នះខ្នែង​ ​ឆ្លេ​ឆ្លា​រ​ ​សហការ​ជាមួយ​គ្រូពេទ្យ​ ​រហូត​ ​ប្រពន្ធ​ ​សម្រាល​បាន​ជោគជ័យ​ ​ទើប​ដឹងខ្លួន​ថា​ ​មិនដឹង​ទៅ​ពាក់​ស្បែក​ជើង​ពណ៌​ម​ផ្កាឈូក​ ​តូច​ញិ​បមួយ​ ​តាំងពី​ពេលណា​ក៏​មិនដឹង​ ​។​ ​

​លោក​ ​អ៊ុង​ ​និ​បុត្រ​ ​ជាម​ន្ត្រី​នៅ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​ជូន​ប្រពន្ធ​ទៅ​សម្រាលកូន​ ​នៅ​ឯ​មន្ទីរពេទ្យ​ដែល​លោក​បាន​ត្រៀម​រៀបចំ​ទុកមុន​ជា​យូរហើយ​ ​តាំងពី​ប្រពន្ធ​ជាទីស្រឡាញ់​ជិតដល់​ថ្ងៃ​សម្រាល​ ​។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកប្រើ​ហ្វេ​សប៊ុ​ក​នៅ​កម្ពុជា​ ​ផ្ទុះសំណើច​ផង​ ​កោតសរសើរ​ផង​នោះ​ ​ព្រោះ​ដោយសារ​លោក​ ​ឆ្លេ​ឆ្លា​រត្រេ​ក​អរ​ពេក​ ​មិនដឹង​ទៅ​ច្រឡំ​ពាក់​ស្បែកជើង​ពណ៌​ផ្កាឈូក​តាំងពី​ពេលណា​នោះ​ទេ​ ​សំខាន់​ស្បែកជើង​នោះ​ជា​របស់​មនុស្ស​ស្រី​ទៀត​ ​។​ ​តាមរយៈ​គណនី​ហ្វេ​សប៊ុ​ក​ ​ដែល​មានឈ្មោះ​ថា​ ​«​Coura​ ​Ung​ ​បាន​សរសេរ​ថា​ ​៖​ ​កូន​កើត​ហើយ​ ​ទើប​ដឹង​ថា​ ​មិនដឹងជា​ពាក់​ស្បែកជើង​ពីណា​គេ​ ​ហើយ​ឡើង​ ​Pink​»​ ​។​ ​

​ក្រោយ​ស្វាមី​គំរូ​រូប​នេះ​បាន​បង្ហោះ​នូវ​សារ​នេះ​ ​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពីសំណាក់​ ​មហាជន​ ​និង​ ​មានការ​ចែកចាយ​បន្តគ្នា​ជាង​ ​១​ ​ពាន់​ដង​ ​៕​ ​

Be the first to comment

Leave a Reply

Your email address will not be published.


*