ខ្មែរនៅជប៉ុន ផ្ទុះប្រតិកម្មខ្លាំងៗ ក្រោយ ចោម ច័ន្ទ ប្រកាសធ្វើបុណ្យលាងបាប ទាំងពួកគាត់គ្មានកើតអីសោះ

កាលពីថ្ងៃអាទិត្យ ទី ១៣ កន្លងទៅនេះ អ្នកនាង ចោម ច័ន្ទ បានលេចមុខ​លើ​បណ្ដាញ​សង្គម​មហ្វេស​ប៊ុក​ជាថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈបន្ទាប់ពីល្បីរឿង​អាស្រូវ​លក់​កាបូបប្រេនក្លែងក្លាយ ។ ការលេចមុខសារជាថ្មីនេះបង្កឱ្យមានការភ្ញាក់ផ្អើល ព្រោះអ្នកនាង ចោម ច័ន្ទ បានប្រកាសធ្វើអំពើរ សម្បុរសធម៌ តាមរយៈទៅចែកបាយ ចែកទឹកដល់បងប្អូនខ្មែរនៅជប៉ុន ក្នុងពេលដែលប្រទេស​មួយនេះ​កំពុង​ជួបគ្រោះធម្មជាតិ​ខ្យល់ព្យុះទីហ្វុង ។ យ៉ាងណាក្រោយការប្រកាសផ្ដល់ជំនួយ ដល់បងប្អូនខ្មែរ ដែលជួបគ្រោះធម្មជាតិនៅជប៉ុននេះ ហាក់មិនសូវទទួលបានការសាទរទាល់តែសោះខណៈ រឿងចាស់ លក់កាបួបក្លែងក្លាយនៅមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែលេចមុខធ្វើបុណ្យដាក់ទាននៅ​ឯ​ជប៉ុន​ឯណោះ​វិញ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមានកូនខ្មែរម្នាក់ តំណាងឱ្យប្រជាជនខ្មែរដែលកំពុងរស់នៅ និង ធ្វើការនៅជប៉ុនចេញមុខប្រតិកម្មជាខ្លាំង ទៅលើអ្នកនាង ចោម ច័ន្ទ ដ្បិតថាព្យុះនៅជប៉ុននោះ មិន​ទាន់​ដល់​ថ្នាក់ពួកគាត់ដាច់បាយដាច់ទឹក និង ជួបការខ្វះខាតអ្វីនោះដែរ ។ តាមរយៈគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Sothea Chhin II បានផ្ទុះប្រតិកម្មទៅកាន់បងប្អូនត្រកូលចោម ដោយសរសេរថា ៖

«ជួយផ្តាំទៅមាតាមនុស្សធម៍ Choum Chann ឃើញផង!!ពួកខ្ញុំជាអ្នករស់នៅប្រទេសជប៉ុនផ្ទាល់សូមជម្រាបទៅអ្នកនាង Choum Chann ថាកុំព្រោះតែចង់បិទបាំងរឿងអាស្រូវលក់កាបូបក្លែងក្លាយហើយមកដើរតួរសប្បុរសខុសទម្រង់អីនោះ ធ្វើដូចគេវេទនាណាស់អញ្ចឹង!!សូមបញ្ជាក់ថាប្រជាជនខ្មែរដែលរស់នៅប្រទេសជប៉ុនពុំមាននរណាម្នាក់រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ!!! ហើយបញ្ហាខ្យល់ព្យុះលើកនេះក៏មិនមានបង្ករបញ្ហាធំដុំដល់ប្រជាជន និង ប្រទេសជប៉ុននោះដែរ!!

ហើយរដ្ឋាភិបាលជប៉ុនក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការឧបត្ថម្ភជនរងគ្រោះពេញលក្ខណៈ ។ ប្រព័ន្ធផ្សព្វផ្សាយខ្មែរមួយចំនួនបានបំប៉ោងព័ត៍មានដោយយករូបភាពស៊ូណាមិឆ្នាំ ២០១១ មកផុសបង្ករឲមានការភ័នច្រឡំ!!!

Be the first to comment

Leave a Reply

Your email address will not be published.


*