បានបុណ្យច្រើនណាស់! លោកពូ ផែង វណ្ណៈ “អញ្ចើញលោកយាយម្នាក់ ដែលដើរមកសុំលុយ ឡើងតុពិសារគុយទាវ និងជូនថវិកាមួយចំនួនដល់គាត់​ ​”..

​ភ្នំពេញ៖ លោក ​ផែង វណ្ណៈ ត្រូវបានគេស្គាល់ថា ជាអតីតមន្ត្រី​យោធា ដែល​បច្ចុប្បន្ន​ជា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ នៅលើ​បណ្តាញ​សង្គម​មួយ​នេះ ដោយសារ​រូបលោក តែងតែ​ឈឺឆ្អាល ចំពោះ​ភាព​អយុត្តិធម៌​សង្គម​នានា និង​ជា​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត​។ កន្លងមក លោក​ផែង វណ្ណៈ តែងតែ​ធ្វើ​ជា​តំណាង​ដល់​ជនរងគ្រោះ រាល់​ការរំលោភ និង​បញ្ហា​ផ្សេងៗ។

យ៉ាងណាមិញ លោក ​ផែង វណ្ណៈ នៅតែបន្តធ្វើនូវសេចក្តីល្អចំពោះប្រជាជនខ្មែរ ក៏ដូចជាជនក្រីក្រផងដែរ នេះបើយោងតាមគណនីហ្វេសប៊ុកលោកពូបានបង្ហោះសារថា“ ថ្ងៃមួយ​ខ្ញុំ​ទៅហូបគុយទាវនៅហាងសន្ធរមុខ​ មានលោកយាយម្នាក់បានមកសុំលុយខ្ញុំ​ ខ្ញុំក៏អញ្ជេីញគាត់អោយពិសារគុយទាវជាមួយខ្ញុំ​ ។ បន្ទាប់​មក​ខ្ញុំ​ក៏ជូនថវិកាមួយចំនួនដល់គាត់​ លោកយាយ​សប្បាយ​ចិត្ត​ណាស់​និងបាន​អោយពរខ្ញុំជាហូរហែ​” ។

ក្រោយពីបង្ហោះសារបែបនេះភ្លាម ធ្វើឲ្យបងបប្អូនដែលនិយមគាំទ្រគាត់ បាននាំគ្នាស៊ែរតៗគ្នា​​ និងសរសើរពីទឹកចិត្តដ៏ល្អរបស់ពូ ទោះបីជាតិចតួចក្តីក៏បង្ហាញអារម្មណ៍សេ្នហាចំពោះបងប្អូនខ្មែរយើង៕

Be the first to comment

Leave a Reply

Your email address will not be published.


*