លោកផែង វណ្ណៈ ថា ក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន​សុខចិត្ត​អែបខាងឈប់​ អោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន​ ចំណែក​កម្ពុជា​វិញ​ រថយន្ដពេទ្យដឹកអ្នកជម្ងឺ​ ត្រូវ​បាន​ សមត្ថកិច្ច​ចាប់ឃាត់ទុកសិន ​ដេីម្បី​ផ្គាប់ចិត្ត​លោកធំ​ ទុកអោយ…​

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះ រូបភាពក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន​ សុខចិត្ត​អែបខាងឈប់​ ដេីម្បី​អោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន ។ នេះគឺជាទង្វើរដ៏គួរឲ្យសរសើរណាស់ នៅក្នុងសង្គមបើសិនជាមានមនុស្សល្អច្រើន នោះប្រទេសជាតិនិងរីកចំរើនបានឆាប់រហ័ស ។ មនុស្សគឺធ្វើតែអំពើល្អ មិនដែលផ្គាប់ចិត្តអ្នកដែលមានបុណ្យស័ក្តិធំនោះឡើយ គឺគេធ្វើដើម្បីតែជួយមនុស្សទន់ខ្សោយ និងមនុស្សដែលគ្មានលទ្ធភាពអាចធ្វើអ្វីបានតែប៉ុណ្ណោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសបុ៊ករបស់លោកផែង វណ្ណៈ បានបង្ហោះសារថា “ក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន​សុខចិត្ត​អែបខាងឈប់​ ដេីម្បី​អោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន​ ។ ចំណែក​នៅកម្ពុជា​វិញ​ រថយន្ដពេទ្យដឹកអ្នកជម្ងឺ​ ត្រូវ​បាន​ សមត្ថកិច្ច​មាន់ស្ងោរចាប់ឃាត់ទុកសិន​ដេីម្បី​ផ្គាប់ចិត្ត​លោកធំ​ ទុកអោយក្បួនរថយន្តលោកធំទៅមុន​” ។

យ៉ាងណាក៏មានបងប្អូនជាច្រើនបានចូលរួមបញ្ចេញមតិដោយអ្នកខ្លះបានលើកឡើងថា “ប្រហែលគាត់គិតថា​ គាត់ស៊ីប្រាក់ខែរដ្ឋាភិបាល​ មិនមែនស៊ីប្រាក់អ្នកជំងឺទេ​ ព្រោះគាត់ប្រឹងរណប​ ភ្លេចថាអ្នកជំងឺក៏ជារាស្រ្ត។ មន្រ្តីទាំងបានប្រាក់ខែពីរាស្រ្តទេ” ហើយក៏មានអ្នកខ្លះថា​ “ស្អប់បំផុតពួកអាអ្នកធំអាងអំណាចនៅស្រុកខ្មែរមួយចំនួន កាលណាវាងាប់អស់ ខ្ញុំបានមើលវីដេអូនឹងហើយលឺសម្តីពួកវានិយាយក្តៅចិត្តណាស់ បើសិិនឡានពេទ្យនោះជាប្រពន្ធកូនវាមិនដឹងជាល្អយ៉ាងណាទេ”៕

Be the first to comment

Leave a Reply

Your email address will not be published.


*