អ្នកនាង ធី សុវណ្ណថា ប្រកាសសូមលាឈប់ ពីសមាជិកសមាគមន៍សិល្ប:​ និងសូមកាត់កាល​ ផ្តាច់ទំនាក់ទំនងជាមួយ លោក​ហេងឡុង​ ចាប់ពីពេលនេះតទៅ​ ព្រោះលោក ហេង ឡុង….

ដូចដែរប្រិយ​មិត្ត ​និង​មហាជន​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពីដេីមខែត្រូវ​នឹងថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ បាន​សម្រេចចិត្ត​កាន់ដៃគ្នាចូលរោងការ​ហើយ​ ក្រោយពីបានស្រលាញ់គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ដែលមាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជាច្រើន​នាខេត្តកោះកុង​។

យ៉ាងណា​មិញ​ ចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីរបានមានការ​ចាប់​ផ្តើម​មក​​ ក៏ស្រាប់​តែ​មាន​នារី​ម្នាក់​បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ និងបាន​មានការ​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​រមួត​អស់រយៈពេល​ជិត​១០ឆ្នាំមកហើយ​ ដែលធ្វើឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​ គឺនៅមិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ថាជាការពិត​ ​ឬយ៉ាងណា​នៅឡេីយនោះទេ​ ខណៈដែល​ភាគី​ទាំង​សងខាង​ ដែលមានលោក​ ផែ​ សុវណ្ណា​រិទ្ធ​ ធ្លាប់​បានធ្វើ​ការ​បដិសេធ​ ចំែណកឯកញ្ញា​ ចរិយា​ ដែលជានារីចេញមុខអះអាងនោះ​ ក៏នៅតែបន្តជំហររបស់ខ្លួនថាជាការពិត​ និងបាន​មាន​ការ​ទម្លាយ​នៅ​រូប​ថត​ និង​ប្រវត្តិ​រឿង​រ៉ាវ​ជាច្រើន​នោះ។

ទន្ទឹម​នឹង​ករណី​នេះ​ដែរ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ភរិយា​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលនៅមុននេះ​បន្តិច​ បាន​មានការ​លើក​ឡើង​ថា​៖​ «សេចក្តីប្រកាស​ ខ្ញុំសូមលាឈប់​ ពីសមាជិកសមាគមន៍សិល្ប:​ និងសូមកាត់កាល​ ផ្តាច់ទំនាក់ទំនងជាមួយ លោក​ ហេង ឡុង​ ចាប់ពីពេលនេះតទៅ​ លោកយកថ្ងៃរៀបការខ្ញុំ​ មកលេងសេីច​ ល្ងាចនេះ​ ម៉ោង៦ ខ្ញុំមិនទុកមុខឲ្យលោកទេ​»។

គូសបញ្ជាក់​ថា​ នៅវេលា​ម៉ោង​៦ល្ងាច​នេះ​ ភាគី​ទាំង​សងខាង​នឹងធ្វេីសន្និសីទការសែត​រួមគ្នា សួរដេញដោលទល់មុខគ្នា​ ដេីម្បី​ស្វែង​រក​ការពិត​ នេះ​បេីយោងតាម​រយៈ​ការ​លេីកឡេីង​របស់​លោក​ ហេង​ ឡុង​ នៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ចង់ដឹងថាការពិតយ៉ាងណានោះ​ សូម​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់​គ្នា​ នៅពេល​បន្តិច​ទៀត​នេះ​។

Be the first to comment

Leave a Reply

Your email address will not be published.


*