ក្តៅៗ ទីបំផុតលោក ហេង ឡុង បានចេញមុខធ្វើសន្និសីទកាសែត ទាក់ទងនឹងរឿងស្នេហាត្រីកោន របស់កញ្ញា ធី សុវណ្ណថា

ដូច​ដែរប្រិយមិ​ត្ត​ និង​មហាជន​ជាច្រើន​បានទទួល​ជ្រាប​រួចមកហេីយ​ អំពី​ព័ត៌មាន​ដែល​ទាក់ទង​នឹង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមក ក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ថាជាការពិត​ឬយ៉ាងណា​នៅឡេីយនោះទេ​ ខណៈដែល​ភាគី​ទាំង​សងខាង​ ដែលមានលោក​ ផែ​ សុវណ្ណា​រិទ្ធ​ ធ្លាប់​បានធ្វើ​ការ​បដិសេធ​ ចំែណកឯកញ្ញា​ ចរិយា​ ដែលជានារីចេញមុខអះអាងនោះ​ នៅតែបន្តជំហររបស់ខ្លួនថាជាការពិត​ និងបាន​មាន​ការ​ទម្លាយ​នៅ​រូប​ថត​ និង​ប្រវត្តិ​រឿង​រ៉ាវ​ជាច្រើន​នោះ។

ទន្ទឹម​នឹង​រឿងរ៉ាវ​​នេះ​ដែរ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ភរិយា​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលទេីបតែរៀប​មង្គលការ​ថ្មីៗនេះ​ ក៏បានស្នេីរដល់​លោក​ ហេង​ ឡុង​ អោយមាន​សន្និសីទ​សួរ​ដេញដោល​ទល់មុខ​គ្នានៅថ្ងៃនេះ ដេីម្បី​បង្ហាញ​ការពិត​ដល់​មជ្ឈដ្ឋាន​មហាជន​ ក៏ដូចជា​ស្វែង​រក​យុត្តិធម៌​ជូនដល់ស្វាមីខ្លួន​ ដែលកំពុង​តែមានការ​ចោទប្រកាន់​នេះ​។

ក្នុង​នោះដែរ​​ លោក​ ហេង​ ឡុង​ ដែលកាលពី​ម្សិលមិញ​នេះ​ ក៏បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ វិញថា៖​ «ខ្ញុំឯកភាព​ តាមការស្នេី​ របស់ប្អូនស្រី​ ធី​ សុវណ្ណថា​ ​ធ្វេីសន្និសីទការសែត​រួមគ្នា សួរដេញដោលទល់មុខគ្នា។ ​តែខ្ញុំសុំការយោគយល់​ ពីប្អូ​ន​ស្រី​ ថ្ងៃនេះ​ ខ្ញុំរៀបចំមិនទាន់ទេ​ ខ្ញុំស្នេីធ្វេីសន្និសីទនៅថ្ងៃស្អែក​ ទី៦​ វិច្ឆិកា​ វេលាម៉ោង​ ៦ល្ងាច​ នៅសមាគមសិល្បករខ្មែរ​ ផ្លូវ៦០៨​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ លេខទូរស័ព្ទៈ​ 017 990 332»។

ដោយ​ឡែក​ ខណៈពេល​នេះ​ សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​ហេីយ ដែលពេលនេះ​ លោក​ ហេង​ ឡុង​ បានធ្វើ​ការ​ឆ្លើយតប​ទៅកាន់​អ្នក​សារព័ត៌មាន​ ក្រោមការ​ទស្សនា​ពី​មជ្ឈដ្ឋាន​​មហាជន​ជាច្រើន​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ប្រទេស​។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

Be the first to comment

Leave a Reply

Your email address will not be published.


*