អាណិតខ្លោចចិត្ត!!ជួយស៊ែរបន្តផង ជនបរទេសម្នាក់នេះដើរលើកដៃសំពះសូមបាយ សូមទឹកគេហូបតាមផ្លូវ និងគ្មានកន្លែងគេងត្រឹមត្រូវទេ…..

ប៉ោយប៉ែត ៖ នៅកាលពីពេលថ្មីៗនេះមានបុរសម្នាក់ដែលជាជនជាតិបរទេសត្រូវបានគេប្រទះឃើញថាមានសភាពពិបាកមើលហើយគាត់ដើរដាច់បាយដាច់ទឹកមិនដឹងថាគាត់រស់នៅប្រទេសណាទេមិនត្រឹមតែប៉ុណ្ណោះទេគាត់ដើរលើកដៃសំពះប្រជាជនខ្មែរទំនងដើម្បីសូមរបស់ហូបខ្លះនិងសូមប្រាក់ខ្លះដើម្បីទុកទិញទឹកទិញចំណីទុកហូបជាដើម ព្រោះមើលទៅជនជាតិបរទេសម្នាក់នេះដូចជាជនអនាថាម្នាក់អញ្ចឹង ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Norak Sundro ដោយបងប្រុសបានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អាណិតណាស់ ជនបរទេសម្នាក់ដើសុំលុយទិញបាយហូបតាមផ្លូវបើបងប្អូនរស់នៅ(ក្រុងប៉ោយប៉ែត )បានឃើញអោយគាត់ម្នាក់បន្ទិចម្នាក់ៗ យកតែបុណ្យទៅបងប្អូន/🙏🙏🙏😓😓😓។

បន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានកើតមានក្តីអាណិតយ៉ាងខ្លាំងមិនគួរណាគាត់ទៅជាបែបនេះសោះហើយពួកគាត់ក៏បានស្នើរសុំឲ្យលោកសម្ថតិច្ចមេត្តាជួយសួរនាំគាត់និងទាក់ទងខាងទូតដើម្បីបញ្ជូនគាត់ទៅប្រទេសគាត់វិញផងបើនៅតែបែបនិងទៀតច្បាស់ជារស់មិនបានយូរទេមិនដឹងបាយនៅឯណាទឹកនៅឯណា៕

Be the first to comment

Leave a Reply

Your email address will not be published.


*