ក្រោយពីផ្ទុះរឿងលោកជំទាវ ហ៊ុន សុីណាត ព្រលែងកូនក្រពើចូលក្នុងទឹកទក្សិណអង្គរ ធ្វើអោយប្រជាជនមានការព្រួយបារម្មណ៍ ស្រាប់តែមុននេះបន្តិចលោកជំទាវ បានមានប្រសាសន៍ថា…(មានវីដេអូ)

កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន សុីណាត បានព្រលែងកូនក្រពើមួយក្បាល ចូលទៅកាន់ទឹកស្ទឹងមួយកន្លែង ស្ថិតនៅខេត្ដសៀមរាប ដែលជាហេតុធ្វើឲ្យមហាជនដែលជាអ្នកនិយមប្រើប្រាស់ បាននាំគ្នាស៊ែរចែករំលែកវីដេអូមួយនេះតៗគ្នាយ៉ាងច្រើន និងបាននាំគ្នាជជែកវែកញែក ព្រោះតែមានការព្រួយបារម្ភ នៅពេលដែលក្រពើនេះធំ ខ្លាចមានគ្រោះថ្នាក់ទៅដល់កុមារតូចៗ។

ទាក់ទងចំពោះរឿងខាងលើនេះ ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ Rambo Phon បានធ្វើការលើកឡើង និងបានសម្ដែងការព្រួយបារម្ភ អមមកជាមួយពាក្យពេជន៏មួយចំនួន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖”បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!”។

យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានមហាជននាំគ្នាចែករំលែក ពេញបណ្ដាញសង្គម ហ្វេសប៊ុករួចមក ស្រាប់តែមុននេះបន្ដិច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន សុីណាត ក៏បានបង្ហោះសារមួយឃ្លាថា៖”ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសារព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ចង់និយាយ។

Be the first to comment

Leave a Reply

Your email address will not be published.


*