កំប្លែងពេកហើយ ! បុរសម្នាក់ស្នើសុំឲ្យលោក ជំទាវ ហ៊ុន សុីណាត ទៅចាប់ក្រពើចេញពីទក្សិណអង្គរមកវិញ…(មានវិដេអូ)

សៀមរាប ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គមដោសារតែនៅកាលពីប៉ុន្មានថ្ងៃមុននេះលោក ជំទាវ ហ៊ុន សុីណាត បានប្រលែងកូនក្រពើមួយក្បាលចូលទឹកទក្សិណអង្គរដើម្បីឲ្យមានសេរីភាព ។

បន្ទាប់ពីលោកជំទាវប្រលែងកូនក្រពើនោះរួចស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rambo Phon បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្អរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន! ។

គួរបញ្ចាក់ផងដែរថាបន្ទាប់ពីឃើញការបង្ហោះបែបនេះរួចស្រាប់តែមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងមិនគួរលោកជំទាវយកសត្វក្រពើដែលជាសត្វកាចសាហាវទៅប្រលែងនៅតំបន់ទេសចរណ៍បែបនេះទៅវិញ មិនត្រឹមតែប៉ុណ្ណោះទេមានប្រជាជនស្ទើរតែមួយប្រទេសក៏បានសម្តែងក្តីមិនពេញចិត្តចំពោះទង្វើររបស់លោកជំទាវ ហ៊ុន សុីណាត ផងដែរ។

បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងដូច្នេះហើយមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pheakdey App ក៏បានលើកឡើងបន្ថែមឲ្យដឹងទៀតថា ៖ សៀមរាបកំពុងខ្សត់ភ្ញៀវទេសចរណ៍ ផង​ លេងមីង យក 🐊ក្រពើមកលែង ចឹងទៀត។ មីងអើយមីង ទៅចាប់យកមកវិញមក៕ សូមទស្សនាវិដេអូខាងក្រោម៖

Be the first to comment

Leave a Reply

Your email address will not be published.


*