ច្បាស់ហើយពេលនេះ ទីបំផុតកញ្ញា ចរិយា​ បានចេញមុខបកស្រាយហើយ ដោយរឿងនេះគឺគ្រាន់តែជា

មួយ​រយៈ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ មាន​ប្រិយមិត្ត​ជាច្រើន​បានមានការ​តាមដាន​អំពី​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមក ក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ដោយ​ឡែក​ កាលពី​យប់ថ្ងៃ​ទី០៦​ ខែវិច្ចិកា​ ឆ្នាំ​២០១៩​ នេះ​​ សន្និសីទការសែតបានមានការ​ចាប់​ផ្តើម​រួមគ្នា​ ដែលជាការ​ស្នេីរសុំពី​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ទៅកាន់​លោក​ ហេង​ ឡុង​ ដេីម្បី​តទល់គ្នាដេញដោល​រកការពិត​ តែ​បែរអត់មាន​វត្តមាន​របស់​កញ្ញា​ ចរិយា​ មកទៅវិញ​ ដែលធ្វើឲ្យ​មហាជនជាច្រេីន​ជាច្រើន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ ចំពោះ​ការ​ខកខាន​នេះ​។

ទន្ទឹម​នឹង​ការ​ខកខាន​ចូល​រួម​សន្និសីទ​កាសែត​​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​លោក​ ហេង​ ឡុង​ ដែលកាលពី​រាត្រី​យប់​មិញ​នេះ​ បានចេញមុខធ្វេីការ​បកស្រាយ​រួចមក​ហេីយ​ តែអ្វីគួរឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​មជ្ឈដ្ឋាន​មហាជនចង់អោយម្ចាស់​សាមី​ខ្លួន​ ដែលមាន​កញ្ញា​ ចរិយា​ ជាអ្នក​អះអាង​នោះ​ ចេញធ្វេីការ​បកស្រាយ​ដោយ​ផ្ទាល់​តែម្តង​។

គូសរំលឹកថា​ កាល​ពី​ម្សិលមិញ​នេះ​ ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានមាន​ការលើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖​«ល្ងាចនេះ នាងខ្ញុំ និងស្វាមី សម្រេចដាក់ពាក្យប្តឹងឈ្មោះ អេង ចរិយា​ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ស្នើសុំព្រះរាជ្យអាជ្ញាឃុំខ្លួន និងផ្តន្ទាទោសតាមច្បាប់ និងទាមទារជំងឺចិត្ត ២០ម៉ឺនដុល្លា»។

ចំណែក​ឯ​ លោក​ ហេង​ ឡុង​ ក៏​បាន​ចេញ​មុខ​សុំទោស​ដល់​អ្នកនាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ផងដែរ​ ដោយលោកបាន​មានការ​រៀប​រាប់​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖​​ «ខ្ញុំបាទ​ ហេង​ ឡុង​ សូមអភ័យទោសចំពោះប្អូនស្រី ធី​ សុវណ្ណថា​ និងស្វាមី ដែលបានផ្សាយព័ត៌មាន​ ធ្វេីឲ្យប៉ះពាល់​ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​ សូមប្អូន និងស្វាមី​ មេត្តាយោគយល់»។

យ៉ាង​ណា​មិញ​ នៅ​មុន​នេះ​បន្តិច​ កញ្ញា​ ចរិយា​ បានចេញមុខធ្វេីការបកស្រាយហេីយ​តាម​រយៈ​លោក​ ហេង​ ឡុង​ ហេីយ​ ដោយរូបនាង​បានមានការ​រៀប​រាប់​ថា​ មកពីខ្លាចចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ បន្ថែម​ទៀត​នោះ​ កញ្ញា​ ចរិយា​ ក៏បាន​បន្តទៀត​ថា​ រឿង​នេះ​មិនមែន​ជា​ការពិតនោះទេ​ ដោយ​សារ​តែរូបនាងមានការ​ខកចិត្ត​ចំពោះ​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដែលកែប្រែខ្លួនខុសពីមុន​ ដូចដែរខ្លួនធ្លាប់បានមានការ​គាំទ្រ​ការ​ពី​កន្លង​ទៅនោះ​ ទេីបធ្វេីឲ្យខ្លួនខុសមួយពេលបែបនេះ​ ។

Be the first to comment

Leave a Reply

Your email address will not be published.


*