ក្តៅៗ ចាប់បានហើយ ទីបំផុតកូនក្រពើ ដែលលោកជំទាវ ហ៊ុន សុីណាត ព្រលែងនោះ ពេលនេះត្រូវបានលោកពូម្នាក់ចាប់បានវិញហើយ (មានវីដេអូ)

កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន សុីណាត បានព្រលែងកូនក្រពើមួយក្បាល ចូលទៅកាន់ទឹកស្ទឹងមួយកន្លែង ស្ថិតនៅខេត្ដសៀមរាប ដែលជាហេតុធ្វើឲ្យមហាជនដែលជាអ្នកនិយមប្រើប្រាស់ បាននាំគ្នាស៊ែរចែករំលែកវីដេអូមួយនេះតៗគ្នាយ៉ាងច្រើន និងបាននាំគ្នាជជែកវែកញែក ព្រោះតែមានការព្រួយបារម្ភ នៅពេលដែលក្រពើនេះធំ ខ្លាចមានគ្រោះថ្នាក់ទៅដល់កុមារតូចៗ។

ទាក់ទងចំពោះរឿងខាងលើនេះ ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ Rambo Phon បានធ្វើការលើកឡើង និងបានសម្ដែងការព្រួយបារម្ភ អមមកជាមួយពាក្យពេជន៏មួយចំនួន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖”បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!”

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងចំពោះរឿងខាងលើ ដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះរួចមក នាខណៈរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលខេត្ដសៀមរាប បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរា បានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត

ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយបានការណែនាំពីឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ ប៉ែក​ខាងកេីត​កាលពីបីថ្ងៃមុន។

ក្រោយពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំអោយអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ​ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លេី​ ២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។ អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ”។

ជាមួយគ្នានេះដែរ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា នេះដដែល ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបងប្រុសម្នាក់ ដែលគាត់មានឈ្មោះ Mey Solo បានបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដីពីសកម្មភាពចាប់បានក្រពើ ដែល លោកជំទាវ ហ៊ុន សុីណាត ព្រលែងនៅក្នុងទឹកទក្សិណអង្គរហើយ។

Be the first to comment

Leave a Reply

Your email address will not be published.


*