ក្តៅៗ ទីបំផុតកញ្ញា ចរិយា និងអ្នកនាង ធី សុវណ្ណថា បានចេញមុខបកស្រាយរួមគ្នាហើយ (មានវីដេអូ)

រហូត​មកដល់​ពេល​នេះ​ ទាក់​ទង​នឹង​រឿង​រ៉ាវ​ស្នេហា​ត្រីកោណ​របស់​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ជាមួយ​ស្វាមី​ខ្លួន​ បានដឹងការពិតហេីយ​ ខណៈដែល​រឿង​រ៉ាវ​មួយ​នេះ​ គឺគ្រាន់តែជា​ការ​សម្ដែង​ពី​កញ្ញា​ ចរិយា​ ដែលអះអាងខ្លួនជា​ប្រពន្ធ​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ និងមានភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​អស់​រយៈពេល​ជិត​១០ឆ្នាំ​មកនោះ។

បេីតាម​សម្តី​រៀប​រាប់​ពី​កញ្ញា​ ចរិយា​ នៅរសៀល​ថ្ងៃ​មិញនេះ​ តាម​រយៈ​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បានមានការ​បកស្រាយ​ឲ្យដឹង​ថា​ ចំពោះ​មូលហេតុ​នោះ​ គឺមកពី​រូបនាង​មិនពេញ​ចិត្ត​ចំពោះ​អាដលខ្លួ​ន(អ្នក​នាង​ ធី​ សុវណ្ណ​ថា)​ ដែលមាន​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ខុស​ពីមុន​ ដែលជា​យុវតី​ដ៏​ក្លាហាន​ និងលេចធ្លោនោះ។

បន្ថែម​ទៀត​នោះ​ កញ្ញា​ ចរិយា​ ក៏បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ទៅកាន់​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និងលោក​ ផែ​ សុវណ្ណា​រិទ្ធ​ ផងដែរ​ ចំពោះ​ការខុស​ឆ្គង​មួយ​ពេល​ និងបានគិតមិនដល់រហូតបង្កជារឿង​ទៅជាបែបនេះ​នោះទេ​ សង្ឃឹម​ថា​អ្នក​ទាំង​ពីរ​ ​នឹង​មានការ​យោគយល់​ចំពោះ​រូបនាង​ ក៏ដូចជា​អធ្យាស្រ័យ​ដល់​រូប​នាងផងដែរ។

ដោយ​ឡែក​​ ក្រោយ​ពី​បាន​បញ្ចប់​នូវ​ការ​បកស្រាយ​នេះរួចមក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ បាន​មានការ​លើក​ឡើង​ឲ្យ​ដឹង​ថា​៖​ «ខ្ញុំអើយខ្ញុំ រវល់ដាច់បាយ ដាច់ទឹកមួយអាទិត្យហើយ​ កញ្ញាចរិយា​ ស្នេីសុំជួយ​ អ្នកនាង​ ធី​ សុវណ្ណថា​ និងស្វាមី​ ដេីម្បីសុំទោសដោយផ្ទាល់​ សុំក្តីមេត្តា​ និងសុំការអនុគ្រោះ»។

ជាមួយ​នឹង​ការ​លេីកឡេីង​ស្នេីរសុំពី​លោក​ ហេង​ ឡុង​ និង​កញ្ញា​ ចរិយា​ នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នារសៀលថ្ងៃនេះ​ដែរ​ ក៏ត្រូវ​បាន​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ បានមានការ​ឆ្លើយតប​ទៅ​វិញយ៉ាង​ដូច្នេះ​​ថា៖«ល្ងាចនេះ​ ខ្ញុំយល់ព្រមជួប​ នាង​ ចរិយា​ និងលោក​ ហេង ឡុង​ ខ្ញុំមានពាក្យចុងក្រោយ​ ចង់និយាយចំពោះមុខអ្នកទាំង២»។ យ៉ាងណា​មិញ​ ក្រោយ​ពី​មានការយល់ព្រមចំពោះសំណេីរ​ទាំងសងខាងរួចមក​ ពេលនេះ​ អ្នកទាំង៤រូបបានមកជួបមុខគ្នាហេីយ​ ។

Be the first to comment

Leave a Reply

Your email address will not be published.


*