នៅចាំគាត់ទេ អស់រយះពេល១៥ឆ្នាំហើយ ខានបានស្គាល់ទីក្រុង ខានបានហូបគុយទាវឆ្ញាញ់បែបនេះយូរហើយ សូមមេត្តាបងប្អូនជនរួមជាតិ ជួយដល់អតីតកីឡាក ភិន សុផល ផង

ប្រិយមិត្ដមួយចំនួនតូច ប្រាកដជានៅចាំបានរួចមកហើយ នៅកីឡាករប្រដាល់គុនបុរាណខ្មែរដ៏ល្បីឈ្មោះមួយរូប នោះគឺកីឡាករ ភិន សុផល ដែលបានបាត់មុខពីវិស័យប្រដាល់មួយនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ក្រោយខ្លួនបានយកកាំបិតបុ័ងតោតូចមួយ មកអារបំពង់ក ខ្លួន ឯងបណ្តាលឱ្យរងរបួសជាទម្ងន់ និងត្រូវបាននាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៧ នៅក្នុងផ្ទះម្តាយនៅ ភូមិតំណាក់ហ្លួង ឃុំវត្តគរ ស្រុក–ខេត្តបាត់ដំបង ខណៈពេល ដែលគេមកលេងផ្ទះម្តាយរបស់គេ។

យ៉ាងណាមិញ បន្ទាប់ពីបាត់វត្ដមានកីឡាកររូបនេះអស់រយៈពេលយ៉ាងយូររួចមក ស្រាប់តែព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កីឡាករ Lor Samnang បានបង្ហោះទិដ្ឋភាពរូបលោក រួមជាមួយកីឡាករ ភិន សុផល នៅហាងគុយទាវមួយកន្លែង ក្នុងស្ថានភាព ភិន សុផល ពាក់បំពង់ខ្យល់នៅត្រង់ចំណុច ក ដើម្បីជាជំនួយក្នុងការដកដង្ហើម។

ក្នុងនោះដែរ លោក Lor Samnang ក៏បានភ្ជាប់សារមួយឃ្លាឱ្យដឹង ទាំងក្ដីអាណិតអាសូរថា៖”Wowពិតជាស្អាតមែនភ្នំពេញ អស់រយះពេល១៥ឆ្នាំហើយ ខានបានស្គាល់ទីក្រុង ខានបានហូបគុយទាវឆ្ញាញ់បែបនេះ សូមមេត្តាបងប្អូនជនរួមជាតិ ជួយដល់អតីតកីឡាករ ភិន សុផល ផង បងប្អូនជួបនិងគាត់ផ្ទាល់បាន ខលមកខ្ញុំបាន ០១១ ៣៣៣ ៩៦៣/ ០៩៦ ៨២៣០ ១៥៦”៕

Be the first to comment

Leave a Reply

Your email address will not be published.


*