អបអរសាទរ…អ្នកនាង ឱក​ សុគន្ធកញ្ញា បង្ហាញមុខកូនប្រុស ជាទីស្រលាញ់ ដែលទើបនឹងសម្រាលបានពីរថ្ងៃ មុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ រីឯឈ្មោះក៏ពិរោះដែរ…

ថៃ៖ ក្រោយពីសម្រាលកូនបានរយៈ២ថ្ងៃរួចមក កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា អ្នកនាង​ឱក​ សុគន្ធកញ្ញា បានបង្ហាញមុខកូនរបស់ខ្លួនជាសាធារណៈ ដោយមុខមាត់គួរក្នាញ់ខ្លាំងណាស់។​ ចំពោះបញ្ហាសុខភាពវិញ គឺល្អទាំងម្តាយនិងកូន ក្រោមការមើលថែ និងមានការផ្តល់កំលាំងចិត្តយ៉ាងធំ ពីស្វាមីរបស់អ្នកនាង ដែលតាមមើលថែគ្រប់ពេល គ្រប់វេលា។

បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារថា” ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា..🙏🙏🤗🤗😘😘 11-11-2019 ទម្ងន់​ 3.75kg”។

ក្រោយពេលអ្នកនាងសម្រាលកូនរួចហើយ ក៏មានបងប្អូនជាច្រើនទន្ទឹមរងចាំមើលមុខកូនប្រុសជាទីស្រលាញ់របស់អ្នកនាង ថាមុខមាត់គួរឲ្យស្រលាញ់ខ្លាំងយ៉ាងណា។ ពេលនេះបានឃើញហើយពិតជាគួរឲ្យក្នាញ់ខ្លាំងណាស់ ហើយឈ្មោះក៏ពិរោះថែមទៀត ។ ជូនពរឲ្យអ្នកទាំងពីរជួបតែសំណាងល្អ និងសុខភាពល្អផងដែរ៕

Be the first to comment

Leave a Reply

Your email address will not be published.


*