កូនខ្មែរ បើគាំទ្រ ស៊ែរមួយផង ! ដាក់បែបនេះដើម្បីលើកស្ទួយអក្សរសាស្ត្រខ្មែរទៅឲ្យពិភពលោកបានស្គាល់..

ហ្វេសប៊ុក ៖ ពិតណាស់បងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាប្រទេសកម្ពុជាយើងមានវប្បធម៍និងទនៀមទម្លាប់ប្រពៃណីយ៉ាងល្អប្រើសើថ្លៃថ្លាដែលបានបន្សល់ទុកដោយដូនតាខ្មែររបស់យើងនៅកាលពីជំនាន់មុន មិនត្រឹមតែប៉ុណ្ណោះទេទឹកដីកម្ពុជាត្រូវបានគេចាត់ទុកថាជាទឹកដីសុវណ្ណភូមិមានទាំងធនធានធម្មជាតិនិងអាកាសធាតុអំណោយផលល្អខ្លាំងណាស់។

តែបើយើងក្រលេកមកមើលកូនខ្មែរបច្ចុប្បន្នវិញដូចជាមិនសូវមានអ្នកណាម្នាក់ខ្វល់ពីវប្បធម៍និងធនធានដែលជាស្នាដៃរបស់ដូនរតាខ្មែរទេ មិននាំគ្នាជួយលើកស្ទួយនិងឲ្យតម្លៃបែរជានាំគ្នាជាន់ពន្លិចហើយថែមទាំងបំផ្លាញវប្បធម៍របស់ខ្លួននិងចាប់រើសយកវប្បធម៍របស់គេយកមកប្រើប្រាស់ថែរក្សានិងឲ្យតម្លៃខ្លាំងជាងរបស់ខ្លួនឯងទៅវិញ។

ជាក់ស្តែងបើយោងសង្កេតមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកមានកូនខ្មែរយើងច្រើនណាស់ស្ទើតែ ៧០% ទៅហើយមិនសូវមានអ្នកណាគាំទ្រនិងឲ្យសម្លៃមកលើអក្សរខ្មែរទេគឺពួកគេភាពច្រើនផ្តោតនិងឲ្យតម្លៃទៅលើអក្សរឡាតាំងទៅវិញសញ្ញាទាំងនេះហើយដែលបង្ហាញថាកូនខ្មែរយើងមិនខ្វាយខ្វល់ជាមួយនិងគ្រប់យ៉ាងដែលដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយទាំងលំបាកទម្រាំមកដល់សព្វថ្ងៃនេះ។

Be the first to comment

Leave a Reply

Your email address will not be published.


*