ប្រពៃណាស់!! បងប្រុសម្នាកថា ថ្ងៃ១៤ កុម្ភៈ អត់បានទៅផ្ទះសំណាក់អីទេ រវល់មកចែកបាយដល់ប្អូនប្អូន និងអ៊ំពូមីង នៅកន្លែងចោលសំរាម នៅ​ម្តុំ…(មានវិដេអូ)

​នៅថ្ងៃទី១៤ ខែកុម្ភៈ នេះ គឺជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលមានមនុស្សច្រើនកំពុងតែទិញ​បាច់ផ្កា ឬសំភារៈផ្សេងៗ ចែកជូនដល់ ក្រុមគ្រួសារ ឬមិត្តភក្តិ ដើម្បីជាការចែករំលែកនៃក្តីស្រលាញ់​ ទៅកាន់គ្នានិងគ្នា​។

ដោយឡែកបើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Long Rakya បានបង្ហោះសារពីសកម្មភាព​ ដែលក្រុមរបស់ពួកគាត់ កំពុងតែ ចែកអាហារ ក្មេងៗ និងចាស់ជរា មានអាហារដល់ពួកគាត់ នៅកន្លែងគេចោលសំរាមនៅម្ដុំស្ទឹងមានជ័យ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា

“ថ្ងៃនេះ14កុម្ភះ អត់បានទៅផ្ទះសំណាក់អីទេ រវល់មកចែកបាយដល់ប្អូនប្អូននិងអ៊ំពូមីង ដែររស់នៅកន្លែងគេចោលសំរាមនៅម្ដុំស្ទឹងមានជ័យ, បើអ្នកមួយចំនួនថាជីវិតអ្នកវេទនា សុំគិតថាអ្នកទាំងអស់គ្នាពេលខ្លះជីវិតល្អជាងគេផង, ជ្រុងមួយនៃជីវិត”។

យ៉ាងណាមិញ ក៏មានបងប្អូនមហាជន ក៏ដូចជា អ្នកដែលស្គាល់រូបលោក ក៏បានចូលខមិន ដោយការត្រេកអរ និងរំភើបចិត្តជាខ្លាំង ក្រោយពីបានឃើញសកម្មភាពរបស់លោក ដែលកំពុងតែចែកអាហារដល់ចាស់ជរា និងក្មេងៗ នៅកន្លែងចោលសំរាមនៅម្តុំស្ទឹងមានជ័យ៕

Be the first to comment

Leave a Reply

Your email address will not be published.


*