អីយ៉ា ក្នងថ្ងៃទិវានៃក្តីស្រលាញ់ អ្នកនាង Love Riya បានទិញបាច់ផ្កាយ៉ាងធំ Surprise អ្នកនាង Siv mey ដែលជាអ្នកលក់គ្រឿងសំអាងដ៏ល្បីដូចគ្នា (មានរូបភាព)

ប្រិយមិត្ដអ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ នៅតារាដ៏មានប្រជាប្រិយភាព នោះគឺ អ្នកនាង Siv Mey Online Shop ដែលគាត់ គឺជាថៅកែលក់ឡេ ដ៏មានឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម បូករួមនឹងភាពបុិនប្រសប់ខាងវោហាស័ព្ទទៀតផង។

យ៉ាងណាមិញ ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវ អ្នកនាង Siv Mey រួមជាមួយអ្នកនាង Love Riya ដែលអ្នកទាំងពីរធ្លាប់មានការឈ្លោះទាស់ទែងគ្នា កាលពីគ្រាកន្លង ឡើងផ្អើលពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ប៉ុន្ដែរឿងមួយនេះ ក៏ត្រូវបានរលត់ស្ងាប់ទៅវិញ កាលពីពេលថ្មីៗនេះ។

ដោយឡែក នាថ្ងៃនេះដែរ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលត្រូវជាទិវាបុណ្យ នៃសេចក្ដីស្រលាញ់ មហាជនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយឃើញថៅកែលក់ឡេ ទាំងពីរបានជួបគ្នា។ ក្នុងនោះដែរ អ្នកនាង Siv Mey បានសរសេរប្រាប់ឱ្យដឹងថា៖”អរគុណច្រើន រីយ៉ាដែលបានយកផ្កាមកស៊ុបប្រាយគ្នានៅកន្លែងកក់សក់ គ្នាជូនពរឯងមានសុខភាពល្អ ប៉ងប្រាថ្នាអ្វីសម្រេចបានដូចបំណងរបស់ឯង សូមអោយឯងជួបតែមនុស្សល្អពេញមួយជីវិតណា”។

Be the first to comment

Leave a Reply

Your email address will not be published.


*