ញាក់សាច់ តារាចម្រៀង រ៉ាប៊ី ត្រូវគេជិះ Rolls Royce មក Surprise បាច់ផ្កាមួយយ៉ាងធំ ធ្វើអោយកញ្ញារំភើបចិត្តជាខ្លាំង (មានវីដេអូ)

ថ្ងៃបុណ្យនៃសេចក្ដី​ស្រលាញ់​ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤​ កុម្ភៈ​ ជារៀងរាល់ឆ្នាំ​ ហេីយចំពោះថ្ងៃ​បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រលាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះទេ​ ដោយយេីងអាច​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​គ្រួសារ​ មិត្តភ័ក្ដិ​ បងប្អូន​សាច់​ញាតិ​ ជា​ពិសេស​ចំពោះឪពុក​ម្ដាយ​ជាដេីមនោះ​។

ដោយឡែក​ ក្រឡេក​មកមេីល​ពី​អតីតពិធីការិនី ប្រចាំទូរទស្សន៏រស្មី ហង្សមាស និងបច្ចុប្បន្ននេះ ក្លាយជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មថោន កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី ដែលនៅថ្ងៃ​ទិវាបុណ្យនៃក្តីស្រលាញ់នេះ​ រូបនាងត្រូវបាន​ក្រុម​ហ៊ុន​មួយ​ បាន​ធ្វេីការ​ Surprise ជាបាច់ផ្កា​កូឡាប​យ៉ាង​ស្រស់​ស្អាត ធ្វើ​ឲ្យ​តារាស្រី​រូបនេះ​មានការរំភេីបនិង​ពេញ​ចិត្ត​ជាខ្លាំង​។

ក្នុង​នោះ​ដែរ​ កញ្ញា​ រ៉ាប៊ី​ ក៏បាន​មាន​ការ​លើក​ឡើង​ដែរថា៖«លើកទីមួយក្នុងឆាកជីវិតនាងខ្ញុំ ដែលត្រូវគេ Surprise យ៉ាងខ្លាំងបែបនេះ សំខាន់ជិះ Rolls-Royce ហើយមានបាច់ផ្កាមួយយ៉ាងធំ។ ចង់ដឹងថាជាអ្នកណា តោះចុចចូលមើលទាំងអស់គ្នាហើយកុំភ្លេចជួយស៊ែរផង​ បើចង់បាន Surprised ចឹងដែរ»។

Be the first to comment

Leave a Reply

Your email address will not be published.


*