វង្ស ណយ ថា អ្នកមាន គេមានលុយដេក ចុះខ្ញុំ និង កុមារ ទាំងអស់នេះ តើរស់យ៉ាង មិចទៅ សេដ្ឋកិច្ចក៏ធ្លាក់ មេឃក៏ក្តៅ ជំងឺឆ្លង ក៏កាន់តែរៀលដាល

ប្រិយមិត្ដប្រាកដជាបានស្គាល់មកហើយ នៅកីឡាករប្រដាល់ក្បាច់ គុនបុរាណខ្មែរ លោក វង្ស ណយ ដែលមានរហ័សនាម អ្នកលេងកែងមច្ចុរាជ ដែលជាកីឡាករមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងវិស័យកីឡាប្រដាល់ ដែលតែងតែផ្ដួលគូរប្រកួតរបស់ខ្លួន អោយសន្លប់នៅលើសង្វៀនជារឿយៗផងដែរ។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អ្នកលេងកែងមច្ចុរាជ វង្ស ណយ បាននាំយកសៀវភៅមួយចំនួន យកទៅជូនប្អូនៗសិស្សសាលាបឋមសិក្សាមួយកន្លែង សម្រាប់ទុកឧបត្ថម្ភទៅដល់ពួកគាត់។ ក្នុងនោះដែរ លោក វង្ស ណយ បានភ្ជាប់សារមួយឃ្លាថា៖”អ្នកមាន គេមានលុយដេក ចុះខ្ញុំ និងកុមារទាំងអស់នេះ តើរស់យ៉ាងមិចទៅ សេដ្ឋកិច្ចក៏ធ្លាក់ មេឃក៏ក្តៅ ជំងឺឆ្លង ក៏កាន់តែរៀលដាល”។

Be the first to comment

Leave a Reply

Your email address will not be published.


*