គាំទ្រទេ?? អភិបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ម្ចាស់ភោជនីយដ្ឋាន កុំកាត់លុយពីម្ចាស់ពិធីពេលពន្យារពេល និងលុបចោលកម្មវិធីវិញ ដោយសារ កូវីដ-១៩

ថ្មីៗនេះ ព្រោះតែ វីរុសកូវីដ-១៩ មានកម្មវិធីមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋបានប្រារព្ធឡើង សឹងតែគ្មានភ្ញៀវចូលរួម រហូតដល់ថ្នាក់ធ្វើឲ្យម្ចាស់កម្មវិធីខ្លះសឹងតែយំមិនចេញ។ ជាក់ស្តែងម្សិលមិញនេះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sovan Da បានបង្ហោះទិដ្ឋភាពនៃពិធីមង្គលការមួយនៅខេត្តកំពត ព្រមទាំងបង្ហាញក្តីអាណិតខ្លោចចិត្តដល់ម្ចាស់ដើមការថា៖

“ម៉ោង8:03នាទីហើយ ហេតុអីគ្មានមនុស្សមកចឹង តើមានលុយឯណាអោយអកកេះ សំអាង ចុងភៅ…ទៅ អ្នកណាយល់អារម្មណ៍មួយនេះមួយជាតិការម្តង បែរជាអត់មានមនុស្សមកចូលរួមចឹង 100តុមក មិនបាន5តុផង សង្ឃឹមអីទៀត អាពាពិពាហ៍កំសត់ ភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកដំណាក់ចង្អើរ ខេត្តកែប”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញដំណឹងល្អមួយ ក្រោយ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវមួយ សូមឲ្យម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ សូមមេត្តាកុំកាត់លុយ ឬយកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ និងចៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ ដើម្បីជ្រាប កាន់តែច្បាស់សូមអានសេចក្តីអំពាវនាវ ខាងក្រោមនេះ៕

Be the first to comment

Leave a Reply

Your email address will not be published.


*