ដំណឹង​ល្អ​ លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ សម្រេច​ចិត្តចាប់ដៃគូរ​និងសហការណ៍ជាមួយរោងចក្រក្នុងស្រុក ដើម្បីតំឡើងសិប្បកម្មផលិតម៉ាស់​ នៅ…..

លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ នា​ល្ងាច​ថ្ងៃ​នេះ​ដែរ​ បាន​មាន​ការ​បញ្ជាក់​ជុំវិញ​គម្រោង​នៃការបង្កេីត​រោងចក្រ​​ផលិត​ម៉ាស់​ដែលមាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖​ ការសិក្សាស្រាវជ្រាវលើគម្រោងទីផ្សារវិនិយោគមួយគឺលទ្ធផលមិនងាយស្រួលដូចការគិតរបស់យើងនោះទេ! យ៉ាងណាម៉ិញកន្លងទៅខ្ញុំធ្លាប់សិក្សាថានឹងនាំដៃគូរវិនិយោគបរទេសនិងនាំយកឧបករណ៍ គ្រឿងម៉ាស៊ីន ផលិតម៉ាស់មកដំឡើងនៅទីផ្សារកម្ពុជា តែជាលទ្ធផល៖ទី១. ឧបករណ៍ គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមផ្សេងៗមានតម្លៃខ្ពស់។​ ទី២. កាលៈទេសៈពេលនេះ ការដឹកជញ្ជូន និងការនាំចូលនូវឧបករណ៍ គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមផ្សេងៗពិបាកក្នុងការនាំចូលក្នុងប្រទេស ។ល។

តែទោះជាយ៉ាងនេះក្តី នេះជាឱកាសដ៏ល្អមួយ ដែលបានបង្ហាញផ្លូវដ៏ល្អមួយ សម្រាប់យើងត្រូវធ្វើនិងអនុវត្តបន្តនោះគឺ៖​ទី១. ខ្ញុំសម្រេចចិត្តចាប់ដៃគូរក្នុងស្រុក និងសហការណ៍ជាមួយរោងចក្រ និងសិប្បកម្មនានាក្នុងប្រទេសកម្ពុជា ដើម្បីតំឡើងសិប្បកម្មផលិតម៉ាស់នេះ នៅលើទឹកដីវិហារសួរនាពេលខាងមុខនេះ។​ ទី២. សិប្បកម្មផលិតម៉ាស់នេះ នឹងផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរយើង កាត់បន្ថយការងារចំណាកស្រុក និងបង្កើនចំណូលពលរដ្ឋខ្មែរ ពិសេសមិនចង់ឲ្យជនឆក់ឱកាសតំឡើងថ្លៃផលិតម៉ាស់ឬក្រម៉ាតាមទំនើងចិត្តចង់បាននោះទេ។

ទី៣. ស្ថិតក្រោមដំបូលសុខសន្តិភាព ទីផ្សារប្រកួតប្រជែងសេរី ផ្តល់ឱកាសគ្រប់អ្នកវិនិយោគទុននានា អាចមកចាប់ដៃគូរសហការណ៍រួមគ្នាផលិតផលិតផល ទំនិញ សេវាកម្មនានា ដើម្បីបង្កើនទីផ្សារនាំចេញទៅបរទេស។​ ទី៤. លើកកម្ពស់ទីផ្សារក្នុងស្រុក កែច្នៃ និងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកតាមលទ្ធភាពដែលអាចធ្វើបាន ច្រើនជាងការនាំចូលពីទីផ្សារក្រៅប្រទេស ពិសេសបង្កើនសង្វាក់ផលិតកម្មឲ្យរីកធំធាត់ និងរក្សាលំហូរសាច់ប្រាក់ និងចរាចរណ៍លំនឹងសេដ្ឋកិច្ចក្នុងស្រុកយើងឲ្យរស់រវើក។

Be the first to comment

Leave a Reply

Your email address will not be published.


*