រំភើបចិត្តណាស់ លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ បានផ្តល់ថវិកាដល់ក្រុមគ្រូពេទ្យ ត្រៀមលក្ខណៈសម្រាប់ប្រឆាំងជាមួយនឹងជំងឺនេះ នូវថវិកាចំនួន…

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីរសៀលម្សិលមិញនេះ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដ ព្រះសីហនុ បានចុះទៅជួបក្រុមគ្រូពេទ្យជួរមុខ ដើម្បីជាការលើកទឹកចិត្ដ រួមនឹងឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ជាការផ្ដល់កំលាំងចិត្ដជូនពួកគាត់ ក្នុងអំឡុងពេលត្រៀមប្រយុទ្ធជាមួយ ជំងឺនេះ។

ទន្ទឹមនឹងនេះដែរ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដម គួច ចំរើន បានសរសេរប្រាប់ឱ្យដឹងថា៖”អរគុណ​លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ មកអាហារពេលព្រឹកដល់ខេត្តព្រះសីហនុហេីយ​ ផ្តល់ថវិកា​ ១០,០០០$ សម្រាប់លេីកទឹកចិត្តដល់ក្រុមគ្រូពេទ្យត្រៀមលក្ខណៈសម្រាប់ប្រឆាំងជាមួយនឹងសង្គ្រាម​ជំងឺ នៅខេត្ត​ព្រះសីហនុ​“។

Be the first to comment

Leave a Reply

Your email address will not be published.


*