news

លោកផែង វណ្ណៈ ថា ក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន​សុខចិត្ត​អែបខាងឈប់​ អោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន​ ចំណែក​កម្ពុជា​វិញ​ រថយន្ដពេទ្យដឹកអ្នកជម្ងឺ​ ត្រូវ​បាន​ សមត្ថកិច្ច​ចាប់ឃាត់ទុកសិន ​ដេីម្បី​ផ្គាប់ចិត្ត​លោកធំ​ ទុកអោយ…​

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះ រូបភាពក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន​ សុខចិត្ត​អែបខាងឈប់​ ដេីម្បី​អោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន ។ នេះគឺជាទង្វើរដ៏គួរឲ្យសរសើរណាស់ នៅក្នុងសង្គមបើសិនជាមានមនុស្សល្អច្រើន នោះប្រទេសជាតិនិងរីកចំរើនបានឆាប់រហ័ស ។ មនុស្សគឺធ្វើតែអំពើល្អ មិនដែលផ្គាប់ចិត្តអ្នកដែលមានបុណ្យស័ក្តិធំនោះឡើយ គឺគេធ្វើដើម្បីតែជួយមនុស្សទន់ខ្សោយ និងមនុស្សដែលគ្មានលទ្ធភាពអាចធ្វើអ្វីបានតែប៉ុណ្ណោះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសបុ៊ករបស់លោកផែង វណ្ណៈ បានបង្ហោះសារថា “ក្បួនហែរហមរបស់ព្រះចៅអធិរាជជប៉ុន​សុខចិត្ត​អែបខាងឈប់​ ដេីម្បី​អោយរថយន្តពេទ្យដឹកអ្នកជម្ងឺទៅមុន​ ។ ចំណែក​នៅកម្ពុជា​វិញ​ រថយន្ដពេទ្យដឹកអ្នកជម្ងឺ​ ត្រូវ​បាន​ សមត្ថកិច្ច​មាន់ស្ងោរចាប់ឃាត់ទុកសិន​ដេីម្បី​ផ្គាប់ចិត្ត​លោកធំ​ ទុកអោយក្បួនរថយន្តលោកធំទៅមុន​” ។ យ៉ាងណាក៏មានបងប្អូនជាច្រើនបានចូលរួមបញ្ចេញមតិដោយអ្នកខ្លះបានលើកឡើងថា “ប្រហែលគាត់គិតថា​ គាត់ស៊ីប្រាក់ខែរដ្ឋាភិបាល​ មិនមែនស៊ីប្រាក់អ្នកជំងឺទេ​ ព្រោះគាត់ប្រឹងរណប​ ភ្លេចថាអ្នកជំងឺក៏ជារាស្រ្ត។ […]

news

កូនខ្មែរ ត្រូវតែចាំ! ថ្ងៃនេះ ជាខួបទី៧ របស់សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម​ ​សីហនុ​ ​ដែលបាន​​សោយទិវង្គត​ និងជាថ្ងៃ​ដែល​កូនខ្មែរ​ ​សោកសៅ​បំផុត …

ភ្នំពេញ​៖​ ប្រិយមិត្តប្រហែលជាមិនភ្លេចទេ ថ្ងៃទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១២​ ​វេលា​ម៉ោង​ ​១​:​២០នាទី​យប់​ ដែលជាថ្ងៃសម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម​ ​សីហនុ​ ​បាន​យាង​សោយទិវង្គត​ ហើយថ្ងៃស្អែកក៏ជាថ្ងៃខួបទី៧ ត្រូវនិងថ្ងៃ​ ទី១៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នៃ​ការ​សោយទិវង្គត​របស់​ព្រះអង្គ​ ​និង​ជា​ថ្ងៃ​ដែល​កូនខ្មែរ​ ​សោកសៅ​ ​និង​សោកសង្រេង​បំផុត​។​ ​តាម​កម្មវិធី​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ពិធី​ថ្វាយ​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ចាប់ផ្តើម​នៅ​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៥​តុលា ឆ្នាំ​២០១៩ ដោយ​ក្រសួងព្រះបរមរាជវាំង មុនគេ ហើយ​បញ្ចប់​នៅ​ម៉ោង ០៩ និង […]

news

បានបុណ្យច្រើនណាស់! លោកពូ ផែង វណ្ណៈ “អញ្ចើញលោកយាយម្នាក់ ដែលដើរមកសុំលុយ ឡើងតុពិសារគុយទាវ និងជូនថវិកាមួយចំនួនដល់គាត់​ ​”..

​ភ្នំពេញ៖ លោក ​ផែង វណ្ណៈ ត្រូវបានគេស្គាល់ថា ជាអតីតមន្ត្រី​យោធា ដែល​បច្ចុប្បន្ន​ជា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ នៅលើ​បណ្តាញ​សង្គម​មួយ​នេះ ដោយសារ​រូបលោក តែងតែ​ឈឺឆ្អាល ចំពោះ​ភាព​អយុត្តិធម៌​សង្គម​នានា និង​ជា​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត​។ កន្លងមក លោក​ផែង វណ្ណៈ តែងតែ​ធ្វើ​ជា​តំណាង​ដល់​ជនរងគ្រោះ រាល់​ការរំលោភ និង​បញ្ហា​ផ្សេងៗ។ យ៉ាងណាមិញ លោក ​ផែង វណ្ណៈ នៅតែបន្តធ្វើនូវសេចក្តីល្អចំពោះប្រជាជនខ្មែរ ក៏ដូចជាជនក្រីក្រផងដែរ នេះបើយោងតាមគណនីហ្វេសប៊ុកលោកពូបានបង្ហោះសារថា“ ថ្ងៃមួយ​ខ្ញុំ​ទៅហូបគុយទាវនៅហាងសន្ធរមុខ​ មានលោកយាយម្នាក់បានមកសុំលុយខ្ញុំ​ ខ្ញុំក៏អញ្ជេីញគាត់អោយពិសារគុយទាវជាមួយខ្ញុំ​ ។ បន្ទាប់​មក​ខ្ញុំ​ក៏ជូនថវិកាមួយចំនួនដល់គាត់​ លោកយាយ​សប្បាយ​ចិត្ត​ណាស់​និងបាន​អោយពរខ្ញុំជាហូរហែ​” ។ ក្រោយពីបង្ហោះសារបែបនេះភ្លាម […]

news

កុំលេងសើចជាមួយអាយុជីវិតប្តីប្រពន្ធខ្ញុំពេកអី ពួកអាចង្រៃបើកឡានធំៗមួយចំនួន សូមគិតដល់អាយុជីវិតគេផង ជីវិតខ្ញុំឲ្យ3នាក់ អាឯងយកអីមកសង??

គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​រ​ន្ទ​ត់​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ៣នាក់រងរបួសស្រាលបន្ទាប់ពីប៉ះជាមួយត្រូវថយន្តធុនធំដឹកប្រេង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ​២០១៩ ។ចំពោះហេតុការណ៍ដ៏អាក្រក់នេះបណ្ដាលអោយរងការខូចខាតរថយន្ដលុចសុិស៣០០កំណាត់ខាងក្រោយយ៉ាងដំណំ ៕ ជាមួយគ្រោះថ្នាក់នេះផងដែរដោយនៅមុននេះបន្តិចយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្នោះ Nuttya Tevy បានធ្វេីការបង្ហោះរឿងរ៉ាវឈឺចាប់មួយប្រាប់បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកដោយបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ៕ ក្នុងហេតុការណ៍នេះអ្នកបេីបររថយន្ដធុនធំត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លូននឹងបានធ្វេីតេស្តទឹកនោមរកឃេីញមានសារធាតុញៀននឹងបានបញ្ជូនខ្លួនទៅប៉ុស្ត៍នគរបាលដេីម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ជាគ្នានេះផងដែរម្ចាស់គណនីហ្វេសបុករូបនេះបានសរសេរថា:(កុំលេងសើចជាមួយអាយុជីវិតប្តីប្រពន្ធខ្ញុំពេកអី ពួកអាចង្រៃបើកឡានធំៗមួយចំនួនសូមគិតដល់អាយុជីវិតគេផងជីវិតខ្ញុំឲ៣នាក់អាឯងយកអីមកសង??ពួកអាថោកទាប)

news

ខ្មែរនៅជប៉ុន ផ្ទុះប្រតិកម្មខ្លាំងៗ ក្រោយ ចោម ច័ន្ទ ប្រកាសធ្វើបុណ្យលាងបាប ទាំងពួកគាត់គ្មានកើតអីសោះ

កាលពីថ្ងៃអាទិត្យ ទី ១៣ កន្លងទៅនេះ អ្នកនាង ចោម ច័ន្ទ បានលេចមុខ​លើ​បណ្ដាញ​សង្គម​មហ្វេស​ប៊ុក​ជាថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈបន្ទាប់ពីល្បីរឿង​អាស្រូវ​លក់​កាបូបប្រេនក្លែងក្លាយ ។ ការលេចមុខសារជាថ្មីនេះបង្កឱ្យមានការភ្ញាក់ផ្អើល ព្រោះអ្នកនាង ចោម ច័ន្ទ បានប្រកាសធ្វើអំពើរ សម្បុរសធម៌ តាមរយៈទៅចែកបាយ ចែកទឹកដល់បងប្អូនខ្មែរនៅជប៉ុន ក្នុងពេលដែលប្រទេស​មួយនេះ​កំពុង​ជួបគ្រោះធម្មជាតិ​ខ្យល់ព្យុះទីហ្វុង ។ យ៉ាងណាក្រោយការប្រកាសផ្ដល់ជំនួយ ដល់បងប្អូនខ្មែរ ដែលជួបគ្រោះធម្មជាតិនៅជប៉ុននេះ ហាក់មិនសូវទទួលបានការសាទរទាល់តែសោះខណៈ រឿងចាស់ លក់កាបួបក្លែងក្លាយនៅមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែលេចមុខធ្វើបុណ្យដាក់ទាននៅ​ឯ​ជប៉ុន​ឯណោះ​វិញ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមានកូនខ្មែរម្នាក់ តំណាងឱ្យប្រជាជនខ្មែរដែលកំពុងរស់នៅ និង ធ្វើការនៅជប៉ុនចេញមុខប្រតិកម្មជាខ្លាំង ទៅលើអ្នកនាង ចោម […]

news

ប្រពន្ធសម្រាលកូនលើកដំបូង ប្ដីឆ្លេឆ្លារពេក មិនដឹងទៅច្រឡំពាក់ស្បែកជើងតូចញិប តាំងពីពេលណា!

​ប្ដី​គំរូ​ម្នាក់​ ​រំភើបចិត្ត​ ​ប្រពន្ធ​សម្រាលកូន​លើកដំបូង​ ​ខំ​ខ្នះខ្នែង​ ​ឆ្លេ​ឆ្លា​រ​ ​សហការ​ជាមួយ​គ្រូពេទ្យ​ ​រហូត​ ​ប្រពន្ធ​ ​សម្រាល​បាន​ជោគជ័យ​ ​ទើប​ដឹងខ្លួន​ថា​ ​មិនដឹង​ទៅ​ពាក់​ស្បែក​ជើង​ពណ៌​ម​ផ្កាឈូក​ ​តូច​ញិ​បមួយ​ ​តាំងពី​ពេលណា​ក៏​មិនដឹង​ ​។​ ​ ​លោក​ ​អ៊ុង​ ​និ​បុត្រ​ ​ជាម​ន្ត្រី​នៅ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​ជូន​ប្រពន្ធ​ទៅ​សម្រាលកូន​ ​នៅ​ឯ​មន្ទីរពេទ្យ​ដែល​លោក​បាន​ត្រៀម​រៀបចំ​ទុកមុន​ជា​យូរហើយ​ ​តាំងពី​ប្រពន្ធ​ជាទីស្រឡាញ់​ជិតដល់​ថ្ងៃ​សម្រាល​ ​។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកប្រើ​ហ្វេ​សប៊ុ​ក​នៅ​កម្ពុជា​ ​ផ្ទុះសំណើច​ផង​ ​កោតសរសើរ​ផង​នោះ​ ​ព្រោះ​ដោយសារ​លោក​ ​ឆ្លេ​ឆ្លា​រត្រេ​ក​អរ​ពេក​ ​មិនដឹង​ទៅ​ច្រឡំ​ពាក់​ស្បែកជើង​ពណ៌​ផ្កាឈូក​តាំងពី​ពេលណា​នោះ​ទេ​ ​សំខាន់​ស្បែកជើង​នោះ​ជា​របស់​មនុស្ស​ស្រី​ទៀត​ ​។​ ​តាមរយៈ​គណនី​ហ្វេ​សប៊ុ​ក​ ​ដែល​មានឈ្មោះ​ថា​ ​«​Coura​ ​Ung​ […]

news

អ្នកណាយល់អារម្មណ៍មួយនេះ?? ជីវិតរស់នៅក្រៅឆាក របស់ប្អូនប្រុស ចាន់ សុបញ្ញា បេក្ខភាព X Factor ផ្ញើរខ្លួនជាមួយព្រះសង្ឃ តាំងតែពីតូច ដើម្បីរៀន….

ភ្នំពេញ៖ បងប្អូនជាច្រើនច្បាស់ជាបានស្គាលហើយថាបេក្ខភាព X Factor ចាន់​ សុបញ្ញា ជាបេក្ខជនម្នាក់ដែលមានសមត្ថភាពស្រែកច្រៀងពីរោះមិនចាញ់តារាច្រៀងអាជីបប៉ុន្មានទេ ហើយថែមទាំងជោគជ័យស្ទើរតែគ្រប់វគ្គតែម្តងដោយសារតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន។ តែយ៉ាងណាមិញ បើយើងក្រឡេកទៅមើលជីវិតក្រៅឆាករបស់ក្មេងប្រុសកំសត់រូបនេះវិញ ពិតជាកំសត់ខ្លាំងណាស់គ្រប់ពេលប្អូនឡើងទៅប្រឡងកំម្លាំងចិត្តដ៏ខ្លាំងនិងការស្លៀកពាក់រៀបចំខ្លួន គឺបានដោយព្រះសង្ឃមួយអង្គគត់ដែលតែងតែមើលថែប្អូនតាំងពីក្មេងមកម្លេះ។ ទន្ទឹមនិងនេះដែរ មានអ្នកគាំទ្រជាច្រើន បានកើតជាចម្ងល់គ្រប់គ្នាចំពោះព្រះសង្ឃមួយអង្គដែលតែងតែមើលថែ ប្អូនប្រុស បញ្ញា តាំងពីតូចរហូតដល់ដំដឹងក្តីមួយអង្គនេះ ត្រូវជាអ្វីនិងគ្នាទេ ព្រោះពួកគាត់ទាំងពីរមានភាពស្និតស្នាលខ្លាំងណាស់។

news

សូមចូលរួមរំលែកទុក្ខ ! ស្រ្តីមានផ្ទៃពោះម្នាក់នេះស្លា.ប់ទាំងម្តាយនិងកូនក្នុងផ្ទៃដោយសារតែពេទ្យ សម្តីឈ្លើយ ទុកអ្នកជំងឺចោល រវល់តែនាំគ្នាដេក…(មានវីដេអូ)

អគុណ​ហេីយដែលបងថ្លៃចូលមកក្នុងគ្រួសារខ្ញុំ​ បងថ្លៃពិតជាមនុស្សស្រីស្អាតទាំងរូបសម្បត្តិ​និងល្អទាំងចរិយា​ អ្វីដែលខ្ញុំសោយស្តាយបំផុតមិនគួរណាបងថ្លៃទៅចោលពួកយេីងលឿនបែបនេះទេ😭នេះហេីយ​ សមិទ្ធផល​នៃ​ 👉មជ្ឈមណ្ឌល​គាំពារ​មាតានិងទារក​ ហៅថាមន្ទីរពេទ្យជប៉ុន👎ដែលជាឃាតករសម្លាប់បងថ្លៃខ្ញុំ​ពេទ្យនឹងសាហាវណាស់(ឃាតករឈាមត្រជាក់)ទម្ងន់៦ខែធ្លាក់ឈាមយកមកពេទ្យ តាំងពីអ្នកជំងឺនៅរឹងមាំពួកអាពេទ្យឆ្កួតអស់នឹងឆ្លេីយថាអ្នកជំងឺរមិនអីទេៗ​ ទុកគ្នារហូតដល់៤ថ្ងៃទាល់តែអ្នកជំងឺរហូរឈាមសោះអស់ពីខ្លួន​ពេលអ្នកជំងឺរ​ត្រដរ​ខ្យល់​ទៅតាមរកពេទ្យ​ ពួកវាកំពង់តែដេក​ហៅមកអោយមកជួយអ្នកជំងឺរវាស្តីអោយអ្នកហៅដូចឆ្កែ​ វាក៏មកមេីលអ្នកជំងឺតែមួយភ្លេតវាថាមិនអីទេអោយស្រងំដេកទៅធូរហេីយហេីយពួកវាក៏ដេញអ្នកកំដរអោយចេញក្រៅមិនអោយនៅជាមួយអ្នកជំងឺទេ​ អេកូរក៏មិនពិនិត្យ​ ឈាមក៏មិនពិនិត្យ​ គ្រាន់តែមកលូកខ្វេះៗហេីយឆ្លេីយថាមិនអីរហូត​ ពេលបងប្អូនអ្នក​ជំងឺ​សួរនាំពួកវាតមវិញថាចេះដឹងអីជាងពេទ្យមេស! បងឯងនឹងពេទ្យមែន ? រហូតទាល់តែអ្នកជំងឺរហូរឈាមខ្សោះអស់ពីខ្លួនដាច់ខ្យល់ស្លាប់ទាំងវេទនា​ 😭😭 😭ដោយគ្មានបានលាបងប្អូនមួយ​មាត់ 👉សូមបងប្អូនស្ត្រីដែលកំពង់ពរពោះសូមកុំទុកចិត្តពេទ្យនឹងអោយសោះ​ ព្រោះមជ្ឈមណ្ឌល​គាំពារ​មាតានិងទារក​(មន្ទីរ​ពេទ្យជប៉ុន)ជាឃាតករសម្លាប់មនុស្សដោយឈាមត្រជាក់​ មនុស្សស្លាប់ហេីយលោកប្រធានពេទ្យគាត់មកបកស្រាយយ៉ាងរាក់កំភែល​ ថា​ធ្វេីរមេចបេីមន្ទីរពេទ្យយេីងខ្វះ​បុគ្គលិក​ ICU និងប្រាក់ខែថោកពេក👎👎👎ខ្ញុំពិតជាសោកស្តាយ​ ចែជា​ ណាស់​ សូមចែជា​ទៅអោយបានសុខកេីតជាតិណាៗសូមអោយចែជា​ មាន​អាយុវែងណាចែជាណា🙏(ចែជា)​ ជាឈ្មោះដែលខ្ញុំទម្លាប់ហៅគាត់តែពេលនេះខ្ញុំលែងបានហៅគាត់ទៀតហេីយ RIP Sok Chea 😭😭😭 😭😭😭ចែទៅដោយគ្មានថ្ងៃត្រលប់ទាំងនៅក្មេងល្ហក់😭😭😭ធ្លាប់តែឮគេនិយាយ​និងបង្ហោះFacebook […]

news

ជួយស៊ែរយកតែបុណ្យចុះ! គ្រូចៅអធិការវត្តកណ្តាលបួស ២២ឆ្នាំ ត្រូវភ្លើងឆេះកុដិ អស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លារ ដង្ហើយរកជំនួយ….

ព្រៃវែង៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មានករណីឆេះកុដិមួយខ្នងរបស់ព្រះគ្រូចៅអធិការវត្ត ស្ថិតនៅ ឃុំជៃកុំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ហេតុការណ៍នេះ ត្រូវបានអគ្គភ័យឆាបឆេះលេបត្របាក់កុដិស្ទើរតែទាំងស្រុង ខណៈដែលបងប្អូនប្រជាពលរដ្ឋនៅទីនោះជួយ តែមិនអាចជួយបានទាំងស្រុងទេ ព្រោះតែអគ្គភ័យឆាបឆេះខ្លាំងហើយ គ្មានឧបករណ៍គ្រប់គ្រាន់។ តាមប្រភពគ្រូចៅអធិការវត្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុក ប៊ុនយ៉ុម បានបង្ហោះសារទាំងស្រណោះស្រណោច និងទាំងភ្នែកថា ឆេះអស់កុដិវត្តកណ្តាលហេីយជីវិតខ្ញុំ​ សល់លុយ​ ១៥000៛​ សល់ហង់សាក់​ សំពត់​ងូតជាប់ខ្លួន! ! ! ២២ឆ្នាំជីវិតអ្នកបួស​ សំពាវនាវសប្បុរសជននានា! ! ! ជួយអាត្មាផង​ ! […]

news

សូមចូលរួមរំលែកទុក្ខ ! ព្យុះយក្សធំបំផុត មិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រជប៉ុន បានសម្លា.ប់មនុស្សអស់ចំនួន…(មានវិដេអូ)

(តូក្យូ)៖ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩បានរាយការណ៍ឲ្យដឹងថាជនជាតិជប៉ុនចំនួន១.៦៤លាននាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលនឹងអាចកើតឡើង ព្យុះទីហ្វុងកំណាចហាហ្គីប៊ីស (Hagibis) បាននិងកំពុងរំកិលខ្លួនយ៉ាងលឿន សំដៅមកវាយប្រហារប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរទើបតែបានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិតដោយសារចំហាយដំបូងនៃព្យុះ។ ដោយឡែកជនជាតិជប៉ុនម្នាក់ដែលបាត់បង់ជីវិតនោះ មានអាយុ ៤៩ឆ្នាំរស់នៅខេត្តជីបា (Chiba) ភាគខាងកើតទីក្រុងតូក្យូ។ ពីដំបូងឡើយបុរសរងគ្រោះ ត្រូវបានក្រុមសង្គ្រោះរកឃើញក្នុងស្ថានភាពរងរបួស នៅក្នុងរថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿង ដែលទំនងជាការត្រៀមភៀសខ្លួន​ទៅរកកន្លែងមានសុវត្ថិភាព ប៉ុន្តែលោកបានបាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ។ គួរបញ្ចាក់ផងដែរថាការប្រកួតកីឡាធំៗចំនួនពីរក៏ត្រូវបានផ្អាកផងដែរ ខណៈជើងហោះហើរចំនួន ១,៦០០ ត្រូវលុបចោល។ អាជ្ញាធរឧតុនិយមជប៉ុនបានលើកឡើងថា ព្យុះធំនឹងមកដល់ភាគខាងកើតជប៉ុន នៅរសៀលថ្ងៃសៅរ៍នេះតែម្តងជាមួយល្បឿនខ្យល់ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែកអាជ្ញាធរកោះ […]