news

កូនខ្មែរ បើគាំទ្រ ស៊ែរមួយផង ! ដាក់បែបនេះដើម្បីលើកស្ទួយអក្សរសាស្ត្រខ្មែរទៅឲ្យពិភពលោកបានស្គាល់..

ហ្វេសប៊ុក ៖ ពិតណាស់បងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាប្រទេសកម្ពុជាយើងមានវប្បធម៍និងទនៀមទម្លាប់ប្រពៃណីយ៉ាងល្អប្រើសើថ្លៃថ្លាដែលបានបន្សល់ទុកដោយដូនតាខ្មែររបស់យើងនៅកាលពីជំនាន់មុន មិនត្រឹមតែប៉ុណ្ណោះទេទឹកដីកម្ពុជាត្រូវបានគេចាត់ទុកថាជាទឹកដីសុវណ្ណភូមិមានទាំងធនធានធម្មជាតិនិងអាកាសធាតុអំណោយផលល្អខ្លាំងណាស់។ តែបើយើងក្រលេកមកមើលកូនខ្មែរបច្ចុប្បន្នវិញដូចជាមិនសូវមានអ្នកណាម្នាក់ខ្វល់ពីវប្បធម៍និងធនធានដែលជាស្នាដៃរបស់ដូនរតាខ្មែរទេ មិននាំគ្នាជួយលើកស្ទួយនិងឲ្យតម្លៃបែរជានាំគ្នាជាន់ពន្លិចហើយថែមទាំងបំផ្លាញវប្បធម៍របស់ខ្លួននិងចាប់រើសយកវប្បធម៍របស់គេយកមកប្រើប្រាស់ថែរក្សានិងឲ្យតម្លៃខ្លាំងជាងរបស់ខ្លួនឯងទៅវិញ។ ជាក់ស្តែងបើយោងសង្កេតមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកមានកូនខ្មែរយើងច្រើនណាស់ស្ទើតែ ៧០% ទៅហើយមិនសូវមានអ្នកណាគាំទ្រនិងឲ្យសម្លៃមកលើអក្សរខ្មែរទេគឺពួកគេភាពច្រើនផ្តោតនិងឲ្យតម្លៃទៅលើអក្សរឡាតាំងទៅវិញសញ្ញាទាំងនេះហើយដែលបង្ហាញថាកូនខ្មែរយើងមិនខ្វាយខ្វល់ជាមួយនិងគ្រប់យ៉ាងដែលដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយទាំងលំបាកទម្រាំមកដល់សព្វថ្ងៃនេះ។

news

រំភើបចិត្តណាស់…ឯកសណ្ឋានយើងមិនដូចគ្នា តែចិត្តមនុស្សធម៏យើងមានដូចគ្នា…(មានវីដេអូ)

បច្ចុប្បន្នមានបងប្អូនខ្មែរយើងជាច្រើនបានចូលរួមយ៉ាងសកម្មនៅក្នុងការជួយដល់ជនទីទាល់ក្រ មិនថានៅតាមបណ្តាខេត្ត ឬក្រុង គឺតែងតែឃើញបងប្អូនយើងបានជួយ ទៅតាមលទ្ធភាពដែលគាត់អាចធ្វើបាន។ ទង្វើរដ៏ល្អនេះ បានធ្វើឲ្យមហាជន មានការគាំទ្រជាខ្លាំង មិនថានៅក្នុងស្ថានភាពបែបណា ទង្វើរល្អមិនដែលសាបសូន្យនោះទេ។ ដោយឡែកកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sos Rozaly បានបង្ហោះរូបភាពដ៏រំភើបមួយ និងក៏គួរកោតសរសើរដល់លោកពូប៉ូលីស និងបងប្អូន។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា “”។ ភ្លាមនោះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍រំភើប ជាខ្លាំង ក្រោយពីបានឃើញអំពើល្អ របស់បងៗ បានចូលរួមចំណែកយ៉ាងអស់ពីចិត្តនៅក្នុងការជួយដល់បងៗពិការ បងៗដែលទីទាល់ និងជនដែលមិនមានសាច់ញាតិ ជាដើម៕

news

អបអរសាទរ…អ្នកនាង ឱក​ សុគន្ធកញ្ញា បង្ហាញមុខកូនប្រុស ជាទីស្រលាញ់ ដែលទើបនឹងសម្រាលបានពីរថ្ងៃ មុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ រីឯឈ្មោះក៏ពិរោះដែរ…

ថៃ៖ ក្រោយពីសម្រាលកូនបានរយៈ២ថ្ងៃរួចមក កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា អ្នកនាង​ឱក​ សុគន្ធកញ្ញា បានបង្ហាញមុខកូនរបស់ខ្លួនជាសាធារណៈ ដោយមុខមាត់គួរក្នាញ់ខ្លាំងណាស់។​ ចំពោះបញ្ហាសុខភាពវិញ គឺល្អទាំងម្តាយនិងកូន ក្រោមការមើលថែ និងមានការផ្តល់កំលាំងចិត្តយ៉ាងធំ ពីស្វាមីរបស់អ្នកនាង ដែលតាមមើលថែគ្រប់ពេល គ្រប់វេលា។ បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារថា” ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ […]

news

នៅចាំគាត់ទេ អស់រយះពេល១៥ឆ្នាំហើយ ខានបានស្គាល់ទីក្រុង ខានបានហូបគុយទាវឆ្ញាញ់បែបនេះយូរហើយ សូមមេត្តាបងប្អូនជនរួមជាតិ ជួយដល់អតីតកីឡាក ភិន សុផល ផង

ប្រិយមិត្ដមួយចំនួនតូច ប្រាកដជានៅចាំបានរួចមកហើយ នៅកីឡាករប្រដាល់គុនបុរាណខ្មែរដ៏ល្បីឈ្មោះមួយរូប នោះគឺកីឡាករ ភិន សុផល ដែលបានបាត់មុខពីវិស័យប្រដាល់មួយនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ក្រោយខ្លួនបានយកកាំបិតបុ័ងតោតូចមួយ មកអារបំពង់ក ខ្លួន ឯងបណ្តាលឱ្យរងរបួសជាទម្ងន់ និងត្រូវបាននាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៧ នៅក្នុងផ្ទះម្តាយនៅ ភូមិតំណាក់ហ្លួង ឃុំវត្តគរ ស្រុក–ខេត្តបាត់ដំបង ខណៈពេល ដែលគេមកលេងផ្ទះម្តាយរបស់គេ។ យ៉ាងណាមិញ បន្ទាប់ពីបាត់វត្ដមានកីឡាកររូបនេះអស់រយៈពេលយ៉ាងយូររួចមក ស្រាប់តែព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កីឡាករ Lor Samnang បានបង្ហោះទិដ្ឋភាពរូបលោក រួមជាមួយកីឡាករ […]

news

ចេះអីតែក្មេងៗ!​ តាយាយមួយគូ បណ្តើរគ្នាមកបន់ផ្សងបណ្តែតប្រទីបរួមគ្នាយ៉ាងល្អូកល្អិន ក្មេងៗសុំខ្មាសហើយ

ថៃ៖​ តើលោកអ្នកជឿទេស្នេហ៍ពិតគឺមានលើលោកនេះប្រាកដមែន? ជាពិសេសគឺការស្រលាញ់គ្នាដល់ចាស់កោងខ្នងហើយនៅតែអាចរក្សាភាពផ្អែមល្ហែមឲ្យគ្នាទៀតនោះ។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ប្រទេសថៃបានប្រារព្ធពិធីបុណ្យបង្ហោះគោម និង បណ្តែតប្រទីប ដែលមានឈ្មោះថា Loy Kratong។ គេសង្កេតឃើញថាមានមនុស្សម្នាជាច្រើនបានចូលរួមព្រោះតែក្រៅពីការបណ្តែតប្រទីប និង បង្ហោះគោមក៏មានការរៀបចំកម្មវិធីផ្សេងៗដូចជាខនសឺត តាំងពិព័រណ៍ និងពិធីកម្សាន្តជាច្រើនទៀត។ ស្របពេលជាមួយគ្នានោះដែររូបភាពគូស្នេហ៍វ័យចំណាស់មួយគូត្រូវបានចែករំលែកពេញបណ្តាញសង្គម ដោយសារតែគូស្នេហ៍មួយគូនេះនៅតែរក្សាបានភាពផ្អែមល្ហែមល្អូកល្អើន បណ្តើរគ្នាមកបណ្តែតប្រទីបបន់ផ្សងព្រមគ្នា។ រូបភាពលោកតា លោកយាយ ដែលដឹកដៃគ្នាមកមាត់ទឹកជាមួយដៃកាន់ប្រទីបដើម្បីបណ្តែតបន់ផ្សង ត្រូវបានចែករំលែកតគ្នាពីគណនីមួយទៅគណនីមួយទៀត ដោយក្មេងៗមួយចំនួនសុំខ្មាសនៃភាពផ្អែមល្ហែមរបស់ពួកគាត់។ លើសពីនេះគឺគ្រប់គ្នាបន់ផ្សងសុំឲ្យមានស្នេហាដែលស្ថិតស្ថេរយូរលង់ដូចលោកតា លោកយាយ បើទោះបីជាវ័យចំណាស់ទៅហើយនៅតែស្រលាញ់គ្នា និងមើលថែគ្នាបានយ៉ាងល្អ៕

news

ប្រពៃណាស់ កញ្ញា ម៉ូលីកា បានទៅលេងខេត្ត សៀមរាប ឆ្លៀតទៅកំពង់ថ្លុកជិះទូកលេង ក៍ឃើញនាក់ចែវទូកចាស់ៗ ចំនួន៧២ទូក អាណិតពេកកញ្ញាក៍ធ្វើរឿងមួយនេះភ្លាម ធ្វើអោយពួកគាត់រំភើចចិត្តជាខ្លាំង

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១២ ត្រូវបានបញ្ចប់សព្វគ្រប់អស់ហើយកាលពីម្សិលមិញនេះ ដែលមានការអញ្ចើញចូលរួមពីភ្លៀវជាតិ និងអន្ដរជាតិ ដោយប្រកបទៅដោយភាពសប្បាយរីករាយ និងអធិកអធមនៅគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេសតែម្ដង។ ដោយឡែក ប្រិយមិត្ដប្រាកដជាស្គាល់រួចមកហើយ នូវអតីតតារាចម្រៀងក្នុងផលិតកម្ម Rock កញ្ញា​ ម៉ូលីកា​ ដែល​ក្នុងពេលបច្ចុប្បន្ន​នេះ​ រូប​នាង​គឺជា​ថៅកែហាង​លក់​ផលិតផល «Cosmetic»​ ដែលតែងតែ​ធ្វើការ Live លក់ផលិតផលកែសម្ផស្សតាមរយៈគណនីហ្វេសប៊ុកផេករបស់ខ្លួន​ និងទទួលបាន​នូវ​ការ​គាំទ្រយ៉ាងខ្លាំង។ យ៉ាងណាមិញ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក នេះផងដែរ កាលពីម្សិលមិញ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ […]

news

អគុណដល់តារាចម្រៀង ពេជ្រ សោភា ដែលបានយកល្ខោនខោល មកសម្តែងនៅលើឆាក ដើម្បីដាស់តឿន ស្មារតីកូនខ្មែរជំនាន់ក្រោយអោយបានដឹង អោយបានស្គាល់ នៅសម្បត្តិរបស់ខ្មែរដ៏អស្ច្រារមួយនេះ

ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលក្នុងមួយរយៈពេលថ្មីៗនេះ ប្រទេសថៃបានកំពុងតែធ្វើសកម្មភាព សាងសង់រូបសំណាក់ល្លោនឃុនថៃដ៏ធំមួយរបស់ខ្លួន និងថែមទាំងបានបង្កើតព្រឹត្ដិការណ៏វប្បធម៍ដ៏ធំមួយទៀត ដោយចង់បង្ហាញពីអរិយធម៌ វប្បធម៌របស់ខ្លួនទៅកាន់ឆាកអន្ដរជាតិ និងដើម្បីចងក្រងឲ្យខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញ ទាក់ទងចំពោះរឿងខាងលើនេះ កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កំពូលតារាចម្រៀងស្រីក្នុងផលិតកម្ម រស្មី ហង្សមាស និងជាតារាស្រីជួរមុខក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺអ្នកនាង ពេជ្រ សោភា ធ្លាប់បានបង្ហោះសារដោយបង្ហាញពីអារម្មណ៏ដ៏សែនឈឺចាប់មួយ ដែលវប្បធម៍ជាតិខ្មែររបស់យើង ត្រូវបានប្រទេសថៃលួចយកទៅ ដោយគ្មានអ្នកណាខ្វាយខ្វល់បន្ដិចសោះឡើយ។ ក្នុងនោះដែរនាខណៈពេលនោះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះសារមួយឃ្លា អមជាមួយរូបថតមួយសន្លឹក និងបានធ្វើការលើកឡើង ទាំងអារម្មណ៏សោកស្ដាយ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ […]

news

លុយដែលបងប្អូនដាក់បណ្តែងក្នងប្រទីតអាចអោយខ្ញុំយកទៅទិញបាយហូបបាន3/4ថ្ងៃដែរ

ហ្វេសប៊ុក ៖ ពិតណាស់ជីវិតយើងម្នាក់ៗកើតមករមែងតែងមានវាសនាខុសគ្នាការលំបាកខុសគ្នានិងមានជីវិតខុសៗគ្នាមនុស្សទាំងអស់ដែលកើតមកតែងតែចង់រស់ស្រួលហូបចុកគ្រប់គ្រាន់មានកន្លែងគេត្រឹមត្រូវតែគ្រប់យ៉ាងវាមិនអាចដូចអ្វីដែលយើងចង់បានទាំងស្រុងទេគឺវាទាមទារភាពអត់ធ្មត់និងត្រូវឆ្លងកាត់រឿងលំបាកៗជាច្រើននៅក្នុងជីវិតជាមុនសិនទើបយើងរកផ្លូវទៅរកអ្វីដែលយើងចង់បានឃើញ។ នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា SMB Shop មានលក់កាបូបបោះដុំឈុត នឹង កាបូបម៉ាកគ្រប់ប្រភេទ បានបង្ហោះរូបភាពមួនសន្លឹកដែលមានអត្ថន័យគ្រប់គ្រាន់នៅលើបណ្តាញសង្គមហ្វេសប៊ុកនិងថែមទាំងភ្ចាប់មកជាមួយនិងសារមួយឃ្លារមកជាមួយផងដែរថា ៖ សូមកុំស្អប់ខ្ពើមសើចចំអកឬមើលងាយប្អូនអីលុយដែលបងប្អូនដាក់បណ្តែងក្នងប្រទីតអាចអោយប្អូនទិញបាយហូបបាន3/4ថ្ងៃដែរ ប្អូនមិនចង់ធ្វើបែបនេះទេ តែធ្វើយ៉ាងមិចបើបុណ្យវាសនារបស់មនុស្សយើងម្នាក់ៗវាមិនដូចគ្នាទេ 😰😰 នេះហើយជីវិតអ្នកក្រ៕

news

អាណិត សឹងស្រក់ទឹកភ្នែក! អ៊ុំប្រុសជិះកង់មករកក្មួយ តាំងពីខេត្តមក ទាំងក្នុងខ្លួនមានលុយត្រឹម ២០០០រៀល និងគ្មានលេខទូរស័ទ្ទទំនាក់ទំនងទៀត..(មានវីដេអូ)

នៅលើផែនដីនេះគ្មាននរណាម្នាក់ចង់ក្រ ចង់អាក្រក់នោះទេ ប៉ុន្តែវាជាវាសនា យើងមិនអាចជ្រើសរើសយកកន្លែកកើត រូបសម្បត្តិ ទ្រព្យសម្បត្តិ និងបញ្ញាស្មារតីបានឡើយ គឺអាស្រ័យលើព្រហ្មលិខិតជាអ្នកកំណត់ ដូច្នោះសូមកុំអស់សង្ឃឹមនឺងជីវិត និងច្រណែននរណាម្នាក់។ បើរើសបានអ្នកគ្រប់គ្នាប្រហែលជាអ្នកមាន កំពុងតែចូលហាងធ្វើខ្លួន ញាំរបស់ឆ្ងាញ់ៗបាត់ទៅហើយ មិនមែនមានអ្នកខ្លះទៅសុំទាន ធ្វើការងារដែលចំណាយកម្លាំងច្រើន ហើយផលទទួលបានមិនសាកសមនោះទេ រីតតែបញ្ជូនកូនទៅរៀនសាលាល្អៗបាត់ហើយ មិនមែនមានកូនខ្លះបានរៀន កូនខ្លះមិនបានរៀន ល្ងង់ខ្លៅនោះទេ! មានអ្នកខ្លះស្ម័គ្រទៅក្រៅប្រទេសដើម្បីតែជីវភាពនោះទេ ព្រាត់ប្ដី កូន ប្រពន្ធ គ្រួសារសាច់ញាតិ ញាតិសន្ដាននោះទេ អ្នកណាមិនចង់រស់នៅជួបជុំនោះ អ្នកចង់បែកគ្នា ឆ្ងាយគ្នានោះ……។ យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ណារ៉ុង បានបង្ហោះវីដេអូមួយដែលធ្វើឲ្យអ្នកគ្រប់គ្នាសឹងស្រក់ទឹកភ្នែក ដោយសារតែលោកអ៊ុំម្នាក់ គាត់ក្រីក្រ […]

news

ចង់ឃើញរូបភាពបែបនេះច្រើនជាងនេះទៅទៀតក្នុងសង្គមកម្ពុជា គឺការអោយតម្លៃជាតិ គោរពសាសនា គោរពព្រះមហាក្សត្រ

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ចេនណា ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ទ្រង់គឺជាបុត្រីទីពីរ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងជាព្រះរាជនត្តា របស់សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស។ ស្ថិតក្នុងវ័យត្រឹមតែ ៨ព្រះវស្សា ប៉ុណ្ណោះ និងជាកូនកាត់ខ្មែរបារាំង ក៏ប៉ុន្តែព្រះអង្គម្ចាស់ក្សត្រី ចេនណា អាចមានសមត្ថភាពច្រៀងចម្រៀង និងរាំរបាំបុរាណថែមទៀតផង។ យ៉ាងណាមិញ ប្រិយមិត្ដមួយចំនួនធំ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាបានជ្រាបរួចមកហើយ នៅព្រះអង្គម្ចាស់ក្សត្រី ចេនណា ដែលទ្រង់គឺជា តារាវ័យក្មេងមួយរូប ជាប់សែស្រឡាយរាជវង្ស ដោយមានទេពកោសល្យ ខាងផ្នែកតន្រ្ដី […]