news

ល្បីខ្លាំងណាស់ ! លោកជំទាវ បាន ស្រីមុំ សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានជួបលើកទឹកចិត្តនិស្សិតកម្ពុជា ហុង ភារិន ដែលមានសមត្ថភាពអច្ឆរិយៈ ….

ប្រិយមិត្តប្រហែលជាបានជ្រាបព័ត៍មានរបស់ប្រទេសថៃ ពីយុវជនខ្មែរម្នាក់ដែលមានឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ កំពុងតែធ្វើពិភពលោកកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ដោយបានចង់ចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់ ក្នុងកម្មវិធីអច្ឆរិយៈលើស១០០ ឬ Super100” នៃ ទូរទស្សន៍Workpoint Entertainment។ ដោយឡែកនៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ បាន ស្រីមុំ សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានជួបលើកទឹកចិត្តនិស្សិតកម្ពុជាលោក ហុង ភារិន ៕​ នៅក្នុងនោះផងដែរយោងតាមការបង្ហោះរបស់គណនីហ្វេសបុក Ly Solin […]

news

ដំណឹង​ល្អ ជួយស៊ែរផង!!សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ជ្រើសរើសមន្ដ្រីនគរបាលជាតិ ជិត២០០០នាក់ដោយត្រូវការ….

សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​ការ​បំពេញ​បន្ថែម​ក្របខ័ណ្ឌ​មន្រ្ដី​នគរបាល​ជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដោយមាន​សេចក្ដី​សម្រេច​ដូច​តទៅ​៖​ -​ មាត្រា​ទី១៖​ ត្រូវ​បាន​បំពេញ​បន្ថែម​ក្របខ័ណ្ឌ​ មន្រ្ដី​នគរបាល​ជាតិ​ចំនួន​ ១,៧០០​ កន្លែង​ (មួយ​ពាន់​ប្រាំ​ពីរ​រយ)លេីក្រប​ខ័ណ្ឌ​ដែលមានស្រាប់​ ដល់​ក្រសួង​មហាផ្ទៃ​ សម្រាប់​តម្រូវ​ការ​ចាំបាច់​ នៃការងារការពារ​សន្តិសុខ​ជាតិ​ ថែរក្សា​សណ្តាប់ធ្នាប់សាធារណៈ​ និង​សុវត្ថិភាព​សង្គម​។ -​ មាត្រា​ទី២៖​ ក្របខ័ណ្ឌ​ថ្មី​នេះ​ ត្រូវ​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​ របស់​ក្របខ័ណ្ឌ​មន្រ្ដី​នគរបាល​ជាតិ​ គិតចាប់ពីពេលចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ដំបូង​វិជ្ជាជីវៈ​នគរបាល​ជាតិ​តទៅ​។ -​ មាត្រា​ទី៣៖​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ […]

news

សូម​ជួយ​ស៊ែរ​បន្ដផង ដើម្បីអោយ​យុវជន​ខ្មែរ​ ហុង​ ភារិន​ អច្ឆរិយៈកម្ពុជា​ បានដឹង​ ស្អែកនេះ K01 នឹងទៅប្រទេសថៃ​ ដើម្បីស្វែងរកគាត់​ នឹងនាំ​យក​ថវិកា​ក្មួយប្រុសសម្ដេចតេជោជូនគាត់ (មានវីដេអូ)

ដូច​ដែរ​បងប្អូនទាំងអស់គ្នា ក៏​ដូចជា​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ អំពី​ព័ត៌មាន​ទាក់ទង​នឹង​យុវជន​ខ្មែរ​មួយរូប​ដែលមាន​ឈ្មោះ​ ហុង​ ភារិន​ អាយុ​២៣ឆ្នាំ​ ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ក្នុង​ប្រទេសថៃ​ ដោយបាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​នៅក្នុង​កម្មវិធី​ដ៏ល្បីមួយ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃឈ្មោះ Workpoint Enterntainment ដោយបានចងចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់​ រហូត​ធ្វើ​ឲ្យ​កក្រើក​កម្មវិធី​ទាំង​មូល​ មិន​ថា​គណៈកម្មការ​ និងទស្សនិកជន បាន​កោត​សរសើរ​មិនដាច់​ពីមាត់​នោះទេ។​ វាពិតជាដំណឹងមួយដ៏ភ្ញាក់ផ្អេីល​ និង​មាន​មោទនភាព​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ និង​ជុំវិញ​ពិភពលោក​ ដែល​យុវជន​ខ្មែរដ៏មាន​សមត្ថភាព​អស្ចារ្យ​រូបនេះ​ បានលេីក​មុខមាត់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជាកូនខ្មែរ​អោយពិភពលោកបានស្គាល់កាន់តែ​ច្បាស់នោះ​ ថាតើ​កូន​ខ្មែរ​មាន​សមត្ថភាព​ប៉ុណ្ណា​។ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ K01 បាន​មានការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖​ «សូមជួយស៊ែរបានទេ ដើម្បីអោយ […]

news

ប្រពៃណាស់! អច្ឆរិយៈកូនខ្មែរ លោក ហុង ភារិន បានជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងកោតសរសើរពីសមត្ថភាពដ៏កម្ររកបាន…

បងប្អូនប្រហែលជាបានជ្រាបព័ត៍មានរបស់ប្រទេសថៃ ពីយុវជនខ្មែរម្នាក់ដែលមានឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ កំពុងតែធ្វើពិភពលោកកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ដោយបានចង់ចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់ ក្នុងកម្មវិធីអច្ឆរិយៈលើស១០០ ឬ Super100” នៃ ទូរទស្សន៍Workpoint Entertainment។ តាមប្រភពពីRoyal Embassy of Cambodia in Bangkok បានឲ្យដឹងថា៖ នៅរសៀលថ្ងៃទី ៣០ សីហា ២០១៩ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ […]

news

សូមត្រឹម ម្នាក់១ស៊ែរទេ ! ដើម្បីលើកទឹកចិត្ត ដល់មនុស្សពូកែដូចពួកគាត់ បុគ្គលប៉ុន្មាន នាក់នេះហើយដែល បានលើកស្ទួយមុខមាត់ប្រទេស និងសាងប្រវត្តិសាស្រ្តល្អៗមកជូនកម្ពុជាផ្ទួនៗគ្នា…..

ភ្នំពេញ៖ នៅក្នុងរយៈពេលដ៍ខ្លីនេះប្រទេសកម្ពុជាហាក់ដូចជាមានបណ្តាលប្រទេសដែលនៅជំវិញពិភពលោក គេស្គាល់ច្រើនថា និងលើកតម្កើងឲ្យតម្លៃថាប្រទសកម្ពុជា គឺជាប្រទេសអច្ឆរិយ។ យ៉ាងណាមិញកម្ពុជាតែងតែមានវត្តមានជានិច្ចនៅក្នុងការប្រគួតផ្សេងៗហើយជាកម្មវិធំលំដាប់ពិភពលោក ដែលចូលរួមពីសំណាក់បណ្តាលប្រទេមហារអំណាចនាៗនៅជំវិញពិភពលោក ហើយកម្ពុជាតែងតែនឈានមុខនិងនាំយកមេដាយមាសលំដាប់ថ្នាក់ពិភពលោកជាច្រើនគ្រឿងណាស់ទាំងមាសនិងសំរិទ្ធមកជូនប្រទេស ហើយនៅក្នុងការឈ្នះមេដាយមាសនេះគឺវាការលើកស្ទួយមុខមាត់ប្រទេសយ៉ាងពិសេសសម្រាប់កម្ពុជា។ បន្ទាប់ពីពួកគាត់បាននាំភាពជោគជ័យមកជូនប្រទេសកម្ពុជារួចបានធ្វើឲ្យបងប្អូនជនរួមជាតិខ្មែរជាច្រើនៅក្នុងប្រទេសនិងក្រៅប្រទេសបានមានក្តីរំភើបហើយមានមោទនភាពយ៉ាងខ្លាំងចំពោះពួកគាត់ប៉ុន្មាននាក់នេះ ហើយក៏អរគុណទៅដល់ពួកគាត់ទាំងប៉ុន្មាននាក់នេះដែលបានធ្វើឲ្យមុនមាត់ប្រទេសកម្ពុជារីកសុះសាយទូទាំងសកលលោក៕

news

មិនណយទេ! លៀង ចាន់ឡា កាន់តែប្រែសម្រស់ស្អាត ក្រោយលេងខ្លួនស្ទីលបែបនេះ!

ភ្នំពេញ៖ ក្រោយពីឆ្លងកាត់រឿងជាច្រើនមកនេះ ឃើញថាអតីតបេក្ខភាព X Factor ប្អូនស្រី លៀង ចាន់ឡា បានប្រែផ្លាស់ប្តូរខ្លាំងត្រឹមរយៈពេលដ៏ខ្លី ក្រោយការងារសិល្បៈកាន់តែរីកចម្រើន រីឯរូបសម្រស់ក៏កាន់តែស្អាត ក្រោយបានអ្នកចិត្តធម៌ជួយកែជូនដោយមិនគិតលុយ។ មិនត្រឹមតែប៉ុណ្ណោះ ឃើញថាមួយរយៈពេលនេះ នាងក៏ទទួលបានការគាំទ្រពីបណ្តាហ្វេនៗជាច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺថាសម្រស់របស់នាងក៏កាន់តែស្អាតប្លែក ក្រោយបានធ្វើការតុបតែងខ្លួន ជាមួយនឹងសម្លៀកបំពាក់ប្លែកៗរាល់ពេលឡើងកម្មវិធីម្តងៗ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះ បានធ្វើការតុបតែងខ្លួនក្នុងសម្លៀកបំពាក់យ៉ាងស៊ីវិល័យ ដែលមើលទៅពិតជាប្លែកភ្នែកជាងរាល់ដង និងទទួលបានការសរសើរពីបណ្តាអ្នកគាំទ្រជាច្រើន នៅពេលដែលនាងលេងខ្លួនប្រែខុសស្រលះពីមុនសឹង៣៦០ដឺក្រេ។ ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ចំពោះការតែងខ្លួនរបស់នាង ដែលត្រឹមរយៈពេលដ៏ខ្លីបានផ្លាស់ប្តូរខ្លួនឯង យ៉ាងឆាប់រហ័សយ៉ាងដូច្នេះ៕

news

បារម្ភ​ណាស់​! វាសនា​ស្រី​ស្រស់​ក្លាយ​ជា​យ៉ាងណា ក្រោយ​ត្រូវ​នាំ​យក​ទៅ​លក់​នៅ​ចិន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ជា​គូរ​ដណ្តឹង​របស់​នារី​រង​គ្រោះ​ដែល​អះអាង​ថា ត្រូវ​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ហើយ​មានការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​អនាគត​ប្រពន្ធ​របស់​ខ្លួន និង​បាន​បន្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ទ​ទួ​ច​សុំ​ឱ្យ​សមត្ថកិច្ច​ក៏​ដូច​ជា​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាងណា​ឱ្យ​គូ​ដណ្តឹង​របស់​ខ្លួន​បាន​ត្រឡប់​មក​វិញ​។ ហើយ​នៅ​ពេល​ថ្មី​នេះ យុវជន​ជា​គូ​ដណ្តឹង​រូប​នេះ ក៏​បន្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​ថ្មី​ម្តងទៀត​នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ។ សេចក្តីរាយការណ៍​បន្ត​ថា យុវជន​រូប​នោះ​ឈ្មោះ អ៊ុ​ក សុ​ជាតិ អាយុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ជា​អតីត​ពលករ​កូរ៉េ និង​កំពុង​រៀន​ភាសារ​ជប៉ុន​ត្រៀម​ទៅ​ធ្វើ​ពលករ​ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ​នេះ ។ ចំណែក​គូរ​ដណ្តឹង​ឈ្មោះ ញ៉ សុខ​ច័ន្ទ ហៅ​តក់ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ រីឯ​ស្ត្រី​ជា​មេខ្យល់​ដែល​រង​ការ​ចោទ​ប្រកាន់​​នោះ​ឈ្មោះ ថោ​ង ស្រី​រ័​ត្ឋ អាយុ​ជាង​២០​ឆ្នាំ មាន​លំនៅ​ភូមិ​តាំង​ស្រី […]

news

ពុទ្ធោ ! គ្រាន់តែឃើញរូបភាពនេះ អាណិតអ្នកក្រុងបានលុងខ្លាំងណាស់!!

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តរតនគិរីយ៉ាងខ្លាំង ដែលធ្វើឱ្យតំបន់ និង ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តនេះ បានទទួលរងផលប៉ះពាល់ លិចលង់យ៉ាងខ្លាំង ។ ឃើញរូបភាពនេះ ពិតជាអា​ណិតអ្នកក្រុងបានលុងខ្លាំងណាស់ ។ ក្រៅពីលិចលង់ផ្ទះសម្បែង និង ផលដំណាំហើយនោះ សត្វគោ ក្របីរបស់ប្រជាពលរដ្ឋមួយចំនួន ក៏បានងាប់អណ្តែតទឹក ដោយសារជំនន់ទឹកភ្លៀងនេះដែរ ។ បើតាមព័ត៌មាន ដែលទទួលបានពីខេត្តរតនៈគិរី បាន​ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារនៅក្នុងក្រុងបានលុង គ្រប់ស្រុកភូមិ និង អូរកាចាញ ធ្លាក់ដល់អូរកាទៀង , អូរទទឹងឃុំល្បាំងមួយ បណ្តាលឱ្យងាប់គោចំនួន ៣ក្បាល ៕

news

ស្រណោះណាស់! ក្រោយឃើញវីដេអូល្បី កាលគូស្នេហ៍ សង ស៊ីធឿន នៅរស់ស្វីតជាមួយគ្នា តែពេលនេះបាត់បង់ទៅរហូតហើយ! (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា សង ស៊ីធឿន កំពុងតែជួបទុក្ខជាទម្ងន់ ក្រោយគូស្នេហ៍ដែលត្រៀមនឹងចូលរោងជ័យ (ភ្ជាប់ពាក្យ) នៅប៉ុន្មានខែខាងមុននេះ បានទទួលមរណភាពទៅចោលនាង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ជាក់ស្តែង នាពេលនេះពិធីបុណ្យសពរបស់គូស្នេហ៍នាងបានប្រព្រឹត្តឡើង ពោរពេញដោយភាពសោកសៅយ៉ាងខ្លាំង ខណៈពេលដែលវីដេអូចាស់ៗ តាំងពីខែកុម្ភៈ របស់អ្នកទាំងពីរ ត្រូវបានលេចឡើងសាជាថ្មីម្តងទៀត ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលចិត្តយ៉ាងខ្លាំង។ ដោយក្នុងនោះ ជាវីដេអូដែលពួកគេបានបង្ហាញនូវភាពផ្អែមល្ហែម ជាមួយនឹងការអានសារយ៉ាងស្វីត ដែលមានចំនួនអ្នកស៊ែររាប់ម៉ឺនដងឯណោះ បើគិតមកទល់ពេលនេះ​។ វីដេអូមួយនេះ ជាអនុស្សាវរីយមួយរបស់នាង ដែលចងចាំមិនអាចភ្លេចបាននោះទេ មើលទៅពិតជាមានសុភមង្គលខ្លាំងពេលនៅក្បែរគ្នា។ ក៏ប៉ុន្តែពេលនេះ អ្វីៗក៏បានផ្លាស់ប្តូរ ក្រោយនាងបានបាត់បង់មនុស្សជាទីស្រលាញ់ ត្រឹមមួយពព្រិចភ្នែក លែងបានជួបមុខ និងមានភាពផ្អែមល្ហែមដូចវីដេអូនេះទៀតហើយ៕ […]

news

អ្នកណាយល់អារម្មណ៍មួយនេះ ទិដ្ឋភាពពិធីបុណ្យសព គូស្នេហ៍ សង ស៊ីធឿន ដោយម្នាក់ៗពោពេញដោយភាពសោកសៅ ព្រោះជិតដល់ថ្ងៃភ្ចាប់ពាក្យទៅហើយ បែរជាប្តូរមកវិញនូវពិធីបុណ្យសពទៅវិញ

តារាសម្ដែងស្រីវ័យក្មេងកញ្ញា សង ស៊ីធឿន គឺជាតារាដែលទើបនឹងរះថ្មី ដែលប្រឡូកក្នុងវិស័យសិល្បៈ ហើយនាងក៍ធ្លាប់សម្ដែងក្នុងខ្សែភាពយន្តខ្នាតធំជាច្រើនកន្លងមកហើយ។ ហើយអ្វីដែលធ្វើអោយមហាជនចាប់អារម្មណ៍នោះ គឺកញ្ញាតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងគូរស្នេហ៍ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។ តែអកុសលគូរស្នេហ៍របស់នាងត្រូវបានបាត់បង់ជីវិត ដោយសល់ពេលតែប៉ុន្មានខែទៀតតែប៉ុណ្ណោះ អ្នកទាំង២នឹងត្រូវភ្ចាប់ពាក្យជាមួយនឹងគ្នាហើយ ទាំងអស់នេះហើយជាហេតុធ្វើអោយរូបនាងយំសោកយ៉ាងខ្លាំង ហើយក៍បានបង្ហោះនូវរូបថតមួយសន្លឹក ឃើញហើយពិតជាក្តុកក្តុលខ្លាំងណាស់ ដោយនាងបានភ្ជាប់សារថា៖”កុំខ្លាចណាបងអូននៅជិតបង ខែ១១យេីងភ្ជាប់ពាក្យ”។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ពិធីបុណ្យសពរបស់គូស្នេហ៍នាង ក៏បានប្រព្រឹត្តរួចរាល់ហើយ ក្រោមអារម្មណ៏សោកសង្វេគយ៉ាងខ្លាំងពីសំណាក់មិត្ដភក្ដិ សាច់ញ្ញាតិគ្រួសារនៃសព។ ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៏ខ្លាំងនោះ យើងក្រឡែកទៅមើល ទឹកមុខកញ្ញា សង សុីធឿន គឺពោលពេញទៅដោយក្ដីឈឺចាប់អាលះអាល័យ ហើយភ្នែកឡើងហើម ព្រោះតែយំសោកស្ដាយបាត់បង់មនុស្សជាទីស្រលាញ់ឆាប់បែបនេះសោះឡើយ។ គូរបញ្ចាក់ផងដែរថា […]