news

ដេកពេទ្យមួយអាទិត្យ Matthew បាក់សម្រស់ខ្លាំង និង ផ្ដាំថាកុំឱ្យមើលស្រាលជំងឺនេះ

គិតមកដល់ពេលនេះ Matthew Deane បានសម្រាកព្យាបាលខ្លួនៅមន្ទីរពេទ្យរយៈពេលមួយសប្ដាហ៍ហើយ បន្ទាប់ពីលោកបានប្រកាសពីតេស្តវិជ្ជមានលើវីរុស កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ។ ដោយឡែកនៅថ្ងៃនេះ ពិធីកររូបសង្ហា Matthew Deane បានបញ្ចេញវីដេអូថ្មីមួយ ដោយលោកបានបង្ហាញពីអាការមានការប្រែប្រួលខ្លះៗ យ៉ាងណាក្តីសុខភាពរបស់លោកពេលនេះហាក់ដូចធម្មតាទេ ប៉ុន្ដែលោកសូមឱ្យមហាជនទាំងអស់ កុំមើលស្រាលជំងឺរាតត្បាតប្រភេទនេះឱ្យសោះ ព្រោះបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងណាមួយព្យាបាលជំងឺនេះនៅឡើយទេ សូមថែរក្សាអនាម័យឱ្យបានខ្ពស់ ។ ក្នុងនោះលោកប៉ារូបសង្ហាខាងលើ ក៏បានអរគុណដល់មិត្តភក្ដិ និង អ្នកគាំទ្រទាំងអស់ដែលតែងតែលើកកម្លាំងចិត្តដល់លោក ។ ទន្ទឹមនឹងនោះ មហាជនបែរជាកត់សម្គាល់ឃើញថា គ្រាន់តែ Matthew Deane ឈឺគេងលើគ្រែពេទ្យប៉ុន្មានថ្ងៃសោះ […]

news

រំភើបចិត្តណាស់ លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ បានផ្តល់ថវិកាដល់ក្រុមគ្រូពេទ្យ ត្រៀមលក្ខណៈសម្រាប់ប្រឆាំងជាមួយនឹងជំងឺនេះ នូវថវិកាចំនួន…

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីរសៀលម្សិលមិញនេះ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដ ព្រះសីហនុ បានចុះទៅជួបក្រុមគ្រូពេទ្យជួរមុខ ដើម្បីជាការលើកទឹកចិត្ដ រួមនឹងឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ជាការផ្ដល់កំលាំងចិត្ដជូនពួកគាត់ ក្នុងអំឡុងពេលត្រៀមប្រយុទ្ធជាមួយ ជំងឺនេះ។ ទន្ទឹមនឹងនេះដែរ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដម គួច ចំរើន បានសរសេរប្រាប់ឱ្យដឹងថា៖”អរគុណ​លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ មកអាហារពេលព្រឹកដល់ខេត្តព្រះសីហនុហេីយ​ ផ្តល់ថវិកា​ ១០,០០០$ សម្រាប់លេីកទឹកចិត្តដល់ក្រុមគ្រូពេទ្យត្រៀមលក្ខណៈសម្រាប់ប្រឆាំងជាមួយនឹងសង្គ្រាម​ជំងឺ នៅខេត្ត​ព្រះសីហនុ​“។

news

ដំណឹង​ល្អ​ លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ សម្រេច​ចិត្តចាប់ដៃគូរ​និងសហការណ៍ជាមួយរោងចក្រក្នុងស្រុក ដើម្បីតំឡើងសិប្បកម្មផលិតម៉ាស់​ នៅ…..

លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ នា​ល្ងាច​ថ្ងៃ​នេះ​ដែរ​ បាន​មាន​ការ​បញ្ជាក់​ជុំវិញ​គម្រោង​នៃការបង្កេីត​រោងចក្រ​​ផលិត​ម៉ាស់​ដែលមាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖​ ការសិក្សាស្រាវជ្រាវលើគម្រោងទីផ្សារវិនិយោគមួយគឺលទ្ធផលមិនងាយស្រួលដូចការគិតរបស់យើងនោះទេ! យ៉ាងណាម៉ិញកន្លងទៅខ្ញុំធ្លាប់សិក្សាថានឹងនាំដៃគូរវិនិយោគបរទេសនិងនាំយកឧបករណ៍ គ្រឿងម៉ាស៊ីន ផលិតម៉ាស់មកដំឡើងនៅទីផ្សារកម្ពុជា តែជាលទ្ធផល៖ទី១. ឧបករណ៍ គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមផ្សេងៗមានតម្លៃខ្ពស់។​ ទី២. កាលៈទេសៈពេលនេះ ការដឹកជញ្ជូន និងការនាំចូលនូវឧបករណ៍ គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមផ្សេងៗពិបាកក្នុងការនាំចូលក្នុងប្រទេស ។ល។ តែទោះជាយ៉ាងនេះក្តី នេះជាឱកាសដ៏ល្អមួយ ដែលបានបង្ហាញផ្លូវដ៏ល្អមួយ សម្រាប់យើងត្រូវធ្វើនិងអនុវត្តបន្តនោះគឺ៖​ទី១. ខ្ញុំសម្រេចចិត្តចាប់ដៃគូរក្នុងស្រុក និងសហការណ៍ជាមួយរោងចក្រ និងសិប្បកម្មនានាក្នុងប្រទេសកម្ពុជា ដើម្បីតំឡើងសិប្បកម្មផលិតម៉ាស់នេះ នៅលើទឹកដីវិហារសួរនាពេលខាងមុខនេះ។​ ទី២. សិប្បកម្មផលិតម៉ាស់នេះ នឹងផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរយើង កាត់បន្ថយការងារចំណាកស្រុក និងបង្កើនចំណូលពលរដ្ឋខ្មែរ ពិសេសមិនចង់ឲ្យជនឆក់ឱកាសតំឡើងថ្លៃផលិតម៉ាស់ឬក្រម៉ាតាមទំនើងចិត្តចង់បាននោះទេ។ […]

news

គាំទ្រទេ?? អភិបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ម្ចាស់ភោជនីយដ្ឋាន កុំកាត់លុយពីម្ចាស់ពិធីពេលពន្យារពេល និងលុបចោលកម្មវិធីវិញ ដោយសារ កូវីដ-១៩

ថ្មីៗនេះ ព្រោះតែ វីរុសកូវីដ-១៩ មានកម្មវិធីមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋបានប្រារព្ធឡើង សឹងតែគ្មានភ្ញៀវចូលរួម រហូតដល់ថ្នាក់ធ្វើឲ្យម្ចាស់កម្មវិធីខ្លះសឹងតែយំមិនចេញ។ ជាក់ស្តែងម្សិលមិញនេះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sovan Da បានបង្ហោះទិដ្ឋភាពនៃពិធីមង្គលការមួយនៅខេត្តកំពត ព្រមទាំងបង្ហាញក្តីអាណិតខ្លោចចិត្តដល់ម្ចាស់ដើមការថា៖ “ម៉ោង8:03នាទីហើយ ហេតុអីគ្មានមនុស្សមកចឹង តើមានលុយឯណាអោយអកកេះ សំអាង ចុងភៅ…ទៅ អ្នកណាយល់អារម្មណ៍មួយនេះមួយជាតិការម្តង បែរជាអត់មានមនុស្សមកចូលរួមចឹង 100តុមក មិនបាន5តុផង សង្ឃឹមអីទៀត អាពាពិពាហ៍កំសត់ ភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកដំណាក់ចង្អើរ ខេត្តកែប”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញដំណឹងល្អមួយ […]

news

អធិការដ្ឋាននគរបាលស្រុកក្រគរ រួមកម្លាំងគ្នា តាមឃាត់រថយន្តដឹកជនជាតិ ខ្មែរឥស្លាម មកពីប្រទេសម៉ាឡេសុី ដើម្បីយកទៅពិនិត្យ តាមដានរក វីរ៉ុស

ពោធិ៍សាត់​ ៖​ នៅ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤៣ នាទី កម្លាំងសណ្តាប់ធ្លាប់​នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានសហការជាមួយកម្លាំងសន្តិសុខខេត្ត កម្លាំងប៉ុស្តិរដ្ឋបាលក្បាលត្រាច និង គ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានចុះធ្វើការឃាត់រថយន្តដឹកជនជាតិ ខ្មែរឥស្លាម មកពីប្រទេសម៉ាឡេសុី ចំនួន ០៩ នាក់ ដែលមានរាយនាមឈ្មោះដូចខាងក្រោម ៖​ ១- ឈ្មោះ​ ម៉ាត​ លោះ​ ភេទប្រុស​ នៅភូមិរលាប​ ឃុំរលាប​ ស្រុកសំពៅមាស​ ខេត្តពោធិ៍សាត់​ ។ ២- ឈ្មោះ​ យេប​ ឆា​ […]

news

វង្ស ណយ ថា អ្នកមាន គេមានលុយដេក ចុះខ្ញុំ និង កុមារ ទាំងអស់នេះ តើរស់យ៉ាង មិចទៅ សេដ្ឋកិច្ចក៏ធ្លាក់ មេឃក៏ក្តៅ ជំងឺឆ្លង ក៏កាន់តែរៀលដាល

ប្រិយមិត្ដប្រាកដជាបានស្គាល់មកហើយ នៅកីឡាករប្រដាល់ក្បាច់ គុនបុរាណខ្មែរ លោក វង្ស ណយ ដែលមានរហ័សនាម អ្នកលេងកែងមច្ចុរាជ ដែលជាកីឡាករមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងវិស័យកីឡាប្រដាល់ ដែលតែងតែផ្ដួលគូរប្រកួតរបស់ខ្លួន អោយសន្លប់នៅលើសង្វៀនជារឿយៗផងដែរ។ យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អ្នកលេងកែងមច្ចុរាជ វង្ស ណយ បាននាំយកសៀវភៅមួយចំនួន យកទៅជូនប្អូនៗសិស្សសាលាបឋមសិក្សាមួយកន្លែង សម្រាប់ទុកឧបត្ថម្ភទៅដល់ពួកគាត់។ ក្នុងនោះដែរ លោក វង្ស ណយ បានភ្ជាប់សារមួយឃ្លាថា៖”អ្នកមាន គេមានលុយដេក ចុះខ្ញុំ និងកុមារទាំងអស់នេះ តើរស់យ៉ាងមិចទៅ សេដ្ឋកិច្ចក៏ធ្លាក់ មេឃក៏ក្តៅ ជំងឺឆ្លង […]

news

ពិតទេ? ប្អូនស្រីម្នាក់ មានអាការៈថប់ៗពិបាកដកដង្ហើម ឈឺឆ្អឹងឆ្អែង និងអស់កម្លាំង4-5ថ្ងៃហើយ តែពេលទៅដល់មន្ទីរពេទ្យ ពេទ្យប្រាប់ថា…

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phin Namai បានរៀបរាប់បន្ទាប់ពីបានទៅមន្ទីររួច ដោយគាត់បានធ្វើការបង្ហោះសារថា “ផុសព្រោះឆ្ងល់ពិតមែននៅព្រឹកថ្ងៃទី17/03/2020 ខ្ញុំបានខលទៅលេខ115ហើយប្រាប់ពីអាការៈក្នុងខ្លួនខ្ញុំទៅកាន់ភ្នាក់ងារ ពេលនោះខាងភ្នាក់ងារ ក៏ប្រាប់ខ្ញុំអោយទៅពិនិត្យសុខភាពនៅពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)។ភ្លាមនោះខ្ញុំក៏រៀបចំដំណើរចេញទៅ ពេលទៅដល់មន្ទីពេទ្យបង់លុយរួចខ្ញុំក៏ចូលពិនិត្យសុខភាពតាមលេខរៀងធម្មតា ពេលពិគ្រោះជាមួយគ្រូពេទ្យ គាត់ក៏យកម៉ាស៊ីនវាស់កម្ដៅមកចុចលើក្បាលខ្ញុំ និង វាស់ចង្វាក់បេះដូង គ្រូពេទ្យ : គាត់សួរថាប្អូនចេះតែយ៉ាងម៉េចខ្លះ? ខ្ញុំ : ក៏ប្រាប់ថា ខ្ញុំចេះតែថប់ៗ ពិបាកដកដង្ហើម ឈឺឆ្អឹងឆ្អែង និងអស់កម្លាំង4-5ថ្ងៃហើយ តែខ្ញុំចាំមើលក្រែងវាធូរតែវាអត់ធូរសោះ ទើបខ្ញុំមកពិនិត្យ ព្រោះវាដូចគ្នាក្នុងចំណុចមួយចំនួនដែលជារោគសញ្ញាcovid-19 លោកគ្រូ ។ គ្រូពេទ្យ : ចំណុចនេះវាដូចនឹងរោគសញ្ញាcovid-19មែនតែវាអត់អីទេ ព្រោះប្អូនមានកម្ដៅធម្មតា ហើយមិនមានរោគសញ្ញាផ្សេងពីនេះទៀតឡើយ។ […]

news

ប្រាប់ហើយមិនស្តាប់ លេងធម៏ក្តៅម្តង…ណែនាំហើយមិនស្តាប់ ឯកឧត្តមគួច ចំរើន បញ្ជាឲ្យរថយន្តស្ទូច ទៅស្ទូចយកសំភារៈ ដែលទុកដាក់គ្មានសណ្តាប់ធ្នាប់​ និងធ្វើការណែនាំ ចេញម្តង…

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសាររូបភាព អមជាមួយសារយ៉ាងខ្លីថា “មិនអនុញ្ញាតិ អោយដាក់រាល់គ្រប់សម្ភារៈ របស់របរ យាន្ដជំនិះគ្រប់ប្រភេទ នៅលើផ្លូវសាធារណៈនោះឡើយ ផ្លូវគឺសម្រាប់ធ្វើដំណើរ មិនមែសំរាប់ដាក់សម្ភារៈ របស់របរ យាន្ដជំនិះចតនោះទេ។ សំភារៈដាក់លើផ្លូវសាធារណៈ ក្រោយពីអប់រំណែនាំ មិនអនុវត្តតាម ហើយដាក់សំភារៈបន្ថែម ផ្គើននឹងការណែនាំ រដ្ឋបាលក្រុងព្រះសីហនុ គឺវិធានការណ៍បានដកហូតសំភារៈមួយចំនួន ចំពោះការដ្ឋាន ស្ថិតនៅមុខផ្លូវបណ្តោយ សណ្ឋាគារសុខា សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០ ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន មានការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ ព្រោះបើមិនចាត់ការនោះទេ មានអ្នកខ្លះនៅតែបន្តធ្វើខុសជាបន្តទៀត៕

news

Breaking News! ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦០នាក់ទៀតថ្ងៃនេះ ករណីសរុបឡើងដល់ ២៧២នាក់

ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាខ្លួនបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៦០នាក់ ដែលជាចំនួនកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃលោក Suwannachai Wattanayingcharoenchai ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថាភាគច្រើននៃអ្នកឆ្លងថ្មី ពោលគឺ ៤៣ នាក់គឺជាអ្នកដែលជិតស្និទ្ធនឹងបុគ្គលដែលបានធ្វើតេស្តរកឃើញវីរុសនេះកន្លងមក ខណៈដែល ១៧ នាក់ផ្សេងទៀតគឺជាអ្នកធ្វើដំណើរពីបរទេស និងអ្នកឆ្លងពីប្រភពមិនច្បាស់លាស់។ ព័ត៌មាននេះបានចេញស្របពេលដែលប្រទេសថៃឈានដល់ការប្រកាសអំពីកម្រិតនៃការរីករាលដាលជំងឺកូវីដ១៩ដល់ “កម្រិត ៣” ដែលមានន័យថារដ្ឋាភិបាលត្រូវដាក់ចេញនូវវិធានការណ៍រឹតត្បិតបន្ថែមទៀតដូចជាការហាមឃាត់ការធ្វើដំណើរ និងការបិទអាជីវកម្មយ៉ាងទូលំទូលាយ។ករណីឆ្លងសរុបដែលបានបញ្ជាក់ឥឡូវនេះមានចំនួន ២៧២ ករណី។លោក Suwannachai បានឲ្យដឹងថាអ្នកជំងឺថ្មីរួមមាន៖ ១២ នាក់ជាអ្នកបានធ្វើការ ឬថ្មីៗនេះបានទៅទស្សនាកីឡាប្រដាល់នៅ Lumpini ១៤ នាក់ជាអ្នកបានធ្វើការ ឬថ្មីៗនេះបានទៅលេងកន្លែងកម្សាន្តពេលរាត្រីនៅសង្កាត់ Thonglor, Sukhumvit និង Ramkhamhaeng ក្រុងបាងកក។ […]

news

យល់យ៉ាងណាដែរ??ពលរដ្ឋខ្មែរកាត់ចិនខ្លះកំពុង​គិតថា ឆេងម៉េង(សែនផ្នូរ)នឹងឧបកិច្ចពីផ្ទះទៅ

នេះមិនមែនជាការគិតធម្មតាទេ ។ លោក លី តាត អ្នកធ្វើជ្រូកខ្វៃ​ ដ៏មមារញឹក​ម្នាក់និយាយ​ប្រាប់ខ្លីៗថា អាជីវកម្មបានមានបញ្ហាតំាងពី​ខែមករាមក ។«សូម្បីកាលចូលឆ្នាំចិន​ក៏ស្ទើទៅហើយ​ដោយសារសេដ្ឋកិច្ច​ឥឡូវមកប៉ះ​គ្រុននេះ​មួយទៀត!» លោកគិតថា​ការធ្លាក់ចុះនៃបញ្ជីការកុម្ម៉ង់ទិញ ​ជារឿងធម្មតា ដោយសារតែ​ស្ថានការណ៍ពិបាកដើរឆ្ងាយ​និងជួបជុំ គ្រួសារពិតមែន ប៉ុន្តែ​ការសែន​គឺមិនចោលឡើយ​ ដោយអាចសែនពីខាងមុខជីដូនជីតានៅតាម​ផ្ទះទៅបាន។ «សូម្បីតែ​ បុគ្គលិករបស់យើង ក៏កំពុង​មានការភន្តច្រលំនិងភ័យខ្លាច!គាត់គិតថា សត្វអាចឆ្លងដែរ! សំណាង​មានការបញ្ជាក់រួចហើយ ថាសត្វហូបបាន​ធម្មតា នៅយើង ពីមនុស្ស​ទៅមនុស្ស​មិនទាន់ឆ្លងដែរ! មកពីខាងគេទំាងអស់ហើយសត្វក៏មិនឆ្លង !យើងក៏អាចលក់បាន តែព្រំដែនបិទ សាច់អាចថ្លៃឡើងខុសពីឆ្នាំមុនៗ!»នេះជាការព្យាករណ៍​បន្ថែម​របស់អាជីវកម្មជ្រូកខ្វៃរូបនេះ។ ដូច្នេះ​គឺស្ថានភាពកំពុង​បង្ខំឱ្យពលរដ្ឋយើងផ្លាស់ប្តូរទម្លាប់រស់នៅបណ្តើរៗហើយ ​ដោយសារ​កត្តា​មិនអាចជួបជុំសង្គម និង​វិបត្តិហិរញ្ញាវត្ថុ។បងស្រី គាវ ​សាវឿន អាជីវករលក់ទាន ធូបនៅផ្សារអូឬស្សី បាន​លើកឡើងដែរ​ថា […]