news

យ៉ាប់ហើយចឹង ! គ្រូពេទ្យនៅស្រុកមេមត់នឿយហត់ខ្លាំងចំពោះការមិនចូលរួមសហការធ្វើតេស្តរក វីរ៉ុស កូរ៉ូណា ពីបងប្អូនខ្មែរ ឥស្លាម ដែលមានក្រុមគ្រួសារទើបត្រលប់ពីប្រទេសម៉ាឡេស៊ី

Update : ក្រុមគ្រូពេទ្យនៅស្រុកមេមត់ពួកគាត់នឿយហត់ណាស់ចំពោះការមិនចូលរួមសហការធ្វើតេស្តរក Corona Virus , Covid19 ពីបងប្អូនខ្មែរឥស្លាមមួយចំនួនដែលមានក្រុមគ្រួសារទើបត្រលប់ពីប្រទេសម៉ាឡេស៊ី ដោយមូលហេតុ សមាជិកក្រុមគ្រួសារ (ប្តី ឬ ប្រពន្ធ កូន ឬបងប្អូនរស់នៅក្នុងផ្ទះជាមួយ) នោះគិតថាគេយកពួកគាត់ទៅឃុំឃាំងដូចដាក់គុក ។ ខ្ញុំបាទក៏សុំសំណូមពរដល់ក្រសួងសុខាភិបាលមានវិធានការណាមួយទៅលើក្រុមគ្រួសារដែលមានសមាជិកទើបត្រលប់ពីប្រទេសម៉ាឡេស៊ីនោះមិនព្រមចូលរួមធ្វើតេស្តរក Corona Virus , ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលឲ្យកាន់តែធំជាងនេះ ។ សូមបញ្ជាក់បន្ថែមថា ៖ ចំពោះករណីបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលមានក្រុមគ្រួសារទើបត្រលប់ពីប្រទេសម៉ាឡេស៊ីដែលមិនព្រមចូលរួមធ្វើតេស្តរក Corona Virus ,នោះ គឺក្រុមជំនាញគ្រូពេទ្យបានប្រាន់មិនឲ្យពួកគាត់ចេញទៅដើរហើរទៅកន្លែងផ្សេងឡើយ និងមានការឃ្លាំមើលយ៉ាងឌិតដល់ពីលោកមេភូមិ ព្រមទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផងដែល ។ សូមអរគុណ🙏🏻 […]

news

រំភើបជំនួស! ទីបំផុត តារាកំប្លែង អ្នកនាង ខ្មឹប បានជួបថៅកែហាងពេជ្រហើយ ថែមទាំងទទួលបានស្បៀងអាហារ និងថវិកាដល់ទៅ…(មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីឈ្មោះមួយរូបគឺអ្នកនាង ខ្មឹប នោះ ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។ ហើយថ្មីៗនេះ សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គម បានជួយចេញថ្លៃព្យាបាល ដល់រូបគាត់ ក្នុងការវះកាត់ដូរដែកដៃ និងបានចេញថ្លៃសម្រាកក្នុងមន្ទីរពេទ្យផងដែរ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានជួប អ្នកនាង ខ្មឹប ហើយ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ថៅកែហាងពេជ្រ រូបនេះ បានផ្តល់នូវស្បៀងអាហារ និងថវិកាចំនួន២លានរៀល ជូនដល់អ្នកនាង ខ្មឹប ថែមទៀតផង […]

news

ល្អមែន!! ឡាវ មិនទាន់មានអ្នកឆ្លង កូវីដ១៩ សូម្បីម្នាក់ តែបានប្រកាស ផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេស ទាំងអស់៣០ថ្ងៃ និងបិទសាលារៀនគ្រប់កម្រិត ដើម្បីទប់ស្កាត់ កូវីដ១៩

(វៀងច័ន្ទ)៖ នាយករដ្ឋមន្រ្តីឡាវ លោកថុងលួន ស៊ីសួលីត (Thongloun Sisoulith) បានប្រកាសឲ្យផ្អាកនូវការផ្តល់ជូនទិដ្ឋាការ ដល់ភ្ញៀវទេសចរបរទេសទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃ ព្រមទាំងបានបញ្ជាឲ្យបិទគ្រឹះស្ថានអប់រំ គ្រប់កម្រិតទាំងអស់ផងដែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែនៃគណៈរដ្ឋមន្ត្រីឡាវ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃពុធសប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីឡាវបានលើកឡើងថា រាល់ទិដ្ឋាការមកដល់ (Arrival Visa) និងទិដ្ឋាការអេឡិចត្រូនិច (E-Visa) ទាំងអស់ត្រូវបានផ្អាកសម្រាប់បរទេសមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ដោយឡែក សម្រាប់អ្នកដែលមានទិដ្ឋាការចូលរួចហើយ ត្រូវនាំមកជាមួយនូវលិខិតបញ្ជាក់សុខភាព និងប្រវត្តិនៃការធ្វើដំណើរជាចាំបាច់។ ត្រង់ចំនុចនេះ […]

news

ល្អមែនទែន! ចិនជួយទប់ស្កាត់ជំងឺកូវីដ១៩ ឯជប៉ុនជួយខាងសេដ្ឋកិច្ចដោយដឹកនាំអ្នកវិនិយោគធំៗ មកសង្រ្គោះកម្ពុជា

ភ្នំពេញ៖ ខណៈដែលប្រទេសចិនជួយទប់ស្កាត់ការរាតត្បាតពីវីរុសកូរ៉ូណានៅកម្ពុជា ប្រទេសជប៉ុនមិននូវស្ងៀមឡើយ ពោលគឺបានដឹកនាំអ្នកវិនិយោគធំៗ មកវិនិយោគនៅកម្ពុជាដើម្បីជួយដល់សេដ្ឋកិច្ចឲ្យរួចផុតពីផលប៉ះពាល់នៃ​វីរុសដ៏សាហាវមួយនេះ។ ដោយកាលពីថ្ងៃទី១៧ ខែមីនា ថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។ នាជំនួបនោះដែរ ឯកឧត្តម តាកាហាស៊ី បានជម្រាបជូនសម្ដេចថា ប្រតិភូដែលឯកឧត្តមនាំមកកម្ពុជាពេលនេះគឺ ជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ដែលទី១ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត។ ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ […]

news

BREAKING NEWS: ទីបំផុតចិនប្រកាសថា «គ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់នៅក្នុងប្រទេស»

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា មិនមានករណីឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយត្រូវបានរកឃើញទៀតនោះទេ ដែលននេះជាលើកដំបូងបំផុត ចាប់តាំងពីជំងឺនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។ ប៉ុន្តែបែរជាមានករណីនាំចូលជំងឺនេះ ពីបរទេសទៅវិញ។ នេះបើតាមគណៈកម្មការជាតិសុខាភិបាលចិន (NHC) ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។ បើតាម NHC ករណីឆ្លងថ្មីនៅក្នុងស្រុក ជាពិសេសនៅខេត្តហ៊ូប៉ី មិនមានសូម្បីតែមួយករណី។ ប៉ុន្តែទន្ទឹមគ្នាអ្នកឆ្លង COVID-19 ចំនួន ៣៤ករណី ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកដែលបានឆ្លងនៅឯបរទេស ហើយនាំចូលមកប្រទេសចិន ហើយក្នុងការឆ្លងនៅឯបរទេសទាំង ៣៤ករណីនេះ ក្នុងនោះមាន ២១ករណី […]

news

អាសូរណាស់!! ម៉ោង8ហើយហេតុអីគ្មានមនុស្សមកចឹង តើមានលុយឯណាអោយអកកេះ សំអាង ចុងភៅទៅ

នាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មង្គលការមួយកន្លែង ស្ថិតនៅក្នុងខេត្ដកំពត បានធ្វើឱ្យម្ចាស់រោងការ មានការខកចិត្ដជាខ្លាំង ក្រោយមិនសូវមានភ្លៀវកត្ដិយស មកអញ្ចើញចូលរួមនោះទេ ដែលជាហេតុធ្វើឱ្យសល់តុជាច្រើន។ ទាក់ទងចំពោះរឿងនេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Sovan Da បានសរសេរប្រាប់ឱ្យដឹងថា៖ “ម៉ោង៨៖០៣នាទីហើយ ហេតុអីគ្មានមនុស្សមកចឹង តើមានលុយឯណាអោយអកកេះ សំអាង ចុងភៅទៅ អ្នកណាយល់អារម្មណ៍មួយនេះ មួយជាតិការម្តង បែរជាអត់មានមនុស្សមកចូលរួមចឹង ១០០តុ មកមិនបាន៥តុផង សង្ឃឹមអីទៀត អាពាពិពាហ៍កំសត់ ភូមិដំណាក់ត្រាច ឃុំកន្តោល ស្រុកទឹកឈូ ខេត្តកំពត”។

news

អាណិតលោកគ្រូពេទ្យណាស់ ខំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ ១៩ តែអ្នកលក់ម៉ាស់មួយចំនួន ប្រឹងដំឡើងថ្លៃ ម៉ាស់ ដើម្បីក្លាយជាឧកញ៉ាកូវីដ១៩ ពិតជាថ្លៃថ្នូរមែន…

មួយរយៈពេលនេះ ហាក់មានការស្ងត់ជ្រងំ ដោយសារតែបងប្អូនមានការភ័យខ្លាច ហើយសាលារៀន ក្លឹបកំសាន្តនានា​​ ត្រូវបានផ្អាកបណ្តោះអាសន្ន ដោយសារការរីកសាយនៃវីរុសកូវីដ១៩ ដែលខណៈពេលនេះ បងប្អូនប្រជាពលរដ្ឋ ពួកគាត់ពិតជាការព្រួយបារម្ភយ៉ាងខ្លាំង ។​ ប៉ុន្តែដូចដែលបងប្អូនបានជ្រាបហើយថា ពេលដែលប្រជាពលរដ្ឋមានការព្រួយបារម្ភនោះ តែបែរជាអ្នកលក់ម៉ាស​ ឆ្លៀតពេលនេះលក់ម៉ាសមួយចំនួនឡើងថ្លៃ ដោយមិនគិតពីសុខសុវត្ថិភាពរបស់បងប្អូនទាល់តែសោះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Prak Narom គាត់បានធ្វើការបង្ហោះសារការពីថ្ងៃម្សិលមិញនេះថា “ពួកយើងប្រឹងមកធ្វើការដើម្បីទប់ស្កាត់កូវីដ១៩! ពួកអ្នកប្រឹងដំឡើងថ្លៃម៉ាស់ដើម្បីក្លាយជាឧកញ៉ាកូវីដ១៩! ពិតជាថ្លៃថ្នូរមែន។ សួរថាតើពួកខ្ញុំមានម៉ាស់ប្រើគ្រប់គ្រាន់ឬទេ? ពួកយើងប្រាប់ភ្លាមមក កុំទុកឲ្យគេឆ្ងល់!”។ ការបង្ហោះសាររបស់លោកខាងលើនេះ បានធ្វើបងប្អូនជាច្រើន បានធ្វើការចែករំលែក និងមានការពេញចិត្តជាខ្លាំង ហើយក៏មានបងប្អូនជាច្រើនគាំទ្រ និងពាក្សសំដីរបស់លោកគ្រូពេទ្យយ៉ាងខ្លាំង៕

news

មិនចាំយូរ ! សម្តេច ហាមឃាត់ពលរដ្ឋវៀតណាមមិនអោយឆ្លងចូលកម្ពុជា និងដាក់​បញ្ជារឲ្យបិទព្រំដែន ជាមួយវៀតណាម លុះត្រាតែ …

កម្ពុជាហាមឃាត់ពលរដ្ឋវៀតណាមមិនអោយឆ្លងចូលមកកម្ពុជានោះទេ ចាប់ពីម៉ោង ០០ ថ្ងៃទី ២០ ខែមីនា។សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានដាក់​បទបញ្ជារដូច្នេះនៅក្នុងសារជាសម្លេងដែលបានផ្ញើរជូនអាជ្ញាធរខ្មែរ​ជាប់ព្រំដែនខ្មែរ វៀតណាម។ ជាមួយគ្នានេះ​ សម្តេចតេជោស្នើសុំយកពលរដ្ឋខ្មែរដែលត្រូវឃាត់ទុក១៤ថ្ងៃនោះ មកកម្ពុជាវិញ។ ការសម្រេចនេះបានធ្វើឡើងក្រោយពីវៀតណាមបានបិទព្រំដែនជាមួយកម្ពុជា ដោយពុំបានជូនដំណឹងមកកម្ពុជាជាមុននោះទេ។នេះមិនមែនជាគោលការណ៍បដិការនោះទេ ហើយក៍មិនមែនជាការសងសឹកនោះដែរ គឺកម្ពុជាមានហេតុផលនឹងធ្វើដូច្នេះ។សម្តេចតេជោបានបញ្ជាក់ថា ការលើកលែងបំរាមនេះ​ លុះត្រាណាតែភាគីវៀតណាម​ លេីក​លែង​ជាមុន​ ទើបកម្ពុជាអាចបើកឡើងវិញបាន។ ក្នុងមួយថ្ងៃមានពលរដ្ឋវៀតណាមចូលមកកម្ពុជាចំនួន ប្រមាណជា៣០០នាក់ តែពលរដ្ឋកម្ពុជាដែលចេញទៅវៀតណាមវិញគឺតិចណាស់។ជាមួយគ្នានេះ សម្តេចតេជោក៍បានប្រាប់ទៅអាជ្ញាធរខេត្តតាមព្រំដែន អោយដាក់សំណើសុំយកពលរដ្ឋខ្មែរទាំងអស់ដែលវៀតណាមបានដាក់អោយនៅ ដាច់ដោយឡែកចំនួន១៤ថ្ងៃនោះ អោយប្រគល់ពលរដ្ឋខ្មែរមកកម្ពុជាវិញ ។ ដូច្នេះសម្តេចតេជោ ណែនាំកុំអោយពលរដ្ឋឆ្លងទៅវៀតណាម ពីព្រោះទៅដល់ក៍គង់តែខាងវៀតណាម ឃាត់ទុកដដែលទេ។សម្តេចតេជោបានថ្លែងថាវៀតណាមបានបញ្ជូនអ្នកផ្ទុកខូវិដ ១៩ ចំនួនបីនាក់តាមនាវា Viking Cruise […]

news

លោកតាំង គឺមឡេង៖ ខ្ញុំឃើញអាសូរណាស់ ម៉ាស់ឡើងថ្លៃទឹកលាងដៃឡើងថ្លៃ អ្វីដែលអាចលោកយាយយកថល់មកពាក់ជំនួសម៉ាស់

រដូវកាលម៉ាស់ឡើងថ្លៃ ទឹកលាងដៃឡើងថ្លៃ ធ្វើឲ្យអ្នកក្រ គាត់ពិតជាមានការលំបាកខ្លាំង មួយគិតរឿងម្ហូបអាហារ ណាមួយគិតរកលុយទិញអង្ករ ទុកលុយទិញថ្នាំលេបផង ព្រោះគាត់ចាស់ៗអស់ហើយ ។ ដោយឡែកបើយើងមកមើលពីជីវិតរបស់អ្នកមីងម្នាក់ កំពុងតែអង្គុយលក់ ហើយយកថង់ជំនួសម៉ាស ដើម្បីពាក់ការពារ ។ រូបភាពមួយសន្លឹកនេះ ពិតជាធ្វើឲ្យមហាជន គាត់ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង បានបង្ហោះរូបភាព អមជាមួយនឹងសារយ៉ាងខ្លីថា “ខ្ញុំឃេីញអាសូរណាស់​ ម៉ាស់ឡេីងថ្លៃទឹកលាងដៃឡេីងថ្លៃ​ អ្វីដែលអាចលោកយាយយកថង់មកពាក់ជំនួសម៉ាស់ ខ្ញុំចង់មានការចែកម៉ាស់ជូនជនក្រីក្របន្ថែមតែពុំមានលទ្ធភាពគ្រប់គ្រាន់មានតែបងៗអ្នកមានធនធានគ្រប់គ្រាន់ចូលរួមជួយជាម៉ាស់ខ្ញុំដេីរចែកតាមតំបន់”។ ប្អូនប្រុសបានបន្ថែមទៀតថា “ចៅបានឲ្យក្រុមការងារក្នុងខេត្ត​ ព្រះវិហារជូនម៉ាស់ក្រណាត់បណ្តោះអាសន្ននិងទឹកលាងដៃជូនលោកតាមួយចំនួន​ រងចាំចៅផ្ញេីរទៅម៉ាស់ពេទ្យបន្ថែមនិងថវិកា​ អរគុណក្រុមការងារ​ ខេត្តព្រះវិហារ”។

news

ជួយលើកទឹកចិត្តគាត់ផង! លោកស្រីឧត្តមសេនីយ៍ត្រី Chen Wei គា់តជាអ្នករកឃើញវ៉ាក់សាំងការពារវីរុស កូរ៉ូណា គាត់លះបង់ធំណាស់ដោយសុខចិត្តធ្វើរឿងនេះដើម្បីជួយពិភពលោក

ចិន៖ ចិនអាចរកវ៉ាក់សាំង ដើម្បីការពាររោគកូវីដ១៩បានហើយ គឺជាការខិតខំប្រឹងប្រែងរបស់លោកស្រី ឧត្តសេនីយ៍ត្រី Chen Wei ប្រចាំកងទព័ប្រជាជនចិន ហើយលោកស្រីបានលះបង់ដោយចាក់ពិសោធន៍វ៉ាក់សាំង ចូលក្នុងខ្លូនលោកស្រីផ្ទាល់តែម្តង រួមទាំងបុគ្គលិកគាត់៧នាក់ទៀត។ សូមបញ្ជាក់ផងដែរថាលោកស្រី ឧត្តមសេនីយ៍ត្រី Chen Wei រូបនេះគាត់មានបទពិសោធន៍ ក្នុងការផលិតវ៉ាក់សាំងកាលពីឆ្នាំមុន កាលពីលោកស្រីប្រចាំការនៅទ្វីបអាហ្វ្រិក គាត់ជាអ្នករិះរក វ៉ាក់សាំងការពារមេរោគ Ebola។ នេះជាក្តីសង្ឃឹមមួយរបស់មនុស្សទូទាំងពិភពលោក ហើយក៏សូមអរគុណដល់លោកស្រី ឧត្តសេនីយ៍ត្រី Chen Wei ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះជីវិតមនុស្សលោក៕