news

អាសន្នហើយ!!! អាមេរិក អូស្ដ្រាលី និងថៃ បានរាយការណ៍ ពីករណីបាត់បង់ជីវិតដំបូង ដោយសារតែ…

(បរទេស)៖ អាមេរិកបានរាយការណ៍ ពីករណីស្លាប់ជាលើកដំបូង នៃវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងរដ្ឋវ៉ាស៊ីនតោនក្រុមមន្ដ្រីបាននិយាយថា អ្នកជំងឺគឺជាបុរសម្នាក់ មានអាយុជាង៥០ឆ្នាំ ដែលមានបញ្ហាសុខភាពជាច្រើនផងដែរ នៅថ្ងៃអាទិត្យនេះដែរ ប្រទេសអូស្ដ្រាលីក៏បានរាយការណ៍ ពីករណីស្លាប់ដំបូង ដោយសារជំងឺកូវីដ-១៩នេះ ដែលបានកើតទៅលើ លោកតាអាយុ៧៨ឆ្នាំម្នាក់ ដែលត្រូវបានគេជម្លៀសចេញពីនាវាទេសចរណ៍ Diamond Princess ផងដែរ។ នៅក្នុងប្រទេសថៃ ករណីឆ្លងនៃជំងឺកូវីដ-១៩ មានចំនួន៤២ករណី ហើយករណីស្លាប់ដំបូង ត្រូវបាន ប្រកាស នៅថ្ងៃអាទិត្យនេះ។ មន្ដ្រីម្នាក់បាននិយាយថា បុរសអាយុ៣៥ឆ្នាំម្នាក់ បានស្លាប់ដោយសារវីរុសថ្មីនេះ និងមានផ្ទុកជំងឺគ្រុនឈាមផងដែរ។ វីរុសកូរ៉ូណាប្រភេទថ្មីបានសម្លាប់មនុស្សជាច្រើន នៅក្រៅប្រទេសចិន ក្នុងរយៈពេលចុងក្រោយនេះ យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ជាង៨៥,០០០ករណី […]

news

តារាចម្រៀង ខេម ឡើងរលីងរលោងទឹកភ្នែក ពេលជួបលោកយាយម្នាក់ ខំប្រឹងបេះកំប្លោកយកទៅលក់ ចិញ្ចឹមជីវីត (មានវីដេអូ)

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ តារាចម្រៀង ខេម បានបង្ហោះវីដេអូមួយ ឃើញហើយពិតជាអាណិតលោកយាយម្នាក់ខ្លោចចិត្ត ដោយអង្គុយ កាយកំប្លោកយកទៅលក់ ខណៈពេលលោកកំពុងថតចម្រៀងកាយវិការ នៅ ម្តុំ វត្តពុទ្ធមណ្ឌលកម្ពុជា នៅក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយក្តីអាណិត លោកក៏បានជូនថវិកា ដល់លោកយាយផងដែរ ហើយលោកបានបញ្ជាក់បន្ថែមថា៖ “តេីបងប្អូនយល់យ៉ាងណា ក្តីស្រឡាញ់គ្មានព្រំដែនទេ ​សំរាប់ខ្ញុំ​ ២០ដុល្លារ ដែលខ្ញុំជូនទៅ គាត់គឺជាលុយដែលខ្ញុំមានតែប៉ុណ្ណឹង ក្នុងកាបូបដោយព្រោះ អត់ចូលចិត្តដាក់លុយក្នុងកាបូបទេ​ នេះហេីយជាក្តីស្រលាញ់​ ហេីយជឿថាខ្ញុំមិនក្រ […]