
សូមចូលរួមសោកស្តាយ ! ចំពោះការបាត់បង់ជីវិតរបស់កងទ័ពកុម្ម៉ង់ដូម្នាក់ ដោយសារតែរថយន្តក្រុងរបស់ក្រុមហ៊ុន…
ភ្នំពេញ៖ បរុសម្នាក់បានស្លា.ប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូ និងរថយន្តដឹកអ្នកដំណេីររបស់ក្រុមហ៊ុន រិទ្ធ មុន្នី ហេតុការណ៍ខាងលេីនេះបាន បង្កការភ្ញាក់ផ្អេីរ កាលពីព្រលប់ថ្ងៃទី៤ខែ ធ្នូ ឆ្នាំ២០១៩ នៅវេលា ម៉ោង ១៨:១០នាទី ស្ថតិនៅលេីកំណាត់ផ្លូវជាតិលេខ៤ ចំណុចភូមិត្រពាំងរពាក់ សង្កាត់ កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។ បេីយោងតាមការលេីកឡេីងរបស់ប្រជាពលរដ្ឋបានអោយដឹងថា៖មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាក Honda dream សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FC 2142 ជិះតែម្នាក់ឯងធ្វេីដំណេីរពីលិចទៅកេីត លុះដល់ចំណុចកេីតហេតុខាងលេីត្រូវរថយន្តក្រុងដឹកអ្នកតំណេីរមួយគ្រឿងដែលគេដឹងថាជារបស់ក្រុមហ៊ុន រិទ្ធ មុន្នី ពាក់ស្លាកលេខ3B-1266ធ្វេីតំណេីរស្របទិ សគ្នាក៏ ជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីក្រោយយ៉ាងពេញទម្ហឹង បណ្តាលអោយឈ្មោះ […]