news

ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយលុតជង្គង់ថ្វាយបង្គំសម្ដេចទាំងពីរ ចំនួនបីដង អរគុណដល់សម្តេចដែលផ្ដល់ឱកាសឲ្យខ្មែរគ្រប់រូបជ្រកក្រោមដំបូលសន្តិភាពតែមួ

មុននេះបន្តិចលោកហេង ឡុង បានបង្ហោះរូបជាច្រើនសន្លឹក ដែលក្នុងនោះមានរូបឧកញ៉ាឡេង ណាវ៉ាត្រា បានលុតជង្គង់ថ្វាយបង្គំសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា។ លោកហេង ឡុងបានសរសេររៀបរាប់ថា៖ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី 8 ខែឧសភាឆ្នាំ 2019 ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានធ្វើឲ្យភ្ញាក់ផ្អើលក្នុង កម្មវិធីទិវាខួបកាកបាទក្រហមកម្ពុជាលើកទី156 ដោយបានលុតជង្គង់ថ្វាយបង្គំសម្ដេចទាំងពីរចំនួនបីដង ធ្វើឱ្យបងប្អូនទាំងអស់នៅក្នុងពិធីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សូមកោតសរសើរអស់ពីដួងចិត្តនូវទង្វើដឹងគុណ ដល់សម្ដេចទាំងពីរដែលមានការសន្ដោសប្រណី […]

Dara

យំតាមបាត់! សុខ ពិសី ចេញមួយបទនេះ មិនត្រឹមតែពីរោះទេ ថែមទាំងកំសត់ទៀត (មានវីដេអូ)

“តើខ្ញុំត្រូវយំប៉ុន្មានដងទៀតទើបអាចស្អប់គេ គ្រាំចិត្តយ៉ាងនេះហើយម្តេចឡើយចិត្តនៅស្នេហ៍ មនុស្សល្ងង់បំផុតគឺខ្ញុំឆ្នាំ2019” គឺជាអត្ថន័យខ្លះៗនៅក្នុងបទចម្រៀងដែលទើបចេញមុននេះបន្តិច នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ របស់តារាចម្រៀងសម្លេងស្រទន់ សុខ ពិសី បទនេះមានចំណងជើងថា “យំប៉ុន្មានដងទៀតទើបស្អប់គេ​” ដែលជាការនិពន្ធទំនុកច្រៀង​ ដោយ ហ៊ាង ម៉េងហួរ និងនិពន្ធបទភ្លេង​ ដោយ Tho Meet។ សូមទស្សនាវីដេអូខាងក្រោមនេះ

news

ជួយស៊ែរចែកគ្នាអោយបងប្អូនមានផ្ទះជួល ប្រយ័ត្នជួបរឿងដូចម្ចាស់ផ្ទះម្នាក់នេះ ដែលបានជួលផ្ទះឱ្យជនជាតិចិន

ជាធម្មតាការជួលផ្ទះឱ្យអ្នកដទៃវាជារឿងល្អមួយ ដែលអាចបង្កើនចំណូលបន្ថែមរៀងរាល់ខែ ប៉ុន្តែការជួលផ្ទះក៏មានហានិភ័យផងដែរ ប្រសិនបើជួលប៉ះចំម៉ូយដែលមិនថែទាំរបស់យើង ព្រោះថាផ្ទះទិញអស់រាប់ម៉ឺនដុល្លារ ជួលឱ្យអ្នកដទៃបានកម្រៃក៏មិនសូវច្រើនប៉ុន្មានទេ តែបើគេធ្វើឱ្យខូចខាតវិញ ដឹងតែឡុងចុងហើយ។ ជាក់ស្ដែងដូចរឿងរ៉ាវម្ចាស់ផ្ទះម្នាក់ បានចែករំលែកនូវបទពិសោធន៍នៃការជួលផ្ទះដ៏ជូរចត់ ដែលគាត់បានជួបដោយផ្ទាល់។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Som bat បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ‹‹ផ្លាប់តែឮគេនិយាយឥឡូវប៉េះហើយ!!! ខ្ញុំចង់ share ដល់បងប្អូនដែលមានផ្ទះសំរាប់ជួល ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់កុំអោយដូចខ្ញុំ។ នេះជាមុខជនជាតិចិន ដែលបានជួលផ្ទះខ្ញុំ ដែលបានធ្វើកិច្ចសន្យារៈពេលមួយឆ្នាំ តែគេនៅបានប្រហែល៦ខែគេក៏លួចចេញដោយមិនបានផ្តល់តំណឹងដល់ម្ចាស់ផ្ទះជាមុនសោះ ហើយគេបានបំផ្លាញរបស់ទ្រព្យនឹងធ្វើឱ្យបាត់បង់របស់របរជាច្រើនមិនតែប៉ុណ្ណោះ គេថែមទាំងបើកទឹកបំផ្លាញឱ្យហៀរហូរខូចផ្ទះទៀត សូម្បីតែថ្លៃទឹកភ្លើង និងថ្លៃសេវ៉ាកម្មផ្សេងៗដែលគេបានប្រើក៏គេអត់បង់ដែរ ហើយបើក្រុមហ៊ុនអចលនទ្រព្យដែលនាំភ្ញៀវនេះមក និងធ្វើកិច្ចសន្យាដោយផ្ទាល់ដៃជាមួយភ្ញៀវហើយយកលុយ១ខែពីម្ចាស់ផ្ទះ ដល់ពេលមានរឿងចឹង គេគេចវេសដោះសារហើយមិនទទួលខុសត្រូវ សួរថានេះឬ ជាក្រុមហ៊ុនអចលនទ្រព្យដែលធ្វើអោយអតិថិជនជឿជាក់ ហើយត្រូវការអ្នកទៀត????? […]

news

ជួយស៊ែរផងបងប្អូន!!អាណិតណាស់…លោកយាយកំសត់ ធ្លាក់ខ្លួនស្លាប់មួយចំហៀង គ្មានប្រាក់ដើម្បីព្យាបាល…

ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះសារដោយសូមអំពាវនាវដល់ សប្បុរសជន ​មេត្តាជួយដល់ លោកយាយកំសត់​ រស់នៅជាមួយចៅកំព្រា ក្នុងខ្ទមចំណាស់។ ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះសារដោយសូមអំពាវនាវដល់ សប្បុរសជន ​មេត្តាជួយដល់ លោកយាយកំសត់​ រស់នៅជាមួយចៅកំព្រា ក្នុងខ្ទមចំណាស់។ សូមបងប្អូនចូលរួមដោយទឹកចិត្តជ្រះថ្លា🙏🙏🙏”។

news

ដឹងការពិតហេីយ! មូលហេតុ​ដែល​ឃាតក​រ​ បានបាញ់​សម្លាប់​លោកគ្រូ​បង្រៀន​ម្នាក់​ បណ្តាលឲ្យ​ស្លាប់​ក្នុងថ្លុកឈាមនោះ​ ព្រោះដោយសារតែ​…

មានហេតុការណ៏​ផ្ទុះ​អាវុធ​មួយ​ដ៏កក្រេីក​ ដែលជា​ករណី​ឃាតកម្ម​ដ៏​សាហាវ​ បានបង្កឡេីយដោយជនសង្ស័យម្នាក់​ ដែលជា​ខ្មាំង​កាំភ្លើង​បានបាញ់ទៅលេី​បុរសម្នាក់​ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កេីតហេតុ​ ក្រោយមកឃាតករ​ក៏មានបំណងចង់រត់គេចខ្លួន​ ប៉ុន្តែត្រូវ​បាន​កម្លាំង​នគរ​បាល​សហការ​​ជាមួយ​​​អាវុធ​ហត្ថស្រុក​ចាប់បាន។​ ចំពោះ​ករណី​បាញ់​សម្លាប់​ជនរងគ្រោះ​ខាងលេី​នេះ​ បានបង្កឲ្យមានការ​ភ្ញាក់ផ្អើល​ កាលពី​ម៉ោង ១២​រសៀល ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩​នេះ​ នៅ​​ចំណុចអនុវិទ្យាល័យ​តាំងរបង ស្ថិតក្នុង​ឃុំហោង​សំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់​ស្ពឺ។ ជន​សង្ស័យ​មានឈ្មោះថា​ រាសី ​អាយុ៣០ឆ្នាំ មកពី​ខេត្តបន្ទាយ​មានជ័យ​ ចំណែក​ជនរង គ្រោះជា​គ្រូកីឡា​មាន​ឈ្មោះ​ តូច​ វាសនា។ បេីតាម​ប្រភព​ព័ត៌មាន​ពី​អង្គភាព​ Fresh News បានឲ្យដឹងថា​​ ពាក់ព័ន្ធ​នឹង​ករណី​ខាងលេីនេះ​ ត្រូវ​បាន​សមត្ថកិច្ច​បាន​ធ្វើការ​អះអាង​ថា​ ផ្ដើមចេញពីរឿងប្រចណ្ឌ បន្ទាប់ពីអតីតប្រពន្ធរបស់ខ្លួន លួចមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ។​ […]

news

បែកធ្លាយទៀតហើយ! លោកអាចារ្យធំ ចូលក្លឹបផឹកសុីមានទាំងស្រីស្នេហ៍ រាំបែបសុីអារម្មណ៍ ឃើញហើយចង់លើសជាតិស្ករ….(មានវីដេអូ)

បន្ទាប់ពីរូបភាពរបស់លោក អាចារ្យធំ ត្រូវបានបង្ហោះឡើង ដោយលោក តាំង គីមសួរ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ដែលនៅក្នុងទិដ្ឋភាពនោះ គេឃើញលោកអាចារ្យធំ បានស្លៀកពាក់ចងពុង ដោយក្រមា ហើយមានពាក់មួកការពារ លាយឡំជាមួយដៃរបស់លោក មានអោបកេះស្រាបៀរថែមទៀតផង។ ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ រូបរបស់លោក អាចារ្យធំ ត្រូវបាននារីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុក ឈ្មោះ Sothea Lun បានបង្ហោះរូបខ្លួនថតជាមួយលោក អាចារ្យធំជាច្រើនសន្លឹក នៅក្នុង Bar មួយកន្លែង មានទាំងការអោបថែមទៀតផង។ យ៉ាងណាមិញ […]

news

កន្ទ្រែតៗអើយដូចកូនតាវ៉ៅ អូនសបងខ្មៅសមគ្នាសឹងអីស្គាល់គ្នាប៉ុន្មានថ្ងៃលួចម៉ូតូឯបាត់ដោយប្រើវិធីមួយគឺ……

កាលពីថ្មីៗនេះមានរឿងរ៉ាវហួសចិត្តមួយកើតឡើង ដោយសារតែនារីរូបស្រស់ដែលរងការចោទប្រកាន់ស៊ីដាច់ម៉ូតូប្រុសស្នេហ៍ មានឈ្មោះស្រីយ៉ា អាយុ២៤ឆ្នាំ។ ចំណែក ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឌឿន ឃីម អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ រីឯម៉ូតូ ដែលខាងស្រីស៊ីដាច់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-5325។យោងតាមពាក្យបណ្តឹងរបស់បុរសជាម្ចាស់ម៉ូតូ ដែលបានប្តឹងសមត្ថកិច្ចតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ដែលបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន មានខ្លឹមសារថា “សុំប្តឹងពីឈ្មោះយ៉ា ភេទស្រី អាយុ២៤ឆ្នាំ ដែលបានខ្ចីម៉ូតូរបស់ខ្ញុំ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ […]

news

តាមការពិតចឹងសោះ! មូលហេតុដែល កីឡាករប្រដាល់ កែវ រំចង់ ប្រកាសមិនព្រមប្រកួតជាមួយនឹងខ្មែរគ្នាឯង គឺដោយសារតែ….(មានវីដេអូ)

ប្រិយមិត្ដប្រាកដជាបានស្គាល់មកហើយ នៅកីឡាករប្រដាល់ក្បាច់ គុនបុរាណខ្មែរ លោក កែវ រំចង ដែលមានរហ័សនាម “តោកំណាច កែវ រំចង់” ដែលជាកីឡាករមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងវិស័យកីឡារប្រដាល់ ដែលតែងតែផ្ដួលគូរប្រកួតរបស់ខ្លួន អោយសន្លប់នៅលើសង្វៀនជារឿយៗផងដែរ។ យ៉ាងណាមិញ កីឡាករប្រដាល់រូបនេះ ក៏ធ្លាប់ប្រកាសជាសាធារណ ទៅដល់មហាជន ដោយខ្លួនរបស់លោកផ្ទាល់មិនទទួលវៃ ជាមួយកីឡាករខ្មែរដូចគ្នានោះឡើយ ដោយក្នុងការប្រកាសរបស់លោកយ៉ាងមុតមាំថា៖”បើទោះជាបានតម្លៃខ្លួនប៉ុន្មាន ក៏មិនប្រកួតដែរ ដោយសារតែលោកមិនចង់ប្រើបច្ចេកទេសខ្លាំងៗ ផ្ដួលគូរប្រកួតរបស់ខ្លួន បណ្ដាលឲ្យជនជាតិខ្លួនរងរបួសនោះឡើយ។” សូមទស្សនាវីដេអូខាងក្រោម

news

ល្អណាស់ប្អូនៗ! សិស្សសាលាបឹងត្របែកមួយក្រុម ឆ្លៀតពេលពលកម្មសាលា នាំគ្នាទៅជួយក្រុមយុវជនសំរាម រើសសំរាម និងជំរះស្មៅក្បែរប្រឡាយទឹក

កាលពីថ្មីៗនេះយើងទទួលបានដំណឹងល្អមួយពីក្រុមយុវជនសំរាម ដោយទទួលបានការសំភាសន៍ពីខាងក្រុមអ្នកកាសែតជប៉ុន អំពីការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនកម្ពុជា។ ប្រហែលមុននេះបន្តិចស្រាប់តែលោក សាន ដារ៉ាវីត បានបង្ហោះរូបភាពរីករាយជាមួយស្នាមញញឹមដោយមានការចូលរួមពីសិស្សសាលាមួយក្រុមមកពីវិទ្យាល័យបឹងត្របែក ដែលបានចុះជួយធ្វើពលកម្មសំអាតសំរាមជាមួយក្រុមយុវជនសំរាម។ ដោយលោកបានសរសេររៀបរាប់ថា «ថ្ងៃនេះមានយុវសិស្សវិទ្យាល័យបឹងត្របែកមួយក្រុមមកធ្វើពលកម្មសាលាជាមួយពួកយើងដែរ! ក្មេងៗទាំងនេះធ្វើឱ្យខ្ញុំរំភើបណាស់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើងហើយ! អរគុណបងប្អូនទាំងអស់គ្នា ពួកយើងមិននឿយហត់ទេ តោះៗ ទៅមុខទៀត»។ នេះពិតជាទំពាំងស្នងឬស្សីដ៏ល្អប្រសើរពិតមែន ដែលចេះជួយយកចិត្តទុកដាក់ចំពោះបរិស្ថាន និងអនាម័យជុំវិញខ្លួន៕

news

ក្ដៅៗ!!EDC ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់ចែកចាយភ្លើងមួយចំនួន ទៅតាមពេលវេលា ទីកន្លែង នៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែឧសភា

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការងារជួសជុលដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវផងដែរ៕ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ Freshnews