news

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបានជាចូលឆ្នាំចិន មានការតំាងដើមអង្គាសីល?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា និយាយអំពីប្រពៃណីបុណ្យចូលឆ្នាំចិន ហើយដែលយើងឃើញមានការតំាងដើមអង្គាសីលជាប្រភេទឈើព្រៃភ្នំនៅតាមគេហដ្ឋាន នីមួយៗនោះ ព្រោះដើម្បីរំឭកដល់វីរនារីម្នាក់ គ្មានសាច់ញត្ដិហើយនាងរស់ក្រោមដើមអង្គាសីលនេះ។ តែក្រោយមកនាងក៏ក្លាយជាមេទ័ពមានឫទ្ធិអំណាចខ្លំាងក្លាអស្ចារ្យ គឺឈ្នះអស់ខ្មំាងសត្រូវទំាងឡាយ ទើបគេប្រសិទ្ធិនាមនាងថា «មេបក្សអង្គាសីល» នេះឯង។ បើដូចនេះចំពោះការតំាងលម្អដើមអង្គាសីលដោយភ្ជាប់ និងអំាងប៉ាវពណ៌ក្រហម នៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះ គឺស្ថិតក្នុងទស្សនៈថា «ជាការបូជាឧទ្ធិសឲ្យនាងផង ហើយក៏ដើម្បីសូមពរជ័យ សិរីមង្គលពីនាងឲ្យមានលាភ មានសំណាងមកវិញ» ផងដែរ។ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើដូច្នេះដោយស្ថិតក្នុងន័យនេះហើយ ទើបយើងឃើញថា ដើមអង្គាសីលហាក់ពេញនិយមជាងគេ ក្នុងចំណោមដើមឈើទំាងទ្បាយសម្រាប់ យកមកតុបតែងលម្អផ្ទះសម្បែងមានដូចជា៖ ដើមសេដា […]

news

ខ្លាចប្រទេសផ្សេងទៀតដើរទាន់ អាមេរិកសម្រេចផលិតនាវាផ្ទុកយន្តហោះពីរគ្រឿង តម្លៃជាង២៤ពាន់លានដុល្លារ

ក្រោយពេលដែលប្រទេសមួយចំនួននៅលើពិភពលោក បង្កើនការផលិតនាវាផ្ទុកយន្តហោះ ដើម្បីពង្រឹងសមត្ថភាពទាហានជើងទឹក ក្នុងនោះមានប្រទេសចិនជាដើម ។ នៅពេលនេះ អាមេរិក​បានសម្រេចចំណាយប្រាក់ មួយចំនួនធំដើម្បីផលិតនាវាផ្ទុកយន្តហោះពីរគ្រឿងបន្ថែមទៀត ប្រភេទ​ Ford ​ដើម្បីជំនួសនាវាផ្ទុកយន្តហោះប្រភេទ​ Nimitz ​ដែលមានអាយុកាលយូរឆ្នាំ​របស់ទាហានជើងទឹកអាមេរិក​។ ក្រោយរយៈពេលជាច្រើនខែពិភាក្សា នៅទីបំផុត ទាហានជើងទឹកអាមេរិកបានចុះកិច្ចព្រមព្រៀងទិញ នាវាផ្ទុកយន្តហោះ​ពីរគ្រឿង មានតម្លៃជិត១៥ពាន់លានដុល្លារក្នុងមួយគ្រឿង​ ។ នាវាផ្ទុកយន្តហោះខាងលើ ផលិតឡើងដោយក្រុមហ៊ុន អាមេរិក​ Huntington Ingalls ។ នាវាផ្ទុកយន្តហោះយក្ស ដែមានចំណុះ​១សែនតោននេះ នឹងផលិតរួចរាល់នៅខែកុម្ភៈឆ្នាំ​២០៣៤ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា នាវាផ្ទុកយន្តហោះខាងលើ អាចផលិត​រួចរាល់មុនពេលកំណត់ ។ នាវាផ្ទុកយន្តហោះ​ទីមួយដាក់ឈ្មោះថា​ […]

Uncategorized

គួរឲ្យភ្ញាក់ផ្អើលណាស់!!! លោក ខេមរៈ សិរីមន្ត ធ្វើសន្នីសិទ្ធកាសែត ប្រាប់មូលហេតុដែលនាំឲ្យ ខេមរៈ ស្រីពៅ ប្អូនស្រីជាទីស្រលាញ់ឈឺរហូតបាត់បង់អាយុជីវិត(មានវីដេអូ)

នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានរៀបចំនូវសន្នីសិទ្ធកាសែត ដោយលោកបាននិយាយរៀបចំអំពីមូលហេតុដែលនាំឲ្យ ខេមរៈ ស្រីពៅ ប្អូនស្រីជាទីស្រលាញ់ឈឺរហូតបាត់បង់អាយុជីវិត។ គួរបញ្ជាក់ម្តងទៀតថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីពេទ្យ នៃប្រទេសឥណ្ឌា ដោយជំងឺសួតនិងក្រលៀន ហើយសពក៏បានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ និងធ្វើបុណ្យតាមប្រពៃណី។

news

TOP NEWS: ស្ថានទូតមហាអំណាចចិននៅកម្ពុជា៖ រដ្ឋប្រហារនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃអស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA

(ភ្នំពេញ)៖ ឆ្លើយតបនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ, ដោយមិនរង់ចាំយូរស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានលើកឡើងវិញថា រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្រ្កាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA នេះបើយោងតាមការលើកឡើងតាមរយៈ Facebook ផ្លូវការរបស់ស្ថានទូតចិន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។​ «ក្នុងពេលថ្មីៗនេះស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើងជាសាធារណៈថា ប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លន់ នល់ នៅក្នុងប្រទេសកម្ពុជា កាលពីដើមទសវត្សរ៍ទី៧០ នៃសតវត្សរ៍មុនទេ។ ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃអស់រយៈពេល យ៉ាងយូរនោះមិនមាន ទំនាក់ទំនងអ្វីនឹង “US” ទេ ប៉ុន្តែមានទាក់ទងនឹង ”CIA”»។ នេះជាខ្លឹមសាររបស់ស្ថានទូតមហាអំណាចចិន ប្រចាំនៅកម្ពុជា បង្ហាញនៅលើ Facebook […]

news

ជិត​ដល់​ចូល​ឆ្នាំ​ចិន​-​វៀតណាម ជ្រូក​សម្រុក​ចេញពី​យួន​ចូល​ខ្មែរ​ច្រើន

(ខេត្តស្វាយរៀង)៖​ មុន​ពេល​ចូល​ឆ្នាំ​ជនជាតិ​ចិន-​វៀតណាម​មក​ដល់​ឈ្មួញ​សម្រុក​នាំ​ជ្រូក​វៀត​ណាម​​ឆ្លង​ដែន​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង​យ៉ាងគំហុកតាម​ច្រក​ទ្វា​តំបន់​ព្រំដែន ​និង​ច្រករបៀង​​ក្នុង​មួយ​យប់​ៗ​ចាប់ពី​១​ពាន់​ក្បាល​ទៅ​១២០០​ក្បាល​សង្ស័យ​ពុំ​មានការ​ត្រួតពិនិត្យ​សុខភាព​​សត្វ​ពី​មន្ត្រី​ពេទ្យសត្វ​ទេ​មើលទៅ​ដោយ​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​នៅ​ពេល​យប់​កណ្តាល​អា​ធ្រា​ត្រ​ ។ ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​សុវត្ថិភាព​ម្ហូបអាហារ​ជា​ពិសេស​ការ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មក​ចែកចាយ ​និង​ពិឃាត​យក​សាច់​លក់​នៅ​លើ​ទីផ្សារ​ខ្វះ​ការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ​ ​ដោយ​មាន​លិចឮ​មិន​ច្បាស់ការ​ថា​ បច្ចុប្បន្ន​ជ្រូក​វៀតណាម​មាន​កើត​ជម្ងឺ​ជ្រូក​ទើប​មានការ​បារ​ម្ម​ណ៍​បើ​គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នោះ​ ។ បើ​តាម​ឈ្មោះ ​ឈ​ន មេការ​ក្រុមហ៊ុន​ដា​នី​ដេ​ង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដា​នី​ដែង​មានច្បាប់​អនុ​ញ្ញាត​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រ​មា​ញ់​ និង​នេសាទ​ ឲ្យ​នាំ​ជ្រូក​វៀតណាម​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ទ្វា​ទ្វេភាគី​បុស្ស​មន ឃុំ​បុស​មន​ស្រុក​រំដួល​ក្នុង​១​ថ្ងៃ​៦០០​ក្បាល ជាក់ស្តែង​គឺ​នាំ​ចូល​តាម​ច្រក​ទ្វា​តំបន់​ព្រំដែន​ព្រៃ​តា​អី​ស្រុក​ស្វាយ​ទាប​ ។ ​ប្រភព​ដដែល​បន្ត​ទៀត​ថា ច្បាប់​អនុញ្ញាត​គឺ​៦០០​ក្បាល​ក្នុង​មួយ​ថ្ងៃ​ក៏​ប៉ុន្តែ​ជាក់ស្តែង​គឺ​តាម​ការ​នាំ​ចូល​របស់​ឈ្មួញ​វៀតណាម​ថ្ងៃ​ខ្លះ​៣៣០​ក្បាល​ថ្ងៃ​ខ្លះ​៤០០​ក្បាល ​និង​ថ្ងៃ​ខ្លះ​៦០០​ក្បាល ​ហើយ​ជ្រូករ​ស់ទាំង​អស់នេះ​គឺ​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ​។ បើ​តាម​លោក ​ប៉ែន​ ច​ន្ធី​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​បាន​មាន​ប្រាស​ន៍​ថា ជ្រូក​រស់​ដែល​ក្រុមហ៊ុន​ទាំង​ពី​នាំ​ចូល​ពី​ប្រទេស​វៀតណាម​នោះ​គឺ​មានច្បាប់​អនុញ្ញាត ហើយ​ក៏​មាន​មន្ត្រី​ពេទ្យសត្វ​បាន​ចុះ​ទៅ​ពិនិត្យ​សុខភាព​សត្វ​តាម​វិញ្ញាបនបត្រ​អនាម​យ័​សត្វ​ចេញ​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ​នៃ​ប្រទេស​វៀតណាម​និង​ពិនិត្យ​មើល​សុខភាព​ជ្រូក​រួច​រាប់​ចំនួន​ក្បាល​ទើប​ចេញ​លិខិត​កាត់​ស្តុក​ឲ្យ​ ។ ​រីឯ​លោក ​ខៀវ […]

news

អាជ្ញាធរ​ថៃ​ប្រើ DRONES​ជួយ​កម្ចាត់​អ័ព្ទ​​ផ្សែង​ពុល​​ក្នុង​​ក្រុង​បាងកក

សាលាក្រុង​បាងកកបាន​ចេញ​បញ្ជាឱ្យបិទ​សាលារៀន​ទាំងឡាយ​ រហូត​ដល់​ថ្ងៃ​ទី​១ ​កុម្ភៈ មក​ពីរ​លក​ថ្មី​នៃ​ការ​បំពុលបរិយាកាស ប្រកបដោយ​គ្រោះថ្នាក់​ដល់​សុខភាព​ ។ ជា​លើក​ទី​២​​រយៈពេល​តែ​១​ខែ ដែល​បណ្ដា​សាលារៀន​នៅ​ក្រុង​បាងកក ត្រូវ​បិទ​ទ្ធា​រម​ក​ពី​កម្រិត​នៃ​ការ​បំពុល ដោយ​ផ្សែង​អ័ព្ទ​មាន​ខ្ពស់​ ។ ការ​បំពុល​ក្នុង​រាជធានី​ថៃ មាន​លើស​ពី​កម្រិត​ដែល​អាច​ទទួលយក​បាន ក្នុង​តំបន់​៣៩​ចាប់ពី​ផ្លូវ​រា​មា​ទី​២ រហូត​ដល់​ខេត្ត​សា​មុត​សា​ខន​។ អភិបាលក្រុង​បាងកក​លោក​ASWIN KWANMUANG មុន​នេះ​ថ្លែង​ថា តាម​ការ​ព្យាករណ៍​លើ​គុណ​ភាព​ខ្យល់ នាំ​ឲ្យ​មានការ​សម្រេច​បិទ​ទ្ធា​រ​សាលារៀន​នៅ​ក្រុង​បាងកក ចាប់ពី​ថ្ងៃ​ទី​៣០​មក​រា​ដល់​ថ្ងៃ​ទី​១ កុម្ភៈ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​សិស្ស​ ។ យោង​តាម​ការ​ព្យាករណ៍​ឧតុនិយម​ថា ដោយ​គ្មាន​ខ្យល់​បក់ និង​ការ​កើនឡើង​នៃ​សម្ពាធ​បរិយាកាស ធ្វើ​ឲ្យ​សភាពការណ៍​ធ្ងន់ធ្ងរ ដែល​នឹង​បន្ត​យ៉ាង​ហោច​ណាស់​ក៏​រហូត​ដល់​ថ្ងៃ​ទី​៤​កុម្ភៈ​ដែរ​។ ពលរដ្ឋ​ក្រុង​បាងកក​កាន់តែ​មានការ​ព្រួយបារម្ភ ប្រឈម​មុខ​នឹង​ការ​បំពុលបរិយាកាស​ខ្លាំង​បំផុត ហើយ​អាជ្ញាធរ​កំពុង​តែ​ស្វែងរក​ដំណោះស្រាយ​។ ក្នុង​ចំណោម​ដំណោះស្រាយ​ទាំងនោះ​រួម​មាន ការ​បង្កើត​ភ្លៀង​សិប្បនិម្មិត ការ​បា​ញ់្​់ទឹក​លើ​អាកាស […]

news

ក្រសួងបរិស្ថានអំពាវនាវ​ដល់​ប្រជាពលរដ្ឋកុំឱ្យ​ព្រួយបារម្ភ​ពី​បញ្ហា​ការ​បំពុល​ខ្យល់​នៅ​ថៃ

(រាជធានី​ភ្នំពេញ)៖ ក្រសួងបរិស្ថានបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​មានការ​ព្រួយ​បារ​ម្ភ​ពី​​​បញ្ហា​ការ​​បំពុល​​ខ្យល់​នៅ​ប្រទេស​ថៃ ខណៈ​ដែល​មន្ត្រី​ជំនាញ ​បាន​វាស់​កម្រិត​ខ្យល់​រួច​ហើយ​គឺ​គ្មាន​សារធាតុពុល​ឡើយ ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថានបានឱ្យ​ដឹង​ថា បញ្ហាបំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​ថៃមក​ដល់​ពេល​នេះ ​ពុំ​បាន​សាយភាយ​មក​ដល់​កម្ពុជា​ឡើយ ដូច្នេះសូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កុំ​មានការ​ព្រួយបារម្ភ​ឱ្យ​សោះ ។ លោក​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ខ្យល់​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយ​ស្ថិត​នៅ​ចន្លោះ​ពី​១០​ដល់​២០​ជា​កម្រិត​មួយ​ធម្មតា ហើយ​កម្រិត​ដែល​ប្រុង​ប្រយ័ត្ន​គឺ​នៅ​កម្រិត​៥០​ឡើង​ទៅ ។ ការ​អំពាវនាវ​របស់​ក្រសួងបរិស្ថាន​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​បណ្ដា ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព ខណៈ​ដែល​នៅ​ប្រទេស​ថៃ​មាន​បញ្ហា​ខ្យល់​កខ្វក់​នៅ​ទូ​ទាំង​ប្រទេស ។ ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ គឺ​រហូត​មកដល់​ពេល​នេះ យើង​មិន​មាន​បញ្ហា​អ្វី​ដែល​កើត​ចេញពី​ផល​ប៉ះពាល់​នៃ​ការ​បំពុល​ខ្យល់​ទេ បើ​ទោះបីជា​ប្រទេស​ជិតខាង​យើង ជា​ពិសេស​ប្រទេស​ថៃ​កំពុង​តែ​រង​នូវ​បញ្ហា​បំពុល​ខ្យល់​នេះ ប៉ុន្តែ​សម្រាប់​កម្ពុជា​យើង​គឺ​មិន​មាន​បញ្ហា​ហ្នឹង​នៅឡើយ​ទេ ហើយ​ប្រសិនបើ​មាន​អ្វី​ជា​ការ​ប្រែប្រួល […]

news

ប្រាសាទភ្នំបាខែង កំពុងទាក់​​ទាញភ្ញៀវ​ទេសចរ​បរទេសខ្លាំង​​បំផុត​

(ខេត្តសៀមរាប)៖ ប្រាសាទភ្នំ​បាខែង កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស សម្រាប់​ការ​ចូល​មកទស្សនា​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រនៃ​ខេត្តសៀមរាប នា​ពេល​ថ្ងៃរះ និងថ្ងៃ​លិច ដែល​​ភ្នំ​បាខែង មាន​ទីតាំងស្ថិត​នៅ​ក្នុង​ភូមិ​​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​ទៅ​ប្រាសាទអង្គរវត្តនៃ​ពាក់កណ្តាលផ្លូវ ទៅ​ប្រាសាទបាយ​័ន ហើយ​យើង​ក្រឡេកមើល​ខាងឆ្វេង​ដៃឃើញភ្នំ​បាខែង​ ​។ លោក ឡុ​ង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ៗមាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​នាំ​គ្នា​ឡើង​មក​លើ​ភ្នំ​បាខែង​នេះ ក្នុង​គោលបំណង​មើល​ថ្ងៃ​លិច​ផង និង​មក​មើល​ប្រាសាទ​ផង ប៉ុន្តែ​សម្រាប់​ការ​ឡើង​ទៅ​លើប្រាសាទទស្សនា​ថ្ងៃ​លិច បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​កំណត់​ឱ្យ​ភ្ញៀវ​ទេសចរ​ចំនួន​​តែ​៣០០​នាក់​ទេ ដែល​ឡើង​ទៅ​លើ​កំពូល​ប្រាសាទភ្នំបាខែង ។ ក្នុង​ពេល​ទស្សនា​ម្ដង​ៗ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត ដែល​ចង់​ឡើង​ទៅ​ទស្សនា​នៅ​កំពូល​ប្រាសាទ​ភ្នំបាខែង​ដែរ​នោះ គឺ​ត្រូវ​រង់ចាំ​ដល់​ពេល​ដែល​អ្នក​ឡើង​មុន​ៗ​​ចុះ​មក​វិញ ទើប​អាច​អនុញ្ញាត​ឱ្យ​អ្នក​ថ្មី​ឡើង​បន្ត​ទៀត​បាន ឬ​អាច​មើល​ថ្ងៃ​លិច​ត្រឹម​កំពូលភ្នំបាន ដោយ​អាជ្ញាធរ​អប្សរា​បានរៀបចំ​ឱ្យ​មាន​កន្លែង​មើល​ថ្ងៃ​លិច បាន​ដោយ​មិនបាច់​ឡើង​ទៅ​ដល់​លើប្រាសាទក៏​បាន​។ លោកឡុ​ង កុសល […]