news

ពេល​ស្រក​ទម្ងន់​អ្វី​ប៉ះពាល់ខួរក្បាលនិង​រាង​កាយ

១. អ្នក​ឈប់​ស្រមុក ៖ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ស្រក​ទម្ងន់​យ៉ាង​ហោច​ណាស់​៥​ភាគរយ​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​បាន​ស្រួល​ស្កប់ និង​យូរ​ជាង​មុន​នៅ​ពេល​យប់ ។ សូ​ម្បី​តែ​ការ​ស្រក​ទម្ងន់​ត្រឹមតែ​បន្តិចបន្តួច​ក៏​ដោយ ក៏​វា​អាច​ជួយ​កាត់​បន្ថយ​ទម្ងន់​ដែល​លើស​នៅ​ជុំវិញ​ក​របស់​អ្នក​ដែល​ជា​ញឹក​ញយ​រារាំង​ផ្លូវដង្ហើម​ខាងលើ ហើយ​ធ្វើ​ឱ្យ​រោគ​សញ្ញា​នៃ​ការ​គេង​មិន​ដកដង្ហើម និង​ស្រមុក​កាន់តែ​ធ្ងន់ ។ ២. ចំណង់​អាហារ​របស់​អ្នក​កើនឡើង ៖ នៅ​ពេល​អ្នក​ស្រក​ទម្ងន់ វា​ការ​កត់​បន្ថយ​កម្រិត​នៃ​អ៊័​រ​ម៉ូ​ន leptin ដែល​បញ្ចេញ​ដោយ​កោសិកា​ខ្លាញ់​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​ថា​អ្នក​ឆ្អែត ។ ខណៈ​ដែល​រាង​កាយ​ព្យាយាម​ធ្វើ​ឱ្យ​កម្រិត​អ័រម៉ូន leptin ត្រឡប់​មក​ធម្មតា​វិញ គឺ​វា​អាច​នាំ​ឱ្យ​ចំណង់​អាហារ​របស់​អ្នក​កើនឡើង និង​ឃ្លាន​ទទួលទាន​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ និង​កាឡូរី​ខ្ពស់ ។ ប៉ុន្តែ​កុំ​ឆាប់​ចុះចាញ់ ក៏​ព្រោះ​ការ​ឃ្លាន​ទាំងនេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​នៅ​ពេល​រាង​កាយ​ស៊ាំ​នឹង​របប​អា​ហរ ក៏​ដូច​ជា​របៀប​នៃ​ការ​រស់នៅ​ថ្មី​របស់​អ្នក ។ ៣. ការ​ចង​ចាំ​ប្រសើរ​ឡើង​ជាង​មុន ៖ ខួរក្បាល […]

Uncategorized

អភិបាលខេត្តព្រះសីហនុ ដាក់ចេញចលនាសម្អាតសំរាម និងកំណកដីខ្សាច់តាមដងផ្លូវ ដើម្បីបំផុសស្មារតីពលរដ្ឋឱ្យចូលរួម

(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រី និងក្រុមអនាម័យក្រុង បន្តចុះសម្អាតបរិស្ថានតាមដងផ្លូវ នៅចំណុចចំណោតយាយម៉ៅ ឃ្លាំងលើ ក្រុងព្រះសីហនុ បន្ទាប់ពីលោកនិងមន្ត្រីមួយចំនួនទៀតក៏បានចុះទៅសំអាតអនាម័យនៅចំណុចមុខរោងចក្រស្បែក ជើងញូស្តារ និងជួបសំណេះសំណាលសួរសុខទុក្ចកម្មករនៅទីនោះផងដែរ។ អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា នេះគឺជាផ្នែកមួយក្នុងការបំផុសស្មារតីពលរដ្ឋឱ្យងាកមកចាប់អាម្មណ៍និងចូលរួមជាមួយអាជ្ញាធរ ដើម្បីលើកកម្អស់សម្រស់ទីក្រុង ដែលបរិស្ថានស្អាត គឺត្រូវផ្តើមចេញពីប្រជាពលរដ្ឋយើងម្នាក់ៗចូលរួម។ លោកអភិបាល បានបញ្ជាក់ថា ខេត្តព្រះសីហនុ គ្រោងធ្វើស្ពានដែកមួយខ្សែឆ្លងផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រញូស្តារ ដើម្បីជួយសម្រួលដល់កម្មករ កម្មការិនី ធ្វើដំណើរឆ្លងកាត់ទៅមកធ្វើការងារ នៅរោងចក្រខាងលើនេះ។ ស្ពាននេះជំនាញបានសិក្សារួចហើយ ដោយគ្រោងចំណាយថវិការប្រមាណ […]

news

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបានជាចូលឆ្នាំចិន មានការតំាងដើមអង្គាសីល?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា និយាយអំពីប្រពៃណីបុណ្យចូលឆ្នាំចិន ហើយដែលយើងឃើញមានការតំាងដើមអង្គាសីលជាប្រភេទឈើព្រៃភ្នំនៅតាមគេហដ្ឋាន នីមួយៗនោះ ព្រោះដើម្បីរំឭកដល់វីរនារីម្នាក់ គ្មានសាច់ញត្ដិហើយនាងរស់ក្រោមដើមអង្គាសីលនេះ។ តែក្រោយមកនាងក៏ក្លាយជាមេទ័ពមានឫទ្ធិអំណាចខ្លំាងក្លាអស្ចារ្យ គឺឈ្នះអស់ខ្មំាងសត្រូវទំាងឡាយ ទើបគេប្រសិទ្ធិនាមនាងថា «មេបក្សអង្គាសីល» នេះឯង។ បើដូចនេះចំពោះការតំាងលម្អដើមអង្គាសីលដោយភ្ជាប់ និងអំាងប៉ាវពណ៌ក្រហម នៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះ គឺស្ថិតក្នុងទស្សនៈថា «ជាការបូជាឧទ្ធិសឲ្យនាងផង ហើយក៏ដើម្បីសូមពរជ័យ សិរីមង្គលពីនាងឲ្យមានលាភ មានសំណាងមកវិញ» ផងដែរ។ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើដូច្នេះដោយស្ថិតក្នុងន័យនេះហើយ ទើបយើងឃើញថា ដើមអង្គាសីលហាក់ពេញនិយមជាងគេ ក្នុងចំណោមដើមឈើទំាងទ្បាយសម្រាប់ យកមកតុបតែងលម្អផ្ទះសម្បែងមានដូចជា៖ ដើមសេដា […]